វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 16 / 20
-
និលពិសី នាម
ឈ្មោះប្រទាលសម្រាប់ប្រើជាថ្នាំ ( អ្នកខ្លះហៅថានឹលពិសី )។
-
និលរ័តន៍ នាម
( ម . ព . និលរ័ត្ន )។
-
និលរ័ត្ន នាម
កែវមានព័ណ៌ខៀវ ( ត្បូងកណ្ដៀង )។
-
និវត្ត កិរិយាសព្ទ
វិលវិញ, ត្រឡប់វិញ
-
និវត្តជន នាម
ជនត្រូវបានដាក់ឱ្យឈប់សម្រាកតាមច្បាប់ស្ដីពីការងារ
-
និវត្តនាការ នាម
អាការដែលវិលត្រឡប់វិញ, ដំណើរប្រុងនឹងវិលត្រឡប់វិញ
-
និវត្តន៍ នាម
ដំណើរវិលត្រឡប់, ការវិលមកវិញ
-
និវាតភាព នាម
ភាពមិនរឹងរូស, ការគោរពទៅតាមច្បាប់ឬបទបញ្ជា។
-
និវារណដ្ឋាន នាម
ទីកន្លែងដែលគេហាមឃាត់
-
និវាសដ្ឋាន នាម
ទីសម្រាប់នៅអាស្រ័យជានិច្ច, ទីដែលតាំងនៅជាប្រក្រតី
-
និវាសនជន នាម
រូបវន្តបុគ្គលដែលមាននិវេសនដ្ឋាន។
-
និវាសនដ្ឋាន នាម
( ម . ព . និវាសដ្ឋាន )។
-
និវេទនកថា នាម
ពាក្យជូនដំណឹង, ឱ្យដំណឹង, ប្រាប់ដំណឹងពីកិច្ចការឬពីស្ថានការណ៍ផ្សេងៗដែលគួរឱ្យដឹងឱ្យយល់
-
និវេទនប័ណ្ណ នាម
បញ្ជីរាយឈ្មោះអ្នកដំណើរឬទំនិញដែលដឹកជញ្ជូនតាមយន្តហោះកប៉ាល់ឬរថភ្លើង។
-
និវេទន៍ នាម
ដំណឹង, ព័ត៌មាន, របាយការណ៍, ចំណងជើង។
-
និវេសនដ្ឋាន នាម
ដូចគ្នានឹងនិវាសដ្ឋាន, និវាសនដ្ឋាន, និវេសន៍ដែរ។
-
និវេសន៍ នាម
ទីសម្រាប់នៅអាស្រ័យជានិច្ច។
-
និសា នាម
រាត្រី, ( យប់ )។
-
និសាករ នាម
ព្រះចន្ទ្រ។
-
និសាចរ គុណនាម
ដែលត្រាច់ទៅមក, រកស៊ីក្នុងវេលាយប់
-
និសីទនាការ នាម
អាការនៃកិរិយាអង្គុយ, ការសម្រេចឥរិយាបថអង្គុយ
-
និសីទនៈ នាម
សំពត់សម្រាប់ក្រាលអង្គុយជាគ្រឿងបរិក្ខារពិសេសមួយប្រភេទរបស់ភិក្ខុក្នុងព្រះពុទ្ធសាសនា
-
និសីទន៍ នាម
( ម . ព . និសីទនៈ )។
-
និស្ថាបនា កិរិយាសព្ទ
កម្ទេច, បំបាត់, ពិឃាត។
-
និស្សន្ទវត្ថុ នាម
ផលិតផលបន្ទាប់បន្សំមួយចំនួនដែលកើតចេញក្នុងកំលុងពេលដំណើរការផលិតអ្វីមួយតាមបែបធម្មជាតិឬឧស្សាហកម្ម។
-
និស្សយជន នាម
( ម . ព . និស្សយាចារ្យ )។
-
និស្សយន្តេវាសិក នាម
ភិក្ខុឬសាមណេរដែលបានសូមនិស្ស័យយកភិក្ខុថេរៈរូបណាមួយជានិស្សយាចារ្យ ( ព . វិ .)។
-
និស្សយមុត្តកៈ នាម
ភិក្ខុដែលមានវស្សាតាំងពី៥ឡើងទៅហើយចេះវិន័យមានសេចក្ដីអៀនខ្មាសគ្រប់គ្រាន់អាចផុតចាកនិស្ស័យរបស់ឧបជ្ឈាយ៍ឬអាចារ្យបានគឺអាចនៅតាមទំនើងខ្លួនបាន ( ព . វិ .)។
-
និស្សយមុត្តិកា នាម
( ម . ព . អនិស្សយមុត្តកៈ )។
-
និស្សយាចារ្យ នាម
អាចារ្យអ្នកឱ្យនិស្ស័យគឺលោកអាចារ្យដែលភិក្ខុឬសាមណេរចូលមកសូមនិស្ស័យនៅផងហើយជាអ្នកទទួលឱ្យនៅ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។