វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ធ ពាក្យដែលផ្ដើមដោយ "ធ" មាន 366 ពាក្យ
ទំព័រ 7 / 13
-
ធារាសាស្រ្ត នាម
វិទ្សាសាស្រ្តដែលសិក្សាអំពីផ្លូវទឹក, ប្រព័ន្ធផ្លូវទឹកក្នុងប្រទេសឬតំបន់ណាមួយ
-
ធារាសាស្រ្តកសិកម្ម នាម
វិទ្សាសាស្រ្តដែលសិក្សាអំពីការគ្រប់គ្រងទឹកសម្រាប់បម្រើវិស័យកសិកម្មជាពិសេសការស្រោចស្រពផ្គត់ផ្គង់ទឹក
-
ធាវកបក្សី នាម
ប្រភេទបក្សីម្យ៉ាងដែលរស់នៅនឹងដីវាច្រើនដើរឬរត់ជាងហើរ។
-
ធី កិរិយាសព្ទ
ប្រឡង, ប្រណាំងគ្នា
-
ធីតា នាម
កូនស្រី
-
ធីប កិរិយាសព្ទនាម
បំបាត់ចោល, លើកឬបដិសេធចោល, លើកទុកមួយអន្លើ
-
ធឹង ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យនឹង
-
ធឺ នាម
បែប, យ៉ាង, មុខ
-
ធុង នាម
លូឬគ្រុសសម្រាប់ដងទឹក, ដាក់ទឹក, ដាក់វត្ថុរាវផ្សេងៗឬដាក់វត្ថុដែលជាផង់។
-
ធុងទឹកកក នាម
ធុងផ្ទុកដុំទឹកកកសម្រាប់រក្សាភាពត្រជាក់បានយូរ
-
ធុងអាគុយ នាម
( ម . ព . អាគុយ )។
-
ធុញ កិរិយាសព្ទ
ទញ់ទាល់ក្នុងចិត្ត, ទ្រាន់ចិត្ត, ជិនឆ្អន់, នឿយណាយរសាយគំនិត
-
ធុញថប់
ធុញផងថប់បារម្ភផង។
-
ធុញទ្រាន់
ធុញផងទ្រាន់ដៃឬទ្រាន់ចិត្តផង។
-
ធុតង្គ នាម
អង្គរបស់ធម៌ជាគ្រឿងកម្ចាត់នូវកិលេស។
-
ធុន នាម
រួតអ្វីៗនីមួយដែលមានបែបយ៉ាងនិងកំណើតជាមួយគ្នា
-
ធុរកិច្ច នាម
ការធ្វើជំនួញពាណិជ្ជកម្មការវិនិយោគសកម្មភាពរបស់បុគ្គលម្នាក់ៗឬអង្គការណាមួយដើម្បីរកប្រាក់ចំណេញ។
-
ធុរជន នាម
អ្នកធ្វើធុរកិច្ច។
-
ធុរនិក្ខេប នាម
ការដាក់ធុរៈ, ការលែងរវល់។
-
ធុរៈ នាម
រវល់, ដំណើរជំពាក់ដោយកិច្ចនីមួយ
-
ធុំ កិរិយាសព្ទ
ចាប់ក្លិន, ដឹងក្លិនដោយច្រមុះ
-
ធុំមាត់ កិរិយាសព្ទ
ធុំក្លិនអាក្រក់ពីមាត់។
-
ធុំល្មុត កិរិយាសព្ទ
( សំនួន .) មានក្លិនដូចល្មុតទុំច្រើននិយាយចំពោះអ្នកទទួលទានគ្រឿងស្រវឹង
-
ធូតង្គ នាម
( ម . ព . ធុតង្គ )។
-
ធូប នាម
គ្រឿងក្រអូបធ្វើដោយលម្អិតសំបកឈើ, ខ្លឹមឈើឬជ័រឈើមានក្លិនក្រអូបប្រហើរ, លញ់សូនដោយបន្ទោះជាស្នូលឬឥតស្នូលក៏មានខ្លះសម្រាប់អុជបង្ហុយផ្សែងជាគ្រឿងបូជា ( ជាគូគ្នានឹងទៀន )។
-
ធូបនកម្ម នាម
ការបង្ហុយផ្សែងឬឧស្ម័នគីមីសម្លាប់សត្វល្អិតឬមីក្រុប
-
ធូបនោសថ នាម
សារធាតុចំហាយឬផ្សែងប្រើសម្រាប់កម្ចាត់ឬសម្លាប់សត្វល្អិតនិងមីក្រុប។
-
ធូមកាលិក គុណនាមនាម
ដែលប្រព្រឹត្តទៅឬដែលឋិតនៅ, ដែលមានត្រឹមតែផ្សែងភ្លើងប៉ុណ្ណោះ; ឱវាទត្រឹមតែផ្សែងភ្លើង, មានអត្ថន័យថាឱវាទល្អរបស់គ្រូឬរបស់មាតាបិតាកាលបើគេរំលាយសពអ្នកមានគុណទាំងនោះរួចហើយ, ក្រោយពីនោះមកឱវាទល្អនោះក៏អស់ហាក់ដូចជាហើរបាត់ទៅជាមួយនឹងផ្សែងភ្លើងពីព្រោះសិស្សនិងបុត្រធីតាទាំងឡាយពុំប្រតិបត្តិតាម
-
ធូមកេតុ នាម
ផ្កាយដុះកន្ទុយ។
-
ធូរ កិរិយាសព្ទ
ស្រាក, ស្បើយ ( ជំងឺ )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។