វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 3 / 20
-
នព្វសូល៍ នាម
គ្រឿងរចនាជានិមិត្តរូបនៃផ្កាយព្រះគ្រោះទាំងប្រាំបួនមានសណ្ឋានជាកន្តុលឬវែងស្រួចផ្ទាំងក្បាច់ផ្ទាំងលេខជាដើមដែលដាក់នៅចំកណ្ដាលព្រំដំបូលផ្ទះឬចំមណ្ឌលប្រាង្គប្រាសាទបុរាណ
-
នព្វស័ក នាមគុណនាម
ស័កទី៩ក្នុងចំនួន១០ឆ្នាំ។
-
នភកេតន៍ នាម
ទង់អាកាសគឺព្រះអាទិត្យ, ថ្ងៃ ( សម្រាប់ប្រើក្នុងកាព្យបើកវីត្រូវការប្រើ )។
-
នភគោល នាម
ស្វ៊ែដែលមានផែនទីមេឃពាសភ្ជាប់ជាមួយហើយតំណាងដោយស្វ៊ែមេឃ។
-
នភប្រាណ នាម
ដង្ហើមអាកាសគឺខ្យល់ ( ព . កា .)។
-
នភមណី នាម
កែវមណីព្ធដ៏អាកាសគឺព្រះអាទិត្យ ( ព . កា .)។
-
នភមណ្ឌល នាម
មណ្ឌលពពកគឺពពកដែលមើលទៅឃើញដុំៗដោយសង្កាត់ៗ; អាកាសទាំងមូល។
-
នភា នាម
ពពក, មេឃ, អាកាស ( ព . កា .)។
-
នភាបទី នាម
( ម . ព . នភាបាទ )។
-
នភាបាទ នាម
ជើងមេឃ។
-
នភាល័យ នាម
លំនៅពពកគឺមេឃ, អាកាស
-
នភោធូម នាម
ពពកដែលរសាត់មើលទៅឃើញដូចជាផ្សែង ( ព . កា .)។
-
នមស្ការ នាម
កិរិយាថ្វាយបង្គំ, ការបង្អោនកាយក្រាបប្រណិប័ត; គំនាប់
-
នមិទ្ធៈ កិរិយាសព្ទ
មិនងុយដេក ( សំ . បា .) ប្រើជា ( រ . ស .)
-
នយនេត្រ នាម
ភ្នែកជាផ្លូវ; មនុស្សឬគំនិតដែលទុកជាភ្នែក, ដែលស្នងភ្នែក។
-
នយនៈ នាម
ភ្នែក ( ព . កា .)។
-
នយលក្ខណៈ នាម
លក្ខណៈនៃសេចក្ដីពន្យល់គឺការយោងលេខត្រង់ពាក្យណាមួយនៃទំព័រសៀវភៅហើយសរសេរដាក់ខាងក្រោមដើម្បីពន្យល់ពាក្យនោះៗដែលមានន័យផ្សេងគ្នាជាដើម
-
នយោបាយ នាម
ឧបាយក្នុងការណែនាំ, កលល្បិចឬមេគំនិតដែលគេផ្ដើមឡើងដើម្បីដឹកនាំជនដទៃឱ្យប្រព្រឹត្តទៅរកទីដៅយ៉ាងនេះឬយ៉ាងនោះ, កិច្ចការដែលទាក់ទងដោយការគ្រប់គ្រងរដ្ឋ
-
នរក នាម
ទីអបាយភូមិឬអធោលោកដែលមានរណ្ដៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខតាមកម្លាំងកម្មដែលខ្លួនធ្វើ
-
នរកកុណ្ឌ នាម
រណ្ដៅនរក។
-
នរឃាត នាម
អំពើពិឃាតមនុស្ស។
-
នរឃាតក នាម
អ្នកពិឃាតមនុស្ស។
-
នរឃាតកម្ម នាម
អំពើពិឃាតមនុស្ស។
-
នរឃាតក៍ នាម
( ម . ព . នរឃាតក )។
-
នរជាតិ នាម
ជាតិមនុស្ស, មនុស្ស, ជន ( ពាក្យនេះមានន័យដូចគ្នានឹងនរៈដែរ )។
-
នរជេដ្ឋ នាម
មនុស្សដែលជាធំ, ជាចម្បងជាងពួកមនុស្សលោក ( ព្រះរាជា )។
-
នរណា នាម
ប្រើជាបុច្ឆាសព្វនាមថាមនុស្សណា? អ្នកណា?; នរណាដើរនុ៎ះ?; ឯងទៅជាមួយនឹងនរណា? ( ប្រើបានចំពោះតែជាមួយនឹងណាប៉ុណ្ណោះឯង, ពុំដែលប្រើជាមួយនឹងពាក្យនុះឬនោះថានរនុះឬនរនោះផងទេ, បើនរៈឬអ្នកប្រើបាន
-
នរទេព នាម
ទេវតារបស់មនុស្ស ( ក្សត្រទ្រង់រាជ្យ ); ពិទ្យាធរ។
-
នរនាថ នាម
មនុស្សដែលជាទីពំនាក់របស់ពួកមនុស្ស, ម្ចាស់នៃពួកមនុស្ស ( ព្រះរាជា )។
-
នរនាថា នាម
ស្ត្រីដែលជាទីពំនាក់របស់ពួកមនុស្ស, ស្ត្រីជាម្ចាស់នៃពួកមនុស្ស ( ព្រះអគ្គមហេសី, សម្ដេចព្រះមហាក្សត្រិយានីឬសម្ដេចព្រះវររាជជននីនៃក្សត្រទ្រង់រាជ្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។