វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 18 / 20
-
នីតិសាស្ត្រ
គម្ពីរឬក្បួនខ្នាតស្ដីពីច្បាប់។
-
នីតិហិរញ្ញវត្ថុ នាម
វិធានគតិយុត្តទាំងឡាយដែលចែងអំពីការគ្រប់គ្រងនិងការរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនិងនីតិវិធីរបស់វា។
-
នីតិឯកជន នាម
វិធានទាំងឡាយដែលគ្រប់គ្រងទំនាក់ទំនងគតិយុត្តរវាងបុគ្គលឯកជកនិងឯកជនក្រុមបុគ្គលនិងក្រុមបុគ្គលហើយមិនស្ថិតនៅក្រោមនីតិសាធារណៈទេ។
-
នីត្យានុកូល គុណនាម
ដែលស្របច្បាប់, ដែលត្រឹមត្រូវតាមច្បាប់, ដែលអនុលោមតាមច្បាប់។
-
នីត្យានុកូលកម្ម នាម
ការធ្វើឱ្យមានភាពត្រឹមត្រូវតាមច្បាប់ដោយមានការបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច
-
នីត្យានុកូលភាព នាម
ភាពស្របច្បាប់ភាពអនុលោមតាមច្បាប់។
-
នីមួយ សព្វនាម
ពាក្យជាអនិយតសព្វនាមប្រាប់សេចក្ដីមិនទាន់ទៀងទាត់, មិនទាន់ប្រាកដគឺណាមួយ
-
នីមួយៗ សព្វនាម
មួយៗ, ម្នាក់ៗ
-
នីរស គុណនាម
ដែលគ្មានរសជាតិ, ដែលសោះកក្រោះ។
-
នីរោគ គុណនាម
ដែលគ្មានរោគ, ដែលមានសុខភាពល្អ។
-
នីលុប្បុល នាម
ឧតកបាលខៀវ, ផ្កាឈូកខៀវ, បទុមជាតិខៀវ, ព្រលិតខៀវ, លំចង់ខៀវ
-
នីវណរធម៌ នាម
ធម៌រារាំង, ឃាត់ខាំងទប់ចិត្តមិនឱ្យងាកទៅរកអំពើជាកុសល, មាន៥យ៉ាងគឺ១- កាមច្ឆន្ទៈសេចក្ដីប្រាថ្នាឬការពេញចិត្តចំពោះកាម; ២- ព្យាបាទៈគំនុំឬសេចក្ដីគុំកួនធ្វើឱ្យអ្នកដទៃវិនាស; ៣- ថីនមិទ្ធៈការច្រអូសធុញទ្រាន់និងការងងុយដេក; ៤- ឧទ្ធច្ច - កុក្កុច្ចៈសេចក្ដីរាយមាយនិងសេចក្ដីរសាប់រសល់ឬក្ដៅក្រហាយក្នុងចិត្ត; ៥- វិចិកិច្ឆាសេចក្ដីសន្ទិះសង្ស័យមិនដាច់ស្រេចក្នុងចិត្ត
-
នីវ៉ូទឹកសមុទ្រ នាម
កម្ពស់មធ្យមរបស់ទឹកសមុទ្ររវាងទឹកជោរនិងនាចដែលគេប្រើធ្វើជាចំណុចសូន្យសម្រាប់វាស់រយៈកម្ពស់កន្លែងដទៃទៀត
-
នីហរណកម្ម នាម
ការនាំចេញ, ការដឹកនាំទំនិញទៅលក់ឯប្រទេសក្រៅ
-
នីហរ័ណ នាម
ជំនួញនាំចេញ, ជំនួញខាងដឹកនាំទំនិញចេញពីប្រទេសរបស់ខ្លួនទៅលក់ឯប្រទេសក្រៅ, មុខរបរពាណិជ្ជកម្មខាងដឹកនាំវត្ថុផ្សេងៗទៅលក់ឯបរទេស
-
នីឡុង នាម
ឈ្មោះវត្ថុធាតុមួយប្រភេទដែលផ្សំធ្វើឡើងដោយជាតិឧស្ម័នមួយបែបហៅថាអាហ្សូតតាមរបៀបវិទ្យាសាស្ត្រសម្រាប់ធ្វើឱ្យកើតបានជាវត្ថុផ្សេងៗមានសំពត់ជាដើម
-
នឹក កិរិយាសព្ទ
ផ្អូកក្នុងចិត្ត, ដួចក្នុងចិត្ត, ចាប់ភ្លឹក, ភ្នកដល់
-
នឹកនា កិរិយាសព្ទ
( ព . សា .) គិតឬនឹកដល់អ្នកណាម្នាក់ឬអ្វីមួយ; នឹកភ្នក
-
នឹកព្រួច កិរិយាសព្ទ
នឹកភ្នកមួយសម្ទុះចិត្ត។
-
នឹកម៉ៃ កិរិយាសព្ទ
ចាប់ពិភាល់ដោយនឹកសង្ស័យ។
-
នឹង កិរិយាសព្ទគុណនាមគុណកិរិយាធ.សព្វនាម
ពាក្យជាកិរិយានុគ្រោះសម្រាប់និយាយនាំមុខកិរិយាសព្ទប្រាប់អនាគតកាលទៅខាងមុខថាមុខជា, ប្រាកដជា, គង់, គង់តែ
-
នឹងធឹង គុណនាម
មិនងាករេ, មិនកម្រើក, ស្ងប់ស្ងាត់, នឹងន។
-
នឹងន គុណនាម
ដែលមិនកែប្រែឬមិនតក់ស្លុត, នឹងធឹង; ដែលធម្មតា ( មិនខុសប្រក្រតី )
-
នឹងនួន គុណនាមគុណកិរិយា
ដែលសង្រួមប្រុងប្រយ័ត្ននូវឥន្ទ្រិយបានយ៉ាងរម្យទមមិនភ្លើតភ្លើន, ដែលមានឥរិយាបថយ៉ាងស្រគត់ស្រគំមិនរហើររហាយ។
-
នឹម នាម
ប្រដាប់រទេះសម្រាប់ទឹមគូសត្វពាហនៈដែលត្រូវអូសត្រូវទាញរទេះឬគាវជាដើម
-
នុភគោល នាម
ស៊្វែដែលមានផែនទីមេឃពាសភ្ជាប់ជាមួយហើយតំណាងឱ្យស៊្វែមេឃ។
-
នុយ នាម
ចំណីបញ្ឆោតមច្ឆជាតិឱ្យលេបសន្ទូចជាដើម
-
នុយក្លេអ៊ែ នាម
ឋាមពលកើតឡើងពីការផ្សំឬការបំបែកណ្វៃយូរបស់អាតូម។
-
នុះ សព្វនាម
ពាក្យសម្រាប់និយាយចង្អុលប្រាប់នូវអ្វីៗឬមនុស្សសត្វដែលនៅក្រៅហត្ថបាសមើលទៅឃើញប៉ុន្តែមិនឆ្ងាយពេកទេ
-
នុ៎ង សព្វនាម
( ព . សា .) នុ៎ះ, ហ្នឹង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។