វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ន ពាក្យដែលផ្ដើមដោយ "ន" មាន 598 ពាក្យ
ទំព័រ 15 / 20
-
និរណេត្រ នាម
អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី ( ចៅក្រម )។
-
និរតី នាម
ឈ្មោះអនុទិសមួយជាចន្លោះទិសទក្សិណនិងទិសបស្ចិម
-
និរទុក្ខ គុណនាម
ដែលឥតទុក្ខ, ឥតព្រួយ។សរសេរក្លាយជានេរទុក្ខក៏មាន។
-
និរទេស នាម
ដំណើរបំបរបង់ឱ្យចេញពីស្រុក, ពីនគរខ្លួនទៅនៅស្រុក, នគរឯទៀត។
-
និរទោស គុណនាម
ដែលឥតទោស, ដែលគ្មានកំហុស
-
និរន្តរ គុណកិរិយា
ដែលឥតមានចន្លោះ, ជានិច្ច, ឥតស្រាក, ឥតឈប់, ឥតល្ហែ
-
និរន្តរភាព នាម
ភាពដែលឤចកើតមានជាបន្តបន្ទាប់ឥតដាច់ឬលទ្ធភាពនៃការប្រើប្រាស់ជាបន្តបន្ទាប់ឥតដាច់នៃធនធានសេដ្ឋកិច្ចឬហិរញ្ញវត្ថុដោយពុំគិតបញ្ចូលការរក្សាបានឬការពង្រីកបាននូវគុណភាពនិងវឌ្ឍនភាព
-
និរន្តរាយ នាម
ការមិនមានអន្តរាយ, ដំណើរដែលគ្មានគ្រោះថ្នាក់
-
និរន្តរ៍ គុណកិរិយា
( ម . ព . និរន្តរ )។
-
និរប្រវេស នាម
( ម . ព . និរប្រវេសន៍ )។
-
និរប្រវេសន៍ នាម
ពលករឬកម្មករដែលចេញទៅធ្វើការឬរស់នៅឯប្រទេសដទៃ។
-
និរភ័យ គុណនាម
ដែលឥតភ័យ, ឥតខ្លាច។សរសេរក្លាយជានេរភ័យក៏មាន។
-
និរមិត កិរិយាសព្ទ
( ម . ព . និមិត )។
-
និរយបាល នាម
អ្នកត្រួតត្រាសត្វនរក, យមបាលនៅឋាននរក។
-
និរាករណ៍ នាម
ការរំលាយ, ការបដិសេធចោល, មោឃកម្ម; ការលុបចោលលែងឱ្យប្រើបទប្បញ្ញត្តិចាស់ដោយមានបទប្បញ្ញត្តិថ្មីមកជំនួស។
-
និរាណានិគមកម្ម នាម
ដំណើរការដែលប្រទេសឬតំបន់ណាមួយជាទឹកដីអាណានិគមទទួលបានមកវិញនូវឯករាជ្យជាតិ
-
និរាស កិរិយាសព្ទ
ប្រាស, ឃ្លាតឆ្ងាយ។
-
និរុត្តិ នាម
ការបញ្ចេញសូរសព្ទតាមទម្លាប់នៃការរលាស់អណ្ដាតថាកើតទោះបីសរសេរត្រូវគ្នាទាំងអត្ថន័យរបស់ពាក្យទោះត្រូវគ្នាតែមួយក៏គង់ឮសូរសព្ទផ្សេងពីគ្នាដែរ
-
និរុត្តិប្បដិសម្ភិទា នាម
ការបែកប្រាជ្ញាយល់ធ្លុះធ្លាយខាងភាសា, ការចេះច្បាប់ប្រាដកឥតទើសទាក់ខាងភាសាផ្សេងៗ។
-
និរុត្តិវិទូ នាម
អ្នកប្រាជ្ញខាងនិរុត្តិសាស្ត្រ។
-
និរុត្តិសាស្ត្រ នាម
គម្ពីរឬក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ។
-
និរុត្តិសាស្ត្រគម្ពីរ នាម
ក្បួនខ្នាតចែងអំពីភាសា, ភាសាសាស្ត្រ។
-
និរុទកកន្តារ នាម
ផ្លូវលំបាកព្រោះគ្មានទឹក។
-
និរុទកបាយាស នាម
( ម . ព . បាយាស )។
-
និរុបការ នាម
( ម . ព . អនុបការ )។
-
និរុបសគ្គ គុណនាម
( ម . ព . អនុបសគ្គ )។
-
និរោធ នាម
ព្រះធម៌សម្រាប់លត់សង្ខារគឺធ្វើឱ្យបាត់ខ្យល់បាត់ដង្ហើមតែជីវិតឱ្យគង់នៅ។សេចក្ដីរលត់; ព្រះនិព្វាន។
-
និរោធសមាបត្តិ នាម
ការចូលឈានដល់ថ្នាក់រម្លត់ឱ្យខ្យល់ដកដង្ហើមចេញចូលតាំងនៅបានអស់កាលកំណត់យ៉ាងយូរត្រឹម៧ថ្ងៃទើបចេញវិញ ... ( ព . ពុ .)។
-
និរ្ភ័យ គុណនាម
( ម . ព . និរភ័យ )។
-
និល គុណនាម
ខៀវ។ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅឱ្យមានដំណើរប្លែក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។