វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 9 / 13
-
ធ្ងាំង គុណកិរិយាគុណនាម
ធ្លាំង, ធ្មាំង ( ព . ពុ .)។
-
ធ្ងើង គុណកិរិយាគុណនាម
ទើងមើង, ធ្មើង
-
ធ្ងើល គុណនាម
ទ្រងើល, ទើលងើល។
-
ធ្ងោង គុណកិរិយាគុណនាម
ជ្រងោ, ធ្ងោង, ធ្ងោល, ថ្គោល
-
ធ្ងោល គុណកិរិយា
( ដូចគ្នានឹងធ្ងោងនឹងថ្គោលដែរ )។
-
ធ្នង់ នាម
ឈ្មោះឈើពួកគ្រញូងខ្លឹមក្រហមមានក្លិនប្រហើរសាច់ជាប់ស្វិតជាងគ្រញូង។
-
ធ្នល់ នាម
ឈ្មោះក្អមយ៉ាងធំ
-
ធ្នស់ នាម
គ្រឿងទស់រាំងធ្វើដោយព្រួល, ដោយមែកឈើជាដើមសម្រាប់ទស់ខាំងត្រីមិនឱ្យចុះឡើងច្រើនផ្លូវឱ្យចុះឡើងតែតាមផ្លូវដែលបើកដើម្បីឱ្យតម្រង់ទៅត្រូវត្រង់ប្រដាប់នេសាទ
-
ធ្នាក់ នាម
សត្វដែលជាមេទាក់គឺសត្វសម្រាប់នាំ, សម្រាប់អន្ទងយកឈ្លើយ, យកបារាស
-
ធ្នាប់ នាម
រង្វាស់ប្រវែងទទឹងម្រាមដៃៗនោះឯងក៏ហៅធ្នាប់ដែរ
-
ធ្នារ នាម
ផ្លូវឬទីជាសាធារណៈដែលមានជនានុជនទៅមកមិនដាច់
-
ធ្និម នាម
គ្រឿងប្រដាប់កាយ
-
ធ្និមអម្ពរ នាម
( ម . ព . ធ្និម )។
-
ធ្និមអម្ពរពស្ត្រា នាម
( ម . ព . ធ្និម )។
-
ធ្នឹម នាម
ឈ្មោះគ្រឿងគេហដ្ឋានជាមេផ្ទឹមសសរទ្រជើងគកឬទោះឥតជើងគកក៏អាចប្រើបាន។
-
ធ្នឹមបណ្ដែត នាម
ធ្នឹមដែលគេគាបភ្ជាប់នឹងផ្ទោងទ្រជើងគកជាជំនួយឱ្យគេហដ្ឋានមាំរឹងប៉ឹង។
-
ធ្នូ នាម
អាវុធធ្វើដោយឈើ, ឫស្សីឬធាងទ្រាំងមានដងមានបន្លោះសម្រាប់បាញ់ដោយព្រួញ។
-
ធ្នូខ្វែក នាម
ឈ្មោះធ្នូមួយប្រភេទសម្រាប់បាញ់នឹងគ្រាប់មានគ្រាប់ដីលញ់ហាលឱ្យស្ងួតឬដុតឱ្យឆ្អិនជាដើម។
-
ធ្នើរ នាម
ថ្នាក់ខ្ពស់សម្រាប់បន្ទើរវត្ថុផ្សេងៗ
-
ធ្នះ នាម
ទីស្រប់នៅលើមែក, លើប្រគាបឈើឬមានសសរធ្វើកណ្ដាលវាល, ធ្វើក្នុងព្រៃឬក្នុងទឹកសម្រាប់លាក់ខ្លួនពួនចាំចាប់ចាំប្រហារសត្វឬត្រី។
-
ធ្មង់ គុណនាម
តូវម៉ូវ, ធ្មឹងមិនសូវស្ដីនិយាយ ( តាមធម្មតាពីកំណើតមក )
-
ធ្មត់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យអត់
-
ធ្មប់ នាម
ឈ្មោះមន្តអាសិរពិសមួយប្រភេទជាគូគ្នានឹងអាប
-
ធ្មា នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹមរឹង, ត្រួយខ្ចីប្រើជាអន្លក់បានជាឈើមានបន្លា។
-
ធ្មាំង គុណកិរិយា
ដែលកាងសំកាំងស្លឹកត្រចៀកដើម្បីនឹងស្ដាប់ឱ្យជាក់
-
ធ្មឹង គុណកិរិយា
នៅស្ងៀមមិនស្ដី, ទ្រមឹង
-
ធ្មុង នាម
អវយវៈស្រួចមុតមានពិសសម្រាប់ការពារខ្លួនរបស់ត្រីពួកខ្លះ
-
ធ្មុងកញ្ចុះ នាម
ឈ្មោះឈើរនាមមួយប្រភេទមានបន្លាស្រដៀងនឹងធ្មុងត្រីកញ្ចុះ។
-
ធ្មួល នាម
ភាវៈរស់ដែលជាជម្រករស់នៅឬជាប្រភពអាហាររបស់បរាសិត
-
ធ្មើង គុណនាមគុណកិរិយា
ធ្ងើង, ទើងមើង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។