វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 103 / 109
-
ប្រិចៗ គុណនាមគុណកិរិយា
ដែលតិចៗ, រ៉ុយៗ ( វត្ថុរាវ )
-
ប្រិញៗ គុណកិរិយាគុណនាម
ដែលរលីបរលាបឬរលាបៗ; ស្ដើងស្ដួច; ច្រើននិយាយថាព្រិញៗជាង ( វត្ថុរាវ )
-
ប្រិត កិរិយាសព្ទ
ដាក់កម្រិតយ៉ាងតឹង, ធ្វើឱ្យមានកម្រិតឬបញ្ញត្តមានកម្រិត
-
ប្រិតប្រៀង កិរិយាសព្ទ
ប្រិតដោយរឹតត្បិតឱ្យប្រព្រឹត្តហ្មត់ចត់ទៀងទាត់តាមគតិធម៌និងគតិច្បាប់
-
ប្រិតប្រៀន កិរិយាសព្ទ
បញ្ញត្តឱ្យខំរៀនមានកម្រិត, មានកំណត់
-
ប្រិតប្រៀប កិរិយាសព្ទ
ដាក់កម្រិតយ៉ាងតឹងដោយប្រៀបប្រដូចនឹងដំណើរណាមួយដែលត្រឹមត្រូវឬរឹតត្បិតឱ្យមានរបៀប
-
ប្រិនប្រុន គុណកិរិយាគុណនាម
ប្រុនៗច្រិមច្រុមដោយខ្លាចដោយញញើត
-
ប្រិប ឧទានសព្ទ
សូរឮដោយដាច់ឬបាក់អ្វីៗដែលស្រួយ។
-
ប្រិមប្រិយ គុណនាម
ដែលស្រស់ប៉ប្រៃគួរឱ្យស្រឡាញ់, ដែលគួរឱ្យស្រឡាញ់ក្រៃពេក ( ច្រើនប្រើប្រិមប្រិយជាង )
-
ប្រិយប្រាយ គុណនាមនាម
ពាក្យ, សម្ដី, ដែលគួរឱ្យស្រឡាញ់, គួរឱ្យចង់ស្ដាប់
-
ប្រិយភាព នាម
ភាពដែលគួរឱ្យស្រឡាញ់, សេចក្ដីទន់ភ្លន់, ការស្លូតបូត, ការញញឹមស្រស់ស្រាយ, ឫកពាសុភាពរាបសា
-
ប្រិយមិត្ត នាម
មិត្តគួរឱ្យស្រឡាញ់រាប់អានមិត្តជាទីមេត្រី។
-
ប្រិយសព្ទ នាម
( ម . ព . ពាក្យសម្រាលក្នុងពាក្យ២)។
-
ប្រិល គុណកិរិយា
( ម . ព . ប៉ិល )។
-
ប្រី នាម
ឈ្មោះស្មៅទឹកពួកកក់ប្រើក្រងប្រក់ផ្ទះឬគាបធ្វើជញ្ជាំងផ្ទះបាន
-
ប្រីជា នាម
ប្រាជ្ញា; ការកំណត់ដឹង, សេចក្ដីដឹងច្បាស់លាស់, ការយល់ជាក់។
-
ប្រីជាញាណ នាម
ប្រីជានិងញាណឬញាណដែលអាស្រ័យនឹងប្រីជា, សេចក្ដីដឹងព្រោះប្រីជា; ( រ . ស .)
-
ប្រីតា នាម
ដូចគ្នានឹងបីតិដែរ; ច្រើននិយាយថាប្រីតាប្រាមោទ្យគឺប្រីតានិងប្រាមោទ្យ ( បីតិនិងបាមោជ្ជ )។
-
ប្រឹក្សា នាម
ការពិចារណា, ដំណើរស្ទង់ការ, ការល្បងមើលឱ្យឃើញពិត; ការពិគ្រោះគ្នា។
-
ប្រឹង កិរិយាសព្ទ
ខំកម្រើកកម្លាំង, ខំពេញកម្លាំង, ខំឱ្យរឹងជំហរ, ខំព្យាយាម, មិនទម្រន់
-
ប្រឹងប្រែង កិរិយាសព្ទ
ប្រឹងដោយស្រវាស្រទេញ, ប្រឹងពេញទំហឹង។
-
ប្រឹងរមាត់និយាយ
( ព . ប្រ .) ខំប្រឹងនិយាយពេញទ្រពងមាត់យកឈ្នះ។
-
ប្រឹថពី នាម
ផែនដី, ផ្ទៃដីទាំងមូល, មណ្ឌលដី។
-
ប្រឹថពីកម្បនាទ នាម
ការញ័រប្រឹថពី។
-
ប្រឹថពីចលនា នាម
ការកម្រើកឬរញ្ជួយប្រឹថពី។
-
ប្រឹថពីតល នាម
ផ្ទៃនៃប្រឹថពី។
-
ប្រឹថពីភូបាល នាម
លោកអ្នកគ្រប់គ្រងផែនដីព្រះរាជា។
-
ប្រឹថពីវិភាគ នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទំហំនិងទម្រង់នៃផែនដីព្រមទាំងកំណត់ចំណុចសុក្រឹតទាំងឡាយនៅលើផ្ទៃផែនដី។
-
ប្រឹប គុណកិរិយាគុណនាម
( ម . ព . ប្រិប )។
-
ប្រឹស នាម
មុខទ្រូឬលបមានបន្ទោះរួមក្របួចខាងចុងទុកផ្លូវច្រហខាងមាត់ឱ្យល្មមតែត្រីចូលបណ្ដោយទៅខាងក្នុងបាននឹងចេញច្រាសមកវិញពុំរួច
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។