វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 106 / 109
-
ប្រេតតិរោក នាម
ពួកប្រេតជាញាតិព្រះបាទពិម្ពិសារពីក្នុងអតីតកាលព្រេងនាយយូរអង្វែងហើយ, មាននិយាយក្នុងតិរោកុឌ្ឌសូត្រ ( រឿងក្នុងព្រះពុទ្ធសាសនា )។
-
ប្រេតលោក នាម
លោកជាទីនៅនៃពួកប្រេត។
-
ប្រេតវិស័យ នាម
កំណើតប្រេត; លំនៅនៃពួកប្រេត
-
ប្រេតវ័ន នាម
ព្រៃជាទីដាក់ឬទុកសរីរៈនៃបុគ្គលដែលទៅកាន់បរលោកហើយ ( ព្រៃស្មសាន )។
-
ប្រេមប្រិយ គុណនាម
( ម . ព . ប្រិមប្រិយ )។
-
ប្រេមវន្ត គុណនាម
ដែលមានសន្តានចិត្តល្អ, ដែលទន់ភ្លន់, ដែលប្រកបដោយមេត្តាធម៌។
-
ប្រេមាការ នាម
ការធ្វើឱ្យរំភើប, ការធ្វើឱ្យមានអារម្មណ៍រំជួលចិត្ត។
-
ប្រេមិយភាព នាម
ភាពដែលអាចធ្វើឱ្យនរណាម្នាក់រំជួលចិត្ត។
-
ប្រេមីយ គុណនាម
ដែលគួរឱ្យអាណិត, ដែលរំជួលចិត្ត។
-
ប្រេម័ន នាម
សេចក្ដីស្រឡាញ់, សេចក្ដីស្នេហា, ការយកចិត្តទុកដាក់។
-
ប្រេវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យប្រាវថាប្រេវប្រាវគឺសូរឮប្រាវៗតិចៗខ្លាំងៗ។
-
ប្រេសិត គុណនាម
ដែលគេបញ្ជូន, ដែលត្រូវគេចាប់ប្រើ។
-
ប្រេសិតវិសាមញ្ញ នាម
ទូតដែលរដ្ឋាភិបាលបញ្ជូនទៅកាន់ប្រទេសដទៃដើម្បីចរចាកិច្ចការសំខាន់ពិសេសប្លែកពីធម្មតា។
-
ប្រេស្ប៊ីត គុណនាម
ដែលមើលជិតមិនឃើញច្បាស់, ងងឹតជិត
-
ប្រេះ កិរិយាសព្ទ
សញ្ជែកសាច់ពីគ្នា។
-
ប្រេះឆា កិរិយាសព្ទ
( ម . ព . ឆា២)។
-
ប្រេះស្រាំ គុណនាម
ដែលមានស្នាមប្រេះចំហចេញពីគ្នាបន្តិច, ដែលប្រេះឆា
-
ប្រែ កិរិយាសព្ទ
ត្រឡប់, ងាក, បែរ, ឃ្លាតចាកប្រក្រតី; ផ្លាស់; បំបែរ; បង្វែរ; ក្លាយ។
-
ប្រែក នាមប.
ឈ្មោះគ្រឿងរទេះគោឬរទេះក្របីដែលដាក់ទប់ពីក្រៅកង់, ដែលដាក់ទប់ពីមុខពីក្រោយហៅប្រែកត្រង់, ដែលដាក់ទប់ពីខាងទាំងពីរហៅប្រែកង ( រទេះខ្មែរ )។
-
ប្រែកាយ កិរិយាសព្ទ
ប្ដូររូបរាងទាំងស្រុងទៅជាមនុស្សសត្វឬអ្វីមួយផ្សេងដែលមានសណ្ឋានខុសពីមុន
-
ប្រែខ្លួន កិរិយាសព្ទ
បំបែរខ្លួនឱ្យត្រឡប់ពីម្ខាងទៅម្ខាង។
-
ប្រែគំនិត កិរិយាសព្ទ
ផ្លាស់គំនិត។
-
ប្រែង នាមប.
រោមរឹងវែងៗដែលដុះលើខ្នងជ្រូក
-
ប្រែចិត្ត កិរិយាសព្ទ
ងាកចិត្ត។
-
ប្រែទំនុក កិរិយាសព្ទ
ផ្លាស់ទំនុក។
-
ប្រែធាតុ នាម
ពិធីសាសនាដែលអាចារ្យយោគីយកឆ្អឹងដែលបានបូជាហើយមកឧបកិច្ច។
-
ប្រែប្រួល កិរិយាសព្ទ
ប្រែចុះប្រែឡើងឬប្រែត្រឡប់ខុសពីប្រក្រតីដើម។
-
ប្រែពាក្យ កិរិយាសព្ទ
បំបែរពាក្យឬសម្ដីឱ្យឃ្លាតខុសពីដំណើរដើម។
-
ប្រែភាសា កិរិយាសព្ទ
ស្រង់សេចក្ដីពីភាសាមួយជាភាសាផ្សេង។
-
ប្រែរយ នាម
គម្ពីរ, សាស្ត្រាដែលអ្នកប្រាជ្ញបានប្រែចេញពីបាលីចងក្រងជាពាក្យរាយពុំមែនជាពាក្យកាព្យទេប៉ុន្តែមានចួនរណ្ដំជាកម្រងកែវខ្លះដោយអន្លើៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។