វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 17 / 109
-
បដិមាករ នាម
អ្នកធ្វើរូបប្រៀប, ជាងធ្វើរូបប្រៀប។
-
បដិមាការី នាម
( ម . ព . បដិមាករ )។
-
បដិរង្សី នាម
ពន្លឺចាំងត្រឡប់ចំណាំងប្លាត។
-
បដិរូបកម្ម នាម
កំណែទម្រង់។
-
បដិរូបការី នាម
អ្នកដែលធ្វើកំណែទម្រង់លើផ្នែកអ្វីមួយ
-
បដិរូបកៈ នាម
អ្នកបង្កើតតួអង្គតួយ៉ាង; អ្នកដែលក្លែងខ្លួនជានរណាម្នាក់ដើម្បីបោកប្រាស់គេឬកំប្លែងលេង។
-
បដិលាភ នាម
លាភដែលបានមកពីប្រាក់ដើមទុន, កម្រៃដែលបានមកពីមុខរបរផ្សេងៗមានផលនៃព្រះធរណីជាដើម
-
បដិលោម គុណនាមនាម
ដែលច្រាសឡើងវិញ; ដំណើរច្រាសមកវិញ, ដំណើរទទឹងទាស់
-
បដិវត្ត កិរិយាសព្ទ
ប្រព្រឹត្តប្រឆាំង; បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្ដូរ ( របបគ្រប់គ្រងដើម្បីឱ្យបានចម្រើន )។
-
បដិវត្តន៍ នាម
ការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែឬផ្លាស់ប្ដូរ។ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ដែលមិនចម្រើនឱ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម, ការប្រព្រឹត្តប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ
-
បដិវត្តន៍កសិកម្ម នាម
ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបៀបដាំដុះនិងការចិញ្ចឹមសត្វដើម្បីបង្កើនស្បៀងឱ្យបានច្រើនក្នុងគោលបំណងដោះស្រាយសេចក្ដីត្រូវការរបស់ប្រជាជនដែលមានចំនួនច្រើនជាងមុន។
-
បដិវត្តន៍បៃតង នាម
ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវបច្ចេកទេសដាំដុះតាមរយៈអតិផលកម្មដូចជាការជ្រើសរើសពូជដំណាំការបង្កាត់ពូជរបៀបដាំធារាសាស្រ្តការប្រើជីនិងថ្នាំជាដើមដើម្បីទទួលបានទិន្នផលខ្ពស់។
-
បដិវត្តបុគ្គល
បុគ្គលអ្នករៀបចំកែប្រែលទ្ធិឬរបបគ្រប់គ្រងជាដើមដើម្បីឱ្យបានសម្រេចចម្រើនរុងរឿង
-
បដិវាទកម្ម នាម
ការប្រឆាំងការជំទាស់ឬភាពផ្ទុយគ្នា
-
បដិវិសធាតុ នាម
សារធាតុដែលអាចបន្សាបសកម្មភាពពុលរបស់តុកស៊ីន ( ជាតិពុល ), អង់ទីតុកស៊ីន។
-
បដិសច្ចៈ នាម
សេចក្ដីអះអាងមិនពិត, វាចាមិនពិត។
-
បដិសណ្ឋារកិច្ច នាម
កិច្ចចំពោះបដិសណ្ឋារៈ។
-
បដិសណ្ឋារៈ នាម
ការទទួលរាក់ទាក់
-
បដិសន្ធិ នាម
តំណកំណើតសត្វ
-
បដិសព្ទ នាម
ពាក្យទាំងឡាយដែលមានន័យផ្ទុយគ្នាដូចជាតូចនិងធំ, ទិញនិងលក់, ប្ដីនិងប្រពន្ធ, រស់និងស្លាប់ជាដើម
-
បដិសម្ភិទា នាម
ការបែកប្រាជ្ញាយល់ច្បាស់, ប្រាជ្ញាដែលបែកអាចយល់ធ្លុះធ្លាយឥតទើសទាក់, ប្រាជ្ញាដែលភ្លឺស្វាងអាចពិចារណាយល់ជាក់ប្រាកដភ្លាមៗនូវហេតុផលនៃកិច្ចការទាំងពួង
-
បដិសរណដ្ឋាន នាម
ទីពឹងពំនាក់, ទីជ្រកកោន, ទីសម្រាប់ពួន។សព្វថ្ងៃប្រើសំដៅយកគេហដ្ឋានជាសាធារណៈសម្រាប់ទទួលចិញ្ចឹមបីបាច់ថែរក្សាជនក្រីក្រ, ពិរាពិការនិងចាស់ជរាជាដើម
-
បដិសេធ កិរិយាសព្ទនាម
ឃាត់, ហាម, លើកចោលឬទាត់ចោលលែងយកជាការ, លែងរាប់អាន
-
បដិសេធន៍ នាម
( ម . ព . បដិសេធ )។
-
បដិសំយោគ នាម
វិធីស្វែងរកសច្ចភាពតាមរយៈការពិចារណាលើទស្សនៈមួយដែលយល់ឃើញពីចរិតលក្ខណៈមិនអាចកាត់ផ្តាច់ចេញពីគ្នាបាននៃសំណើដែលប្រឈមគ្នាហើយដែលគេអាចរួមបញ្ចូលមកជាសម្មតិកម្មសំយោគមួយបាន
-
បឋម គុណនាម
ដំបូង, មុន, មុនគេ, ទី១
-
បឋមកប្ប នាម
សម័យដែលទើបនឹងកទឹកកដីជាដំបូងដែលមានជាប់ដរាបមកដល់សព្វថ្ងៃនេះ។
-
បឋមជ្ឈាន នាម
ឈានឬធ្យានទី១។
-
បឋមត្រាស់ នាម
ការបានត្រាស់ជាដំបូង, ឈ្មោះកណ្ឌមួយនៃកម្ពីរបឋមសម្ពោធិជាពុទ្ធប្រវត្តិសម្ដែងអំពីប្រវត្តិនៃព្រះសក្យមុនីសម្ពុទ្ធចាប់តាំងពីកាលដែលព្រះអង្គចាប់ព្រះជាតិជាសុមេធបណ្ឌិតរៀងរហូតមកដល់ព្រះជាតិជាព្រះសិទ្ធត្ថគោតមដរាបដល់បានត្រាស់ជាព្រះសព្វញ្ញុសម្ពុទ្ធ, ជាគម្ពីរសម្រាប់ធម្មកថិកមួយរូបសម្ដែងក្នុងពិធីបុណ្យពុទ្ធាភិសេកគឺពិធីអភិសេកព្រះពុទ្ធរូបដែលទើបនឹងកសាងថ្មី
-
បឋមប្បញ្ញត្តិ នាម
សិក្ខាបទ, មាត្រាច្បាប់ដែលទ្រង់តែងតាំងបញ្ញត្តជាដំបូង, ក្នុងសិក្ខាបទនីមួយៗក្នុងព្រះពុទ្ធសាសនាមានបឋមប្បញ្ញត្តិ, អនុប្បញ្ញត្តិ ( ការបញ្ញត្តិក្រោយបន្ទាប់បន្ថែមសេចក្ដីលើបឋមប្បញ្ញត្តិ )។ឧទាហរណ៍ក្នុងសិក្ខាបទបារាជិកទី១រឿងដំបូងនិយាយពីភិក្ខុសេពសន្ថវៈជាមួយនឹងមនុស្សស្រី។ព្រះពុទ្ធបញ្ញត្តិថាភិក្ខុណាមួយសេពមេថុនធម្មភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាបឋមប្បបញ្ញាត្តិ។គ្រាមកទៀតមានភិក្ខុសេពសន្ថវៈជាមួយនឹងសត្វស្វាញី។ព្រះពុទ្ធបញ្ញត្តិបន្ថែមទៀតថាភិក្ខុណាមួយសេពមេថុនធម្មដោយហោចទៅសូម្បីជាមួយនឹងសត្វតិរច្ឆានញីក្ដីភិក្ខុនោះត្រូវអាបត្តិបារាជិករកសំវាសគ្មាន។នេះជាអនុប្បញ្ញត្តិ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។