វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 46 / 109
-
បិទទ្វារ កិរិយាសព្ទ
( ព . ប្រ .) ផ្អាកឬបញ្ឈប់សកម្មភាពការធ្វើពាណិជ្ជកម្មស្ថាប័នក្រុមហ៊ុនជាដើម
-
បិទពួន នាម
ឈ្មោះល្បែងខ្ទប់មុខរត់ពួនគឺល្បែងលេងដោយអ្នកម្ខាងឈរខ្ទប់មុខអ្នកម្ខាងរត់ពួនរួចហើយទើបស្រែកថាបើកគ្របបាយ ...! ហើយបើកមុខឡើងដើររក, កាលបើរកឃើញក៏ស្ទុះចូលទៅចាប់ស្លឹកត្រចៀកស្រែកថាញៀច! ( ល្បែងពួកក្មេង )។
-
បិទភ្ជាប់ កិរិយាសព្ទ
( ប . ព .) បញ្ចេញទិន្នន័យដែលបានចម្លងទុកឬកាត់ទុកភ្ជាប់មកត្រង់ទ្រនិច។
-
បិទមាត់ កិរិយាសព្ទ
និយាយបំភ័យឬសូកប៉ាន់ឱ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ ( ព . ប្រ .)។
-
បិទមាត់ត្រឡប់ភ្នែក កិរិយាសព្ទ
កំហែងគំរាមបន្លំបំបិទមាត់ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឱ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ ( ព . ទ . បុ .)។
-
បិទមាត់បិទក កិរិយាសព្ទ
( ម . ព . បិទមាត់ )។
-
បិទមុខ គុណនាមនាម
ឈ្មោះអណ្ដើកមួយប្រភេទមានស្នូកស្រុងលឹបមកខាងមុខ
-
បិយវាចា នាម
សម្ដីគួរឱ្យស្រឡាញ់, សម្ដីសុភាព។
-
បិយវិប្បយោគ នាម
ការព្រាត់ប្រាសចាកបុគ្គលឬរបស់ជាទីស្រឡាញ់។
-
បិសាច នាម
អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួកមានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម
-
បិសាចុម្មត្តកៈ នាម
( ម . ព . យក្ខុម្មត្តកៈ )។
-
បី កិរិយាសព្ទគុណនាម
ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួនគឺមួយផ្សំនឹងពីរឬពីរផ្សំនឹងមួយ (៣)។
-
បីដូច ធ.
ប្រហែលដូច, ហាក់ដូចគឺទុកដាក់ថានេះដូចជានោះឬនោះដូចជានេះ
-
បីឌាយាយី កិរិយាសព្ទ
( ម . ព . យាយី១)។
-
បីតិ នាម
សេចក្ដីត្រេកអរព្រឺព្រួចផ្សព្វផ្សាយអណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរដ៏វិសេស។
-
បីត្រកង នាម
( ព . ប្រ .) លើកតម្កើង, កាន់ជើង, កាន់ទ្រង់។
-
បីទ្រ នាម
( ព . ប្រ .) ជួយឧបត្ថម្ភគាំទ្រ។
-
បីបម កិរិយាសព្ទ
បីថ្នមដោយស្ងួនគ្រង។
-
បីបមថ្នមពរ នាម
រាប់អានទំនុកបម្រុងដោយស្ងួនគ្រង, ដោយថ្នាក់ថ្នម។
-
បីបាច់ កិរិយាសព្ទ
ថែរក្សាដោយយកចិត្តទុកដាក់។
-
បីបាច់រក្សា នាម
ថែរក្សាដោយការចាំបាច់។
-
បឹង នាម
ល្ហាលទឹកធំល្វឹងល្វើយក៏មានគ្រាន់តែធំជាងស្រះជាងត្រពាំងដែលធំៗក៏មាន, ខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញ, ខ្លះមានប្រឡាយឬជ្រលង; ព្រែកចួបនឹងស្ទឹងឬទន្លេសម្រាប់ទឹកហូរចេញចូល។
-
បឹងបួ នាម
បឹងតូចៗឬបឹងរាយរង ( ស . បឹងអ . ថ . ប៊ឹង " បឹង ", ប្វ័អ . ថ . បួ " ឈូក "; គួរយល់ថាបឹងបួគឺបឹងឈូក។
-
បឹម កិរិយាសព្ទ
បៅដោះ ( សម្ដីទំយើ )។
-
បឺត កិរិយាសព្ទ
ស្រូបផ្អឹបមាត់ដោយប្រឹងពេញកម្លាំងដង្ហើមយ៉ាងវែងដើម្បីឱ្យជក់ចេញឬឱ្យជក់ចូល, ស្រូបដោយកម្លាំងខ្យល់ដែលមូល
-
បឺះ ឧទានសព្ទ
សូរសំឡេងហៅឆ្កែធំឱ្យមក, បើកូនឆ្កែតូចៗហៅដោយសូរសម្ដីថាចូចៗ! ឬចូៗ!
-
បឺះៗ ឧទានសព្ទ
( ម . ព . បឺះ!)។
-
បុក កិរិយាសព្ទនាម
បុះពីលើទៅក្រោមដោយលើកទម្លាក់ឱ្យទង្គិចខ្លាំង
-
បុករុក នាម
រុកខ្លាំងរឿយៗ; សំរុកចូលឬចូលសំរុកទាំងអំណាច, សំរុកចូលឥតក្រែង។ល។
-
បុកល័ក្ដ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេគេលេងនៅពេលបុកល័ក្ដស្រម៉ក្នុងពិធីធ្វើធ្មេញក្នុងសម័យពីដើមដែលហៅតាមទម្លាប់ថាពិធីមង្គលធ្វើធ្មេញលេញល័ក្ដ ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។