វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 29 / 109
-
បម្រាស់ ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យបម្រើថាបម្រើបម្រាស់គឺទទួលភារៈតាមកិច្ចដែលគេប្រើប្រាស់ឬទទួលរ៉ាប់រងកិច្ចការខ្ពស់ទាបគ្រប់យ៉ាងតាមពាក្យដែលគេប្រើ
-
បម្រឹង នាម
ការប្រឹង, ការខំប្រឹង
-
បម្រុង កិរិយាសព្ទ
តាំងចិត្តប្រុង, ផ្គងគំនិតប្រុង; ច្រើនប្រើផ្សំជាមួយនឹងពាក្យនឹង, ដូចជា
-
បម្រុងតែ គុណកិរិយា
ត្រៀមទុក, ត្រៀមចាំ, រង់ចាំតែ, គិតតែ ...។
-
បម្រើ កិរិយាសព្ទ
ធ្វើការតាមពាក្យដែលគេប្រើ, ចាត់ចែងអ្វីៗដែលគេត្រូវប្រើ
-
បម្រើការ នាមកិរិយាសព្ទ
ធ្វើការ, បំពេញការងារនៅកន្លែងណាមួយ។
-
បម្រើបម្រាស់ កិរិយាសព្ទ
( ម . ព . បម្រាស់ )។
-
បម្រើភ្លើង កិរិយាសព្ទ
( ព . ប្រ .) ដុតភ្លើងឱ្យឆេះហើយថែទាំភ្លើង។
-
បម្រើរាជការ កិរិយាសព្ទ
ធ្វើការជូនរាជការឬទទួលឋានន្តរជាមន្ត្រីកាន់មុខការរបស់រដ្ឋ។ល។
-
បម្រែបម្រួល នាម
ការប្រែប្រួល, ការផ្លាស់ប្ដូរ។
-
បម្រែបម្រួលអាកាសធាតុ នាម
ការប្រែប្រួលរយៈពេលវែងនៃអាកាសធាតុរបស់ផែនដីជាពិសេសការប្រែប្រួលដោយសារការកើនឡើងនៃសីតុណ្ហភាពមធ្យមរបស់បរិយាកាស។
-
បម្រោស គុណនាម
ដែលគេប្រោសចោល
-
បម្រះ កិរិយាសព្ទ
ប្រះចុះប្រះឡើងរឿយៗ
-
បម្រះននៀល កិរិយាសព្ទ
ប្រះប្រាណននៀលរឿយៗប្រើជាបង្រះក៏បាន ( តាមទម្លាប់និយាយឬសរសេរ )។
-
បម្លាស់ នាម
ការប្ដូរផ្លាស់។
-
បម្លាស់លំនៅ នាម
ដំណើរផ្លាស់ទីរបស់មនុស្សសត្វឬរុក្ខជាតិជាបណ្ដោះអាសន្នឬស្ថាពរពីតំបន់មួយទៅកាន់តំបន់ផ្សេង។
-
បម្លែង កិរិយាសព្ទ
( ម . ព . បំប្លែង )។
-
បយ្យកៈ នាម
ជីតាទួត ( រ . ស .)
-
បរ កិរិយាសព្ទនាម
ដឹក, នាំ, បញ្ជូន, បណ្ដេញឱ្យទៅមុខដោយជិះ, ដោយដើរកាល់, ដើរអម, ដើរតាម, តម្រង់ឱ្យត្រង់តាមលំអានតាមផ្លូវដែលត្រូវការ
-
បរគាវ នាម
ឈ្មោះសត្វបក្សីមួយប្រភេទរូបរាងនិងសម្បុរស្រដៀងនឹងចចាត
-
បរទ នាម
( ព . បុ .) បារត។
-
បរទត្ថភាព នាម
ភាពនៃការគិតប្រយោជន៍និងសេចក្ដីសុខរបស់អ្នកដទៃ។
-
បរទារកកម្ម នាម
( ម . ព . បរទារកម្ម )។
-
បរទារកម្ម នាម
អំពើដែលបុរសប្រព្រឹត្តខុសចំពោះភរិយារបស់អ្នកដទៃគឺអំពើលួចប្រពន្ធគេ
-
បរទេស នាម
ប្រទេសដទៃឬអ្នកប្រទេសដទៃ
-
បរធន នាម
ទ្រព្យសម្បត្តិឬមូលនិធិដែលបានផ្ទេរទៅឱ្យបរធនបាលគ្រប់គ្រងនិងចាត់ចែងសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរាធនបាលកិច្ចឬបទបញ្ញត្តិជាធរមាន។
-
បរធនបាល នាម
បុគ្គលដែលទទួលសិទ្ធិគ្រប់គ្រងនិងចាត់ចែងបរធនពីបរធនបាលទាយកសម្រាប់ជាប្រយោជន៍ដល់អត្ថគាហកៈទៅតាមលក្ខខណ្ឌដែលបានកំណត់ដោយលិខិតបរធនបាលកិច្ចឬបទបញ្ញត្តិជាធរមាន។
-
បរធនបាលកិច្ច នាម
កិច្ចការគ្រប់គ្រងនិងចាត់ចែងបរធនដែលផ្ដល់ដោយបរធនបាលទាយកសម្រាប់ជាផលប្រយោជន៍ដល់អត្ថគាហកៈដោយអនុលោមតាមលិខិតបរធនបាលកិច្ចឬបទបញ្ញត្តិជាធរមាន។
-
បរធនបាលទាយក នាម
បុគ្គលដែលបង្កើតនិងកំណត់លក្ខខណ្ឌនៃបរធនបាលកិច្ចនិងផ្ដល់ទ្រព្យសម្បត្តិឬមូលនិធិដំបូងទៅក្នុងបរធនបាលកិច្ច។
-
បរនិម្មិតវសវតី នាម
ឈ្មោះស្ថានសួគ៌ក្នុងឆកាមាវចរជាន់ទី៦។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។