វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 45 / 109
-
បិណ្ឌបាតចារិកវត្ត នាម
ការប្រព្រឹត្តដើររកចង្ហាន់ដែលទាយកគេដាក់ឱ្យក្នុងបាត្រ ( ការប្រព្រឹត្តដើរបិណ្ឌបាតទុកជាវត្តប្រតិបត្តិមួយដ៏សំខាន់របស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា, ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សរសើរថាជាការចិញ្ចឹមជីវិតដោយប្រពៃជាដំណើរនាំឱ្យអាជីវបារិសុទ្ធិសីលបរិសុទ្ធល្អ )។
-
បិណ្ឌបាតទាន នាម
ការឱ្យចង្ហាន់បិណ្ឌបាតគឺការដែលទាយកឱ្យភោជនាហារជាគ្រឿងចិញ្ចឹមជីវិតដោយសេចក្ដីសង្គ្រោះដល់បព្វជិតមិនឱ្យដាច់ពោះស្លាប់
-
បិណ្ឌបាតប្បច្ច័យ នាម
អាហារបិណ្ឌបាតដែលជាគ្រឿងអាស្រ័យចិញ្ចឹមជីវិតរបស់បព្វជិត។
-
បិណ្ឌបាតិកង្គៈ នាម
អង្គរបស់ភិក្ខុអ្នកត្រាច់ទៅដើម្បីបិណ្ឌបាតជាវត្ត ( ឈ្មោះធុតង្គទី៣ក្នុងពួកធុតង្គទាំង១៣)។
-
បិណ្ឌាយាយី កិរិយាសព្ទ
( ម . ព . យាយី១)។
-
បិណ្ឌីករណ៍ នាម
ការប្រមូលផ្ដុំ។
-
បិណ្ឌីសិលា នាម
ការប្រមូលផ្តុំថ្មគរគ្នា។
-
បិត កិរិយាសព្ទ
កាន់ទប់ដោយដៃទាំងពីរកូត, ប្រួម, សម្រួចដោយមុខកាំបិតបន្ទោះឬកាំបិតឯទៀតក៏បាន
-
បិតជាតិ នាម
ផ្នែកលឿងនៃស៊ុតដែលអាចបង្កកំណើតបាន។
-
បិតរ នាម
បិតា ( ឪពុក )។
-
បិតា នាម
បុរសអ្នកបីបាច់រក្សាកូន ( ឪពុក )។
-
បិតាក្មេក នាម
ឪពុកក្មេក។
-
បិតាធម៌ នាម
ឪពុកធម៌។
-
បិតាធិបតេយ្យ នាម
របៀបនៃការគ្រប់គ្រងនិងការដឹកនាំរដ្ឋដែលមានលក្ខណៈស្រដៀងនឹងការគ្រប់គ្រងរបស់ឪពុកទៅលើកូនឬការគ្រប់គ្រងដែលមានលក្ខណៈរួមផ្សំរវាងការប្រើអំណាចជាមួយនឹងការទទួលខុសត្រូវក្នុងការមើលថែសមាជិកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន
-
បិតាមហា នាម
ជីតា។
-
បិតុគុណ នាម
គុណបិតា។
-
បិតុឃាត នាម
អំពើពិឃាតបិតាបង្កើត។
-
បិតុឃាតកម្ម នាម
( ម . ព . បិតុឃាត )។
-
បិតុឃាតកៈ នាម
អ្នកដែលពិឃាតបិតាបង្កើត។
-
បិតុឃាតិកា នាម
( ម . ព . បិតុឃាតកៈ )។
-
បិតុច្ឆា នាម
ម្ដាយមីងឬម្ដាយធំ ( ខាងបិតា ), ច្រើនហៅម្ដាយមីង; ( រ . ស .)
-
បិតុភាព នាម
ភាពជាឪពុក។
-
បិតុលា នាម
( ម . ព . បិតុលៈ )។
-
បិតុលានី នាម
ម្ដាយធំឬម្ដាយមីង ( ខាងបិតា ), ច្រើនហៅម្ដាយធំ; ( រ . ស .)
-
បិតុលៈ នាម
មា, ឪពុកមាឬឪពុកធំ ( ខាងបិតា ), ច្រើនហៅឪពុកធំ; ( រ . ស .)
-
បិត្តបូរ នាម
( ម . ព . បាយបត្តបូរ )។
-
បិត្តាស័យ នាម
ប្រមាត់, ទឹកប្រមាត់។
-
បិត្តុម្មត្តកៈ នាម
ឆ្កួតប្រមាត់។
-
បិទ កិរិយាសព្ទ
ខ្ទប់, រាំង, ធ្វើឱ្យជិត
-
បិទខ្ទប់ កិរិយាសព្ទ
ហាមឃាត់ប្រជាជនក្នុងតំបន់ឬប្រទេសណាមួយមិនឱ្យចល័តឆ្លងចេញចូល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។