វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 24 / 109
-
បន្ថើរ គុណកិរិយា
សើៗ, ស្រាលៗ, សន្សឹមៗ, ថ្នមៗ
-
បន្ថែ គុណកិរិយា
ដែលថែឥតដាច់, ញឹកញយ, រឿយៗ
-
បន្ថែម កិរិយាសព្ទគុណកិរិយា
ថែមឡើងទៀត, ថែមហើយថែមទៀត, ថែមឱ្យកើនលើសជាងមុន
-
បន្ថោក កិរិយាសព្ទ
ធ្វើឱ្យថោក, បង្អាប់តម្លៃ
-
បន្ទច់ កិរិយាសព្ទ
ធ្វើឱ្យទច់, ធ្វើឱ្យឈប់។
-
បន្ទច់បង្អាក់
ធ្វើឱ្យទច់ឱ្យអាក់ពាក្យសម្ដីឬដំណើរសេចក្ដី
-
បន្ទន់ កិរិយាសព្ទ
ធ្វើឱ្យទន់; បណ្ដោយតាមមិនទទឹង, មិនយល់ទាស់
-
បន្ទប់ នាម
ទីកន្លែងមានជញ្ជាំងបាំងបិទសម្រាប់ដេកសម្រាកឬធ្វើការអ្វីៗ
-
បន្ទប់ទឹក នាម
បន្ទប់សម្រាប់ប្រើប្រាស់ដូចជាបន្ទោបង់ងូតទឹកលាងសម្អាតខ្លួនជាដើម
-
បន្ទប់ពិសោធន៍ នាម
បន្ទប់សម្រាប់អនុវត្តសាកល្បងទៅលើអ្វីមួយ
-
បន្ទប់សង្គ្រោះបន្ទាន់ នាម
បន្ទប់ឬកន្លែងណាមួយនៅក្នុងមន្ទីរពេទ្យសម្រាប់ទទួលព្យាបាលអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរ
-
បន្ទរ កិរិយាសព្ទ
ធ្វើឱ្យឮខ្ទរគឺទះដៃ, វាយក្រាប់ឬពោលពាក្យទទួលចង្វាក់ចម្រៀង។
-
បន្ទាត់ នាម
ខ្សែឬប្រដាប់ជាខ្នាតសម្រាប់ទាញតម្រង់សម្រាប់វាយ, ដឹក, គូសឱ្យមានជាស្នាម, ឱ្យទៀងទាត់; ស្នាមគំនូសដែលបានវាយ, បានដឹក, បានគូសហើយ
-
បន្ទាន់ កិរិយាសព្ទ
ធ្វើឱ្យទាន់, បង្ខំឱ្យទាន់, ប្រញាប់ឱ្យទាន់
-
បន្ទាប កិរិយាសព្ទ
ញ៉ាំងអ្វីៗឱ្យទាប, ធ្វើឱ្យទាប
-
បន្ទាបខ្លួន កិរិយាសព្ទ
( ម . ព . បន្ទាប )។
-
បន្ទាបបន្ថោក កិរិយាសព្ទ
បន្តុះបង្អាប់, ធ្វើឱ្យទាបថោក, ធ្វើឱ្យខូចគុណតម្លៃ
-
បន្ទាប់ គុណកិរិយាគុណនាម
ដែលផ្ទាប់ជិតគ្នា, ដែលរងលំដាប់ពីគ្នា, ដែលឋិតនៅក្បែរគ្នា
-
បន្ទាប់បន្សំ គុណកិរិយាគុណនាម
ដែលគ្រាន់តែផ្សំជាលំដាប់ចុះតពីគ្នាមកឬដែលជាជំនួយរាយរង
-
បន្ទាយ នាម
ដីលើកខ្ពស់ឬកំពែងមាំមួនព័ទ្ធជុំវិញជារបាំងរារាំងការពារសឹកសត្រូវដែលជាទ័ពជាខ្មាំង។
-
បន្ទាយកិល នាម
ឈ្មោះបន្ទាយយ៉ាងតូចធ្វើដោយបន្ទះក្ដារសម្រាប់ដឹកនាំ, អូស, ទាញយកទៅដាក់កំបាំងរាំងនៅទីឯទៀតបាន; សូម្បីធ្វើដោយផ្ទាំងសំពត់ក៏ហៅបន្ទាយកិលបានដែរ។
-
បន្ទាយក្ដី នាម
ឈ្មោះប្រាសាទសិលាបុរាណមួយក្នុងខែត្រសៀមរាប។
-
បន្ទាយឆ្មារ នាម
ឈ្មោះប្រាសាទសិលាបុរាណមួយរបស់បុព្វបុរសខ្មែរនៅក្នុងខែត្របាត់ដំបង។
-
បន្ទាយមានជ័យ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបំបែកចេញពីខែត្របាត់ដំបងក្នុងឆ្នាំ១៩៩៨ហើយមានក្រុងសិរីសោភ័ណជាទីរួមខេត្ត។
-
បន្ទាយមាស នាម
ឈ្មោះស្រុកមួយរួមចូលក្នុងខែត្រកំពត។
-
បន្ទាយលង្វែក នាម
ឈ្មោះទីក្រុងចាស់មួយនៅក្នុងស្រុកកំពង់ត្រឡាចខែត្រកំពង់ឆ្នាំង។
-
បន្ទាយសឹក នាម
បន្ទាយឬទីតាំងបោះទ័ព។
-
បន្ទាយស្រី នាម
ឈ្មោះប្រាសាទសិលាបុរាណមួយនៅក្នុងខែត្រសៀមរាប។
-
បន្ទារ នាម
ប៉ែកទទឹងបន្ទះក្ដារ, បន្ទះឈើឬបន្ទះអ្វីៗ
-
បន្ទាល កិរិយាសព្ទ
ធ្វើឱ្យទាល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។