វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 38 / 109
-
បាដិទេសនីយ នាម
ឈ្មោះអាបត្តិជាទេសនាគាមិនីមួយផ្នែកមាន៤សិក្ខាបទ ( ក្នុងពួកអាបត្តិ៧កង ) សម្រាប់ភិក្ខុពុទ្ធសាសនិក ( ព . វិ .)។
-
បាដិទេសនីយៈ នាម
( ម . ព . បាដិទេសនីយ )។
-
បាដិបុគ្គលិក នាម
ដែលចំពោះរូបបុគ្គលមួយៗ។
-
បាដិបុគ្គលិកទាន នាម
ទានដែលគេឱ្យចំពោះរូបបុគ្គល។
-
បាដិភោគ នាម
អ្នកធានា, អ្នកទទួលរ៉ាប់រងដំណើរអ្វីៗជួសអ្នកដទៃ។
-
បាដិមោក្ខ នាម
ឈ្មោះបាលីពុទ្ធប្បញ្ញត្តិដែលជាសិក្ខាបទមួយៗសម្រាប់ឱ្យភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់កន្លះខែ
-
បាដិហារិយ៍ នាម
ការអស្ចារ្យគួរស្ញែងដែលកើតអំពីការសម្ដែងឫទ្ធិរបស់ឧត្តរិមនុស្សមានព្រះសម្មាសម្ពុទ្ធជាដើម
-
បាដិហារ្យ នាម
( ម . ព . បាដិហារិយ៍ )។
-
បាឋ នាម
ការរៀន; ការថ្លែងរឿង; រឿងរ៉ាវ; បាលី។
-
បាឋកថា នាម
សម្ដីថ្លែងសេចក្ដី ( មាត់ទទេ )។
-
បាឋកៈ នាម
អ្នកសម្ដែងរឿងរ៉ាវ, អ្នកថ្លែងសេចក្ដី; អ្នកសូត្របាលី។
-
បាឋិកា នាម
( ម . ព . បាឋកៈ )។
-
បាឋៈ នាម
( ម . ព . បាឋ )។
-
បាណកវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីបាណកសត្វ, សត្វល្អិត។
-
បាណកសត្វ នាម
សត្វល្អិតគ្មានឆ្អឹងខ្នងមានដងខ្លួនកង់ៗចែកជាបីផ្នែកក្បាលទ្រូងនិងពោះមានជើងបីគូពុកឬអង់តែនមួយគូហើយជាទូទៅមានស្លាប
-
បាណកាសី នាម
រុក្ខជាតិនិងសត្វទាំងឡាយណាដែលស៊ីសត្វល្អិតជាអាហារ
-
បាណកៈ នាម
សត្វល្អិតផ្សេងៗមានដង្កូវ, កណ្ដូប, កំពោង, កញ្ចែជាដើម។ហៅថាបាណកជាតិឬបាណកសត្វក៏បាន។
-
បាណាតិបាត នាម
ការញ៉ាំងជីវិតឱ្យធ្លាក់កន្លងទៅគឺការផ្ដាច់ជីវិតសត្វ, ការសម្លាប់សត្វ។
-
បាណៈ នាម
( ម . ព . បា្រណ )
-
បាត នាម
ប៉ែកខាងក្រោមនៃជម្រៅ
-
បាតដៃប្រឡាក់ឈាម គុណនាម
( សំនួន .) ដែលសាហាវឃោរឃៅសម្លាប់មនុស្ស
-
បាតរាស នាម
អាហារពេលព្រឹក, អាហារព្រឹក, អាហារស្រស់ស្រូប
-
បាតសង្គម គុណនាម
( សំនួន .) ដែលគ្មានប្រយោជន៍គ្មានតម្លៃឥតបានការ, ដែលថយថោកនៅក្នុងសង្គម
-
បាតាល នាម
ប្រទេសជាឱកាសក្រោមផែនដី, នាគពិភពឬពិភពនាគ។
-
បាតិមោក្ខ នាម
( ម . ព . បាដិមោក្ខ )។
-
បាតុកម្ម នាម
អំពើជាក់ស្ដែង, ការធ្វើឱ្យដឹងឬឱ្យឃើញប្រាដក។
-
បាតុកម្មបំពានច្បាប់ នាម
បាតុកម្មខុសផ្លូវច្បាប់។
-
បាតុកម្មសុភាព នាម
បាតុកម្មសុភាពរាបសាតាមលក្ខណានុញ្ញាត។ល។
-
បាតុកម្មឡើងចាង នាម
បាតុកម្មតាមទំនើងក្រៅលក្ខណានុញ្ញាត។ល។
-
បាតុភាព នាម
ភាពដែលកើតមានឡើងយ៉ាងប្រាកដជាក់ស្ដែង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។