វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 4 / 20
-
នរនាទ នាម
ការបន្លឺឬកម្ទរសំដីរបស់នរៈ។
-
នរនាម នាម
នាមឬឈ្មោះសម្រាប់សម្គាល់មនុស្ស។
-
នរបតី នាម
ម្ចាស់នៃពួកមនុស្ស ( ក្សត្រទ្រង់រាជ្យ )។ព្រះបាទកុវេរៈគឺព្រះបាទវេស្សវ័ណ។ប្រើឃ្លាតក្លាយជាន្របតីត្រូវឈប់លែងប្រើតទៅទៀត។
-
នរពិស្វណ៍ នាម
អ្នកស៊ីមនុស្ស ( ភូត, បិសាច, អារក្សទឹក, អាប, ព្រាយ ...)។
-
នរវិទូ នាម
អ្នកប្រាជ្ញខាងនរវិទ្យា។
-
នរវិទ្យា នាម
វិទ្យាសាស្រ្តដែលសិក្សាអំពីកំណកំណើតការវិវឌ្ឍផ្នែករូបកាយនិងវប្បធម៌លក្ខណៈពូជសាសន៍ទំនៀមទម្លាប់សង្គមនិងជំនឿរបស់មនុស្សជាតិ។
-
នរសិង្ហ នាម
( ម . ព . នរសីហៈ )។
-
នរសីហៈ នាម
មនុស្សអ្នកប្រសើរ, មនុស្សជាចម្បង, សិង្ហរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ )។
-
នរសីហ៍ នាម
( ម . ព . នរសីហៈ )។
-
នរាធិប នាម
អ្នកដែលជាធំ, ជាម្ចាស់លើអស់ជន ( ក្សត្រទ្រង់រាជ្យ )។
-
នរាធិបតិន្ទ នាម
ដូចគ្នានឹងនរាធិបតីដែរសម្រាប់ប្រើក្នុងកាព្យ។
-
នរាធិបតី នាម
( ម . ព . នរាធិប )។
-
នរាសភ នាម
មនុស្សអ្នកប្រសើរ, ឧសភរបស់មនុស្ស ( ព្រះសម្មាសម្ពុទ្ធ )។
-
នរិន្ទ នាម
អ្នកដែលជាធំលើអស់ជន, ដែលជាម្ចាស់នៃមនុស្ស ( ក្សត្រទ្រង់រាជ្យ )។
-
នរូ នាម
មនុស្ស, ជន
-
នរេន្ទ្រ នាម
ដូចគ្នានឹងនរិន្ទ។
-
នរេសូរ នាម
អ្នកដែលជាធំជាងអស់ជន ( ក្សត្រទ្រង់រាជ្យ )។ផ្លាស់ស្វរជាសូរ។
-
នរោត្តម គុណនាម
ដែលឧត្តមជាងអស់មនុស្ស។
-
នរៈ នាម
មនុស្ស, ជន
-
នលាដ នាម
ថ្ងាស; ( រ . ស .) ព្រះនលាដ ( ថ្ងាសក្សត្រ )។
-
នវកជន នាម
ជនដែលគ្មានបទពិសោធក្នុងការងារ, អ្នកដែលទើបតែបួសឬទើបតែចូលជាសាវ័កក្នុងសាសនាណាមួយ។
-
នវកភាព នាម
រយៈពេលដែលនវកជនឆ្លងកាត់, ភាពគ្មានបទពិសោធ។
-
នវកម្ម នាម
ការកែប្រែថ្មីការផ្លាស់ប្ដូរថ្មីការបញ្ចូលថ្មីការកែច្នៃក្នុងអ្វីដែលមានពីមុនមក។
-
នវជន នាម
ជនថ្មីមនុស្សថ្មី។
-
នវនិយម នាម
ទំនើបនិយមការគិតបែបជឿនលឿននិយមឬវិធីសាស្រ្តទំនើប។
-
នវនីត នាម
ទឹកដោះសាប, ទឹកដោះខាប់
-
នវមាលិកា នាម
ម្លិះរួត៩ស្រទាប់។សម្រាប់ប្រើក្នុងកាព្យ
-
នវវគ្គ នាម
ជំពូក៩, វគ្គ៩។
-
នវសម័យ នាម
ដំណាក់កាលនៃប្រវត្តិសាស្រ្តចាប់ពីគ . ស .១៤៩២ឬ១៥០០រហូតដល់បដិវត្តន៍បារាំងឆ្នាំ១៧៨៩ឬដល់ពេលបច្ចុប្បន្ន
-
នវសិលា នាម
យុគថ្មរំលីងជារយៈពេលដែលមនុស្សចេះរំលីងថ្មធ្វើជាឧបករណ៍ប្រើប្រាស់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។