វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 39 / 109
-
បាតុភូត នាម
ហេតុដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្ដែង។
-
បាត់ កិរិយាសព្ទ
ខូច, វិនាស, អស់, មិនមាននៅ
-
បាត់ខ្លួន កិរិយាសព្ទ
មិនមានដំណឹងពីនរណាម្នាក់បាត់រកមិនឃើញ
-
បាត់ឈ្មោះ កិរិយាសព្ទ
ខូចឈ្មោះឬកំបាំងឈ្មោះលែងលេចឮ។
-
បាត់ដឹង នាម
ឈ្មោះទីប្រជុំជនមួយក្នុងស្រុកឧដុង្គក្នុងខេត្តកំពង់ស្ពឺជាទីតាំងនៃស្រុកឧដុង្គ។
-
បាត់ដើម កិរិយាសព្ទ
ខាតបង់អស់ប្រាក់ទុនក្នុងការរកស៊ី។
-
បាត់ដំបង នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលមានក្រុងបាត់ដំបងជាទីរួមខេត្ត។
-
បាត់ដំបូលផ្ទះ កិរិយាសព្ទ
ខាតបង់វិនាសទ្រព្យធនអស់លែងមានផ្ទះលំនៅ។
-
បាត់បង់ កិរិយាសព្ទ
ស្លាប់, ស្លាប់បាត់ទៅហើយ ( ពាក្យរាបសាសម្រាប់ប្រជាជនទាំងពួង )។
-
បាត់ផ្សែង កិរិយាសព្ទ
ឆ្ងាយមើលផ្សែងឬមើលធូលីហុយមិនឃើញ
-
បាត់ព្រលឹង កិរិយាសព្ទ
ដូចគ្នានឹងបាត់វិញ្ញាណ, បាត់ស្មារតី។
-
បាត់មាត់ កិរិយាសព្ទ
ស្ងៀមឈឹងលែងហើបហាចេញស្ដី។ស្ងៀមស្ដូកស្ដឹងដោយមានជំងឺដាបខ្លាំងឬដោយមានជំងឺគ្រុនសន្ធំ។
-
បាត់មាត់បាត់ក កិរិយាសព្ទ
( ម . ព . បាត់មាត់ )។
-
បាត់យស កិរិយាសព្ទ
ខូចយសស័ក្ដិ, អស់បរិវារ, អស់គ្នីគ្នា។
-
បាត់វិញ្ញាណ កិរិយាសព្ទ
គាំងវិញ្ញាណ, ស្លន់ភាន់ភាំងគាំងបាត់សេចក្ដីដឹងជាក់ ( ស្លាប់ )
-
បាត់ស្មារតី កិរិយាសព្ទ
គាំងស្មារតី, ស្លន់ភាន់ភាំងគាំងស្មារតីនឹកមិនឃើញព្រោះភ័យខ្លាច
-
បាត្រ នាម
ភាជនៈធ្វើដោយដែកឬដោយដីមានរាងជ្រៅក្រឡូមសម្រាប់បព្វជិតក្នុងពុទ្ធសាសនាប្រើការទទួលចង្ហាន់
-
បាត្រាធារ នាម
( ម . ព . បត្តាធារ )។
-
បាទ គុណកិរិយានាម
ជើង ( រ . ស .)
-
បាទចរណ៍ នាម
ការដើរដោយជើងឥតមានយានជំនិះ ( ការដើរជើង )។
-
បាទចារ នាម
( ម . ព . បាទចរណ៍ )។
-
បាទចារិនី នាម
( ម . ព . បាទចារី )។
-
បាទចារី នាម
អ្នកត្រាច់ទៅដោយជើង, អ្នកដើរជើងទាហានថ្មើរជើង។
-
បាទបរិចារិកា នាម
ស្ត្រីអ្នកបម្រើជិតជើង ( ភរិយា )។
-
បាទមូល នាម
ទីតាំងនៃជើង, ទីជិតជើង
-
បាទយុគល នាម
ជើងទាំងគូ ( រ . ស .)
-
បាទា នាម
ជើងទាំងឡាយ, ជើងទាំងពីរ
-
បាទី នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, សព្វថ្ងៃនេះដាក់ជាស្រុកហៅថាស្រុកបាទីក្នុងខែត្រតាកែវ។
-
បាទុក នាម
ទ្រនាប់ជើង ( ដែលធ្វើដោយឈើឬស្មៅឬក៏ធ្វើពីអ្វីផ្សេងៗក្រៅពីស្បែក ); ច្រើនប្រើជា ( រ . ស .) ថា
-
បាទុកា នាម
( ម . ព . បាទុក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។