វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 27 / 109
-
បន្លែបង្ការ នាម
បន្លែច្រើនមុខឬបន្លែរាយរងដែលទុកបង្ការក្រែងខ្វះខាត។
-
បន្លែបន្លប់ គុណកិរិយា
ដោយនិយាយពង្វាងមិនឱ្យចំសាច់រឿងឬមិនឱ្យចំបញ្ហា។
-
បន្លោះ នាម
ខ្សែតម្ពេចធ្នូឬស្នា
-
បន្លំ កិរិយាសព្ទ
ចូលស៊កសៀតខ្លួនឬធ្វើអ្វីៗក្នុងដំណើរលបលាក់ឱ្យច្រឡំនឹងគេកុំឱ្យគេឃើញគេស្គាល់ជាក់ច្បាស់
-
បន្សល់ កិរិយាសព្ទ
សំច័យទុកឱ្យនៅសល់
-
បន្សាក់ នាម
រន្ធដែលស្វានសម្រាប់ស្ទង់កម្រាស់ទូក។ស្នូលសម្រាប់ស្លង់បន្សាក់ទុកនោះក៏ហៅបន្សាក់ដែរ។
-
បន្សាត់ កិរិយាសព្ទ
ធ្វើឱ្យរសាត់គឺដាក់អ្វីៗដែលអណ្ដែតលើទឹកបានឬដែលអណ្ដែតទៅតាមខ្យល់បានឱ្យអណ្ដែតដោយតាមទឹកឬតាមខ្យល់ទៅ។
-
បន្សាប កិរិយាសព្ទ
ស៊ែមក្ដារគែមទូកឱ្យខ្ពស់ឡើងដើម្បីនឹងឱ្យបានចុះបន្ទុកច្រើន។
-
បន្សាយ កិរិយាសព្ទ
ធ្វើឱ្យសាយ, ធ្វើឱ្យរាយខ្ចរខ្ចាយ, ផ្សព្វផ្សាយ
-
បន្សាយពន្លឺ នាម
ដំណើរការដែលថាមពលត្រូវបានដកចេញពីបាច់ពន្លឺនិងត្រូវបានបញ្ចេញឡើងវិញដោយពុំមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់អំពីជំហានរលក។
-
បន្សារ នាម
មុខស្នាមដែលផ្សារ
-
បន្សាល់ កិរិយាសព្ទ
ធ្វើឱ្យសាល់គឺថែមបំពេញជួយឱ្យរបស់ឯទៀតនៅសល់កុំឱ្យប្រើការអស់ច្រើនពេក
-
បន្សាំ ប.
ពាក្យបរិវាររបស់ពាក្យបង្កាត់ថាបង្កាត់បន្សាំគឺនាំកាត់សាំទៅមកស៊ប់ស៊ាំឬនាំឱ្យហ៊ានទៅមកស៊ប់ស៊ាំឥតញញើត។
-
បន្សុទ្ធ កិរិយាសព្ទ
ធ្វើឱ្យសុទ្ធ, ឱ្យមានភាពសុទ្ធកុំឱ្យមានមន្ទិល
-
បន្សុទ្ធចិត្ត កិរិយាសព្ទ
ញ៉ាំងចិត្តឱ្យស្អាតមិនឱ្យមានឧបក្កិលេសរួបរឹត។ល។
-
បន្សើច កិរិយាសព្ទ
គាបផ្លែកប្បាសដែលមិនទាន់ពេញចំណាស់ឱ្យបែកហាហើយយកទៅដាក់ហាលថ្ងៃឱ្យរីកស្រម៉ត្រសុសឡើង, ហាក់ដូចជាធ្វើស្រម៉កប្បាសនោះឱ្យសើច
-
បន្សើម កិរិយាសព្ទ
ធ្វើឱ្យសើម។
-
បន្សោះ កិរិយាសព្ទ
ធ្វើឱ្យសោះ, ឱ្យអស់រសជាតិ, ឱ្យអស់ទឹក។
-
បន្សះ កិរិយាសព្ទ
ធ្វើឱ្យសះ, ឱ្យជាសះស្បើយ
-
បន្ស៊ាំ កិរិយាសព្ទ
ធ្វើឱ្យស៊ាំទៅនឹងអ្វីមួយ។
-
បន្ស៊ាំអាកាសធាតុ កិរិយាសព្ទ
សម្របខ្លួនទៅនឹងអាកាសធាតុថ្មី។
-
បន្ស៊ី កិរិយាសព្ទប.
ធ្វើឱ្យស៊ី, នាំឱ្យស៊ី
-
បបក់ កិរិយាសព្ទ
យកកន្សែងឬសំពត់បក់បោយកោយចូលហៅដោយល្បួង, ដោយថ្នម, ដោយសោះអន្ទង, ដោយនឹករលឹក។
-
បបក់ព្រលឹង កិរិយាសព្ទ
បក់បោយហៅព្រលឹងឬយោងអន្ទងព្រលឹងកូនក្មេងតូចដែលដួលឬដែលភ្ញាក់ខ្លាច, ឱ្យស្រាកភ័យ, ដោយបញ្ចេញសូរពីរម៉ាត់ឮបក់ៗ។
-
បបរ នាម
អាហាររាវធ្វើដោយអង្ករស្ងោរជាដើម។បបរមានឈ្មោះច្រើនយ៉ាងគឺបបរគ្រឿង, បបរប្រូង, បបរសជាដើម។បបរឈ្មោលបបរគោកខាប់ស្រដៀងនឹងបាយជ្រាយរមួត។
-
បបរគ្រឿង នាម
ឈ្មោះបបរមួយប្រភេទដែលមានស្ងោរសាច់រម្ងាស់លាយជាមួយអង្ករហើយបន្ថែមគ្រឿងផ្សំផ្សេងៗ
-
បបុស នាម
ឈ្មោះស្មៅខ្ពស់ៗដើមរឹងមានប្រហោង, ពួកអំពៅព្រៃ, ច្រើនដុះនៅមាត់ទឹកឬនៅទីដែលមានដីសើម។
-
បបូរ នាម
ឈ្មោះសំពត់សូត្រមួយប្រភេទមានរឹមជាក្បាច់ក្បូរផ្សេងៗ
-
បបួល កិរិយាសព្ទ
ហៅរក, ហៅឱ្យទៅឬឱ្យមកជាមួយ
-
បបែល នាម
ឈ្មោះមច្ឆជាតិពួកមួយមានរូបមូលនៅមាត់ខាងក្រោមមានជាយគ្រែងជុំវិញកន្ទុយវែងស្បែករឹងគគ្រាត, បើស្ងួតក្រៀមប្រើការរូសឈើបាន។បបែលមានច្រើនបែបគឺបបែលកូនមាន់មាត្រតូចល្មមរាងមូល; បបែលភ្នែកលៀនមាត្រនិងរាងដូចបបែលកូនមាន់តែភ្នែកលៀន; បបែលរុយទ្រង់ទ្រាយដូចគ្នាតែមាត្រធំជាងមានផ្កាយខ្មៅៗ; បបែលត្រីទ្រង់ទ្រាយនិងមាត្រស្រដៀងគ្នាតែខ្លួនសម្បុរស; បបែលទង់រាងនិងមាត្រប្រហែលគ្នានឹងបបែលត្រីដែរតែកន្ទុយពណ៌សក្រហមដូចជាទង់ជាតិ; បបែលអកទ្រង់ទ្រាយខុសពីបបែលទាំងប៉ុន្មានខាងលើនេះគឺខ្លួនខ្លីជាយគ្រែងមានសណ្ឋានជាស្លាបដូចស្លាបសត្វបក្សីកន្ទុយវែងសម្បុរខ្មៅមានផ្កាយស; បបែលខ្លែងដូចបបែលអកតែខ្លួនស្ដើងកន្ទុយវែង; បបែលខ្លាមាត្រធំទម្ងន់ដល់ទៅមួយរយគីឡូក្រាមក៏មានសម្បុរដូចខ្លាសុទ្ធសាធ; បបែលក្របីដូចបបែលអកតែមាត់វែង; បបែលរលួសមាត្រធំខ្លួនមានបន្លាដូចបន្លារលួស; បបែលស្លឹកខ្លួនស្ដើងដូចស្លឹកជាយគ្រែងវែងកន្ទុយវែង; បបែលខ្យល់ស្រដៀងនឹងបបែលកូនមាន់តែខ្លួនមានផ្កាយខៀវក្រហមសណ្ឋានដូចផ្កា; បបែលសេះដូចបបែលអកតែក្បាលដូចក្បាលសេះ; បបែលត្រោកមាត្រធំសម្បុរក្រហមមានជាយត្រង់ចុងកន្ទុយ; បបែលភក់ទ្រង់ទ្រាយដូចបបែលត្រីតែខ្លួននិងពោះមានសម្បុរខ្មៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។