វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 109 / 109
-
ប្លូក ឧទានសព្ទ
សូរឮដោយធ្លាក់អ្វីដែលតូចធ្ងន់ទៅក្នុងទឹកឬលុយទឹកលើកជើងខ្ពស់ៗ
-
ប្លូកៗ ឧទានសព្ទ
( ម . ព . ប្លូក )។
-
ប្លូច គុណនាម
ដែលរអិលចាប់កាន់មិនជាប់
-
ប្លួក ឧទានសព្ទ
សូរឮដោយផុងឬដោយបុកនឹងអ្វីៗដែលជ្រាយ, ជ្រៅ
-
ប្លើកៗ គុណកិរិយាគុណនាម
ដែលមានអាការឬលំនាំដំណើររហើតៗស្រាលៗ
-
ប្លៀកៗ គុណកិរិយា
អំពីអាការក្រឡេកមៀងមើលឬសម្លឹងមើលយ៉ាងស្បើយឬជើយតែមើលមិនលែង
-
ប្លៀវ គុណនាម
ដែលរហ័សណាស់ ( ភ្លែត )
-
ប្លេង កិរិយាសព្ទ
សណ្ដូនពន្លិចក្នុងទឹកដើម្បីឱ្យស្លាប់ឬឱ្យបាត់សូន្យ
-
ប្លេងប្លោង គុណកិរិយា
ដែលអណ្ដែតឃ្លេងឃ្លោងប៉េលប៉ាល
-
ប្លេណូរ៉េ នាម
ខ្ទុះបង្ហួរនោម, អាការៈមានខ្ទុះហូរតាមបង្ហួរនោមដែលជារោគសញ្ញាមួយបណ្ដាលមកពីការរលាកនៅផ្លូវទឹកមូត្រ។
-
ប្លេះប្លោះ គុណកិរិយាគុណនាម
ដែលឡេះឡោះដោយអាការប្រឡែងលេងឬក្រមាច់ក្រមើម
-
ប្លែក គុណកិរិយាគុណនាម
ចម្លែក
-
ប្លែង កិរិយាសព្ទ
ប្រែ, បែរ, ឃ្លាតបែកចាកភាពដើមឬចាកភេទដើម
-
ប្លែន គុណកិរិយាគុណនាម
( ព . បុ .) ដែលប៉េង, កេង, កាង
-
ប្លែមៗ គុណកិរិយា
អំពីអាការបញ្ចេញអណ្ដាតលិទ្ធបបូរមាត់រឿយៗ
-
ប្លោក នាម
ថង់, ថង់ក្រពះ; ស្បែកដែលមានសណ្ឋានជាថង់
-
ប្លោកនោម នាម
ក្រពះនោម, មូត្រាស័យ, សរីរៈប្រហោងមួយប្រភេទសម្រាប់ផ្ទុកសំណល់រាវ ( ទឹកនោម ) ដែលបានមកពីសរីរាង្គនានាមុននឹងបញ្ចេញវាចេញពីរាងកាយ
-
ប្លោង កិរិយាសព្ទគុណកិរិយា
បោះឬចោលឱ្យខ្ពស់ឡើងទៅលើសំដៅទៅខាងមុខរំលងអ្វីៗដែលខ្ពស់
-
ប្លោញៗ គុណកិរិយា
អំពីអាការទំពាផ្ញោញៗតែរង្វើលៗយឺតៗ
-
ប្លោត គុណកិរិយា
ដែលមានអាការលោតរំលងឬបោលលោតៗផ្លោះៗដោយរហ័សភ្លែត
-
ប្អូន នាម
អ្នកដែលទីទៃពីបងគឺអ្នកកើតក្រោយដែលឃើញពន្លឺព្រះអាទិត្យក្រោយដែលមានអាយុតិចជាងបង
-
ប្អ៊ឹះ គុណនាមគុណកិរិយា
( ម . ព . ព្អឹះ )។
-
ប្អ៊ិះ គុណកិរិយាគុណនាម
( ម . ព . ព្អឹះ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។