វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 30 / 109
-
បរពត នាម
ភ្នំ ( ក្លាយមកពីបព៌ត )។
-
បរពល នាម
លើកកងទ័ពត្រួតពលបណ្ដើរ។
-
បរម គុណនាម
ឧត្តម, ខ្ពង់ខ្ពស់, ប្រសើរ, ល្អប្រពៃ; ក្រៃលែង។ពាក្យនេះគេច្រើនប្រើជាបទសមាសភ្ជាប់ជាខាងដើមសព្ទឯទៀត ( អ . ថ . បរ៉ុម - ម៉ៈ ) ដូចជា
-
បរមកោដ្ឋ នាម
ព្រះបរមនាមនៃព្រះបាទសម្ដេចព្រះហរិរក្សរាមា ... ( ព្រះអង្គដួង ) ជាព្រះវររាជបិតានៃព្រះបាទសម្ដេចព្រះនរោត្តម ... និងព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ( ស៊ីសុវត្ថិ ) ... ក្នុងកម្ពុជរដ្ឋ
-
បរមក្សត្រ នាម
ស្ដេចដ៏ខ្ពង់ខ្ពស់, ស្ដេចដ៏កំពូល, ស្ដេចដ៏ប្រសើរ, ស្ដេចដែលមានបុណ្យអំណាចខ្លាំងក្លា។
-
បរមក្សត្រាធិរាជ នាម
ស្ដេចដ៏ក្រៃលែងលើសស្ដេចទាំងពួង។
-
បរមត្ថ នាម
ធម៌មានអត្ថដ៏ឧត្តមឬក្រៃលែង ( ព្រះអភិធម្ម ); ពាក្យសត្យ, សេចក្ដីពិត ...។
-
បរមត្ថកថា នាម
វាចាសម្ដែងនូវសេចក្ដីពិតឬវាចាសម្ដែងនូវព្រះអភិធម្ម។
-
បរមត្ថវិជ្ជា នាម
វិជ្ជាផ្នែកខាងបរមត្ថ, វិជ្ជាដែលមានអត្ថដ៏ជ្រាលជ្រៅយ៉ាងក្រៃលែង។
-
បរមត្ថវិទូ នាម
អ្នកប្រាជ្ញខាងបរមត្ថវិជ្ជា។
-
បរមបុរាណ គុណនាម
ដែលមានយូរលង់ណាស់មកហើយ
-
បរមសព នាម
សពរបស់បុគ្គលដ៏ប្រសើរមានសពរបស់ព្រះមហាក្សត្រសពរបស់ព្រះសម្មាសម្ពុទ្ធជាដើម។
-
បរមសុខ នាម
សេចក្ដីសុខដ៏កំពូលខ្ពង់ខ្ពស់ក្រៃលែង; ព្រះនិព្វាន។
-
បរមាឃ នាម
ឈ្មោះព្រះរាជពិធីមួយយ៉ាងពីក្នុងបុរាណរាជ្យ, ធ្វើក្នុងខែមាឃ, មានពិធីហែស្ដេចមាឃ, បរសេះ, បរគោ, បរក្របីប្រណាំងហើយបរក្របីបញ្ជល់រាង, រួចធ្វើភ្នំស្រូវមួយឱ្យពួកបារគូទាំង៤ក្រុមនាំគ្នាដុតភ្នំស្រូវនោះ, ក្នុងវេលាភ្លើងកំពុងតែឆេះ, មន្ត្រីទីស្ដេចត្រាញ់ខែត្រក្រៅ៥នាក់កាវរំលំភ្នំស្រូវនោះ, បើភ្នំស្រូវនោះរលំទៅទិសណាសន្មតថាពួកប្រជាជនក្នុងទិសនោះនឹងធ្វើស្រូវបានផលច្រើន
-
បរមាណូ នាម
ផង់ដែលល្អិតក្រៃលែង។
-
បរមាធិប្បាយ នាម
សេចក្ដីពន្យល់ពិស្ដារ, សេចក្ដីពន្យល់ដោយលម្អិត។
-
បរមាភិធេយ្យ នាម
នាមដ៏ឧត្តមគឺព្រះបរមនាមនៃព្រះរាជា ( រ . ស .)
-
បរមាភិសម្ពោធិ នាម
ការត្រាស់ដឹងនូវធម៌ដ៏ឧត្តមគឺការត្រាស់ដឹងនៃព្រះសព្វញ្ញុពុទ្ធ។
-
បរមាភិសេក នាម
ការអភិសេកដ៏ឧត្តមគឺការបានត្រាស់នៃព្រះសម្មាសម្ពុទ្ធដែលពួកទេវតាត្រេកអរបាចសាចផ្កាទិព្វផ្សេងៗនិងការរលាស់ទឹកក្រអូបបូជាថ្វាយជយមង្គល។ការស្រោចទឹកក្លស់ទឹកស័ង្ខដ៏ឧត្តុង្គឧត្តមចំពោះក្សត្រិយ៍ដើម្បីលើកតម្កើងព្រះអង្គឱ្យបានជាក្សត្រិយ៍ទ្រង់រាជ្យពេញទី
-
បរមិន្ទ គុណនាមនាម
ដែលជាធំក្រៃលែង; អ្នកដែលជាធំក្រៃលែងជាងពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ )
-
បរមេន្ទ្រ គុណនាមនាម
( ម . ព . បរមិន្ទ )។
-
បរមេស្ឋ នាម
អ្នកដែលប្រសើរក្រៃលែងគឺព្រះព្រហ្ម ( ហៅតាមលទ្ធិព្រាហ្មណ៍ )។
-
បរមេស្វរៈ នាម
អ្នកដែលជាធំក្រៃលែង ( ព្រះឥសូរ ); ខ្មែរយើងច្រើនហៅក្លាយជាព្រះបរមេសូរឬព្រះបរមីសូរ។
-
បរមោវាទ នាម
ឱវាទដ៏ឧត្តម, ដ៏ខ្ពង់ខ្ពស់គឺឱវាទដែលអ្នកប្រតិបត្តិតាមអាចបានសម្រេចប្រយោជន៍ដ៏ល្អបានសេចក្ដីសុខចម្រើននិងសេចក្ដីស្ងប់។
-
បរម្បរា គុណនាម
ដែលតៗគ្នា, និយាយតៗគ្នា, នាំមកតៗពីមួយជំនាន់ទៅមួយជំនាន់
-
បរលោក នាម
លោកឯមុខ
-
បរវង់ នាម
បរសត្វពាហនៈមានសេះជាដើមប្រណាំងគ្នាក្នុងវាលវង់។
-
បរវាទី នាម
អ្នកនិយាយពង្វាងដាន, អ្នកនិយាយប្រាសចាកប្រធានបទ។
-
បរវិតក្ក នាម
ការត្រិះរិះដទៃពីប្រធានបទការត្រិះរិះខុសឬក្រៅពីប្រធានបទ។
-
បរស្សបទ នាម
ទម្រង់កិរិយាសព្ទជាកត្តុវាចក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។