វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 18 / 109
-
បឋមពុទ្ធវចនៈ នាម
ពុទ្ធវចនៈដែលទ្រង់ត្រាស់បន្លឺជាដំបូងបំផុតក្នុងកាលដែលព្រះពុទ្ធទ្រង់ទើបបានត្រាស់ថ្មីៗ។
-
បឋមយាម នាម
យាមទី១។
-
បឋមវ័យ នាម
វ័យដំបូង។
-
បឋមសង្គាយនា នាម
ការប្រជុំផ្ទៀងរួបរួមធម្មវិន័យព្រះពុទ្ធសាសនាជាដំបូងបំផុតក្នុងកាលដែលព្រះសក្យមុនីសម្ពុទ្ធត្រង់ចូលបរិនិព្វានទៅបាន៨៩ថ្ងៃ ...។
-
បឋមសម្ពោធិ នាម
ការទើបបានត្រាស់នៃព្រះពុទ្ធសព្វញ្ញុពុទ្ធ។
-
បឋមសិក្សា នាម
កម្រិតអប់រំចំណេះទូទៅពីថ្នាក់ទី១ដល់ទី៦។
-
បឋមសិលា នាម
ដុំថ្មជានិមិត្តរូបនៃការចាប់ផ្ដើមសំណង់
-
បឋមស័ក នាម
ឈ្មោះសម័យកាលដែលមានអាយុ៣៥០លានឆ្នាំមកហើយ
-
បឋមហេតុ នាម
ហេតុដំបូងគឺហេតុដែលកឬផ្ដើមជាដំបូង។
-
បឋមាវិភត្តិ នាម
វិភត្តិទី១ចំណែកប្រាប់ដំណើរបំបែកនាមសព្ទនិងកិរិយាសព្ទក្នុងវេយ្យាករណ៍ខាងតន្តិភាសាមានភាសាសំស្រ្កឹតនិងបាលីជាដើមឱ្យមានលំនាំផ្សេងៗគ្នាមាន២យ៉ាងគឺវិភត្តិនាមនិងវិភត្តិអាខ្យាត។
-
បឋមាសាឍ នាម
ឈ្មោះខែអាសាឍទី១ក្នុងឆ្នាំដែលមានអធិកមាសតាមចន្ទគតិមាន៣០ថ្ងៃ
-
បឋវី នាម
ដី, ផែនដី, មណ្ឌលលោកទាំងមូល។
-
បឋវីកសិណ នាម
ប្រភេទនៃសមថកម្មដ្ឋានដែលយកដីជាអារម្មណ៍ ...
-
បឋវីធាតុ នាម
ធាតុដី។
-
បឋវោជា នាម
( ម . ព . បឋវោជៈ )។
-
បឋវោជៈ នាម
ឱជៈឬឱជារសដី; ជីជាតិដី។
-
បណីត គុណនាម
( ម . ព . ប្រណីត )។
-
បណីតភាព នាម
( ម . ព . ប្រណីតភាព )។
-
បណីតាហារ
អាហារប្រណិតគឺអាហារផ្ចិតផ្ចង់, អាហារឆ្ងាញ់ពិសា។
-
បណ្ដា គុណនាម
អស់ទាំង, អម្បាលម៉ាន
-
បណ្ដាក់ កិរិយាសព្ទ
ទិញឬដូរដោយដាក់ដើមទុនមុនគឺដាក់ប្រាក់ឬទំនិញអ្វីមួយជឿឱ្យទៅអ្នកដែលទ័លក្រត្រូវការយកថ្លៃមុនហើយនឹងយករបស់ដែលត្រូវទិញដូរនោះជាខាងក្រោយក្នុងកំណត់រដូវរបរមានស្រូវនិងគ្រាប់ពោតជាដើមដើម្បីឱ្យមានចំណេញជាងទិញដូរដល់ដៃ
-
បណ្ដាច់ គុណកិរិយាគុណនាម
ដែលដាច់គេ, លើសលន់, ក្រៃលែង, បំផុត
-
បណ្ដាច់ចេញ នាម
ការផ្តាច់ឬការបញ្ចប់ពីការចូលក្នុងកម្មវិធីកុំព្យូទ័រឬបណ្ដាញកុំព្យូទ័រ។
-
បណ្ដាច់បណ្ដូល កិរិយាសព្ទ
ដែលជាទីស្រឡាញ់បណ្ដាច់ជាបណ្ដូលចិត្តផ្ដាច់, ធ្វើឱ្យដាច់
-
បណ្ដាញ នាម
អ្វីៗដែលមានក្រឡាប្រទាក់គ្នាដូចជាសំណាញ់
-
បណ្ដាញសង្គម នាម
វេបសាយឬកម្មវិធីផ្សេងទៀតដែលអ្នកប្រើប្រាស់អាចប្រាស្រ័យទាក់ទងគ្នាបានអាចផុសរូបភាពព័ត៌មានសារបទអត្ថាធិប្បាយជាដើម។
-
បណ្ដាញសាកល នាម
( ម . ព . អ៊ីនធឺណិត )។
-
បណ្ដារាស្ត្រ
រាស្ត្រទាំងឡាយ, រាស្ត្រគ្រប់គ្នា។
-
បណ្ដាល កិរិយាសព្ទ
ធ្វើឱ្យដាល, ឱ្យផ្ដួចកើតឡើង, បង្កឱ្យកើតមានឡើងដោយឥតហេតុឥតទំនង
-
បណ្ដាសា នាម
ពាក្យផ្ដន្ទា, ពាក្យជេរប្រទេច, ពាក្យសំបូងសង្រូងឱ្យគេវិនាសហិនហោច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។