វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 23 / 109
-
បទេសប្បញ្ញត្តិ នាម
បញ្ញត្តិសម្រាប់ប្រទេសមួយៗឬចំពោះប្រទេសមួយៗផ្សេងៗគ្នា ...។
-
បទេសរាជ នាម
ព្រះរាជាដែលមានតេជានុភាពទន់ខ្សោយមានឋានៈជារណបនៃប្រទេសដទៃ
-
បធាន នាម
( ម . ព . ប្រធាន )។
-
បធានាធិបតី នាម
( ម . ព . ប្រធានាធិបតី )។
-
បធានានុយោគ នាម
( ម . ព . ប្រធានានុយោគ )។
-
បន នាម
ពួក, ប្រជុំជនអ្នកលេងល្បែងផ្សេងៗយ៉ាងតូចៗ, ប្រជុំជនអ្នកស៊ីផឹកឬជក់អាភៀនជាដើម។
-
បន់ កិរិយាសព្ទ
ពោលពាក្យសច្ចាថាសូមជួយឱ្យបានសម្រេចដូចបំណងដែលផ្គងហើយនិងមានតង្វាយឬរង្វាន់លាបំណន់វិញពុំខាន
-
បន្ត កិរិយាសព្ទ
ធ្វើឱ្យតទៅទៀត
-
បន្តកន្ទុយ គុណកិរិយា
ដែលនៅជាជួរបន្តបន្ទាប់គ្នា
-
បន្តក់ កិរិយាសព្ទ
សម្រក់ឱ្យធ្លាក់ចុះ១តំណក់ម្ដង
-
បន្តបន្ទាប់ គុណកិរិយាគុណនាម
ដែលកើតឡើងជាហូរហែជាលំដាប់លំដោយតៗគ្នា
-
បន្តពូជ កិរិយាសព្ទគុណនាម
បង្កើតឯកត្តៈកូនដែលជាភាវៈរស់ថ្មី
-
បន្តពូជភេទ កិរិយាសព្ទ
បន្តពូជដោយមានការបង្កកំណើតនិងបណ្ដុំសែនដែលភ្ជាប់មកតាមឯកត្តៈផ្សេងៗគ្នា
-
បន្តពូជអភេទ កិរិយាសព្ទ
បន្តពូជដែលប្រព្រឹត្តទៅពីឯកត្តៈតែមួយតាមរយៈការបំបែកខ្លួនឬដុះពន្លកបែកខ្នែងហើយបង្កើតបានជាឯកត្តៈច្រើនដូចឯកត្តៈដើម
-
បន្តម កិរិយាសព្ទ
ធ្វើឱ្យតម, បង្គាប់ឱ្យកាន់ត្រណម
-
បន្តិច គុណកិរិយាគុណនាម
ដែលតិច; យ៉ាងតិច
-
បន្តិចបន្តួច
ដែលតិចតួច, យ៉ាងតិចតួច
-
បន្តឹង កិរិយាសព្ទនាម
ធ្វើឱ្យតឹង, ទាញឱ្យតឹង, តឿនតឹងរ៉ឹងរឿយៗ
-
បន្តុប កិរិយាសព្ទគុណកិរិយា
ដាក់អ្វីៗតម្រួតពីលើគ្នាមើលទៅឃើញកន្តុបឬឃើញឆ្ដុប
-
បន្តុះ កិរិយាសព្ទ
ធ្វើឱ្យតុះ, ស្ដីថាឱ្យតុះគំនិតតុះប្រាជ្ញា
-
បន្តុះបង្អាប់
ពោលពាក្យបង្អាប់ឱ្យតុះគំនិតតុះប្រាជ្ញាឬឱ្យអាប់ឱនថយអំណាច។
-
បន្តូច កិរិយាសព្ទ
ធ្វើឱ្យតូចថយអំណាចថយយសស័ក្ដិ។
-
បន្តូចបន្ទាប
ធ្វើឱ្យតូចទាប។
-
បន្តួច ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យបន្តិច
-
បន្តើត កិរិយាសព្ទគុណកិរិយា
ដាក់ចំតើតពីលើមិនស៊ប់មើលទៅឃើញដូចជាអើត
-
បន្តោក កិរិយាសព្ទគុណកិរិយានាម
ចងព្យួរឱ្យមានលំនាំស្តោក; ដែលព្យួរស្តោក
-
បន្តោង កិរិយាសព្ទគុណកិរិយានាម
ធ្វើឱ្យមានអាការតែងតោង; ដាក់ឱ្យតោង
-
បន្ថត កិរិយាសព្ទ
ធ្វើឱ្យរលស់, ឱ្យខាត, ឱ្យមានចន្លោះ, ឱ្យនៅទំនេរ
-
បន្ថយ កិរិយាសព្ទ
ធ្វើឱ្យថយចុះ
-
បន្ថុច កិរិយាសព្ទ
ធ្វើឱ្យទច់ដោយស្រែកថាថុច! ឬដោយគំហក, សង្ឃកឱ្យភ្ញាក់, ឱ្យស្លន់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។