វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 8 / 46
-
ទម្លាក់ចោល កិរិយាសព្ទ
បោះបង់លែងឱ្យមាន, បញ្ឈប់
-
ទម្លាក់ដៃ កិរិយាសព្ទ
( សំនួន .) បន្ថយសកម្មភាពដែលកំពុងធ្វើការងារឱ្យយឺតឬបានផលតិចជាងមុន
-
ទម្លាក់បំពង់
( ព . ប្រ .) ទម្លាក់ប្រមោយគោះដីឮសូរដូចគេបោះបំពង់ទម្លាក់ទៅលើដី ( ដំរី )
-
ទម្លាក់មុខពាប់
( ម . ព . ដាក់មុខពាប់ )។
-
ទម្លាប់ កិរិយាសព្ទប.
ធ្វើឱ្យធ្លាប់, ឱ្យថ្នឹក
-
ទម្លាយ កិរិយាសព្ទ
ធ្វើឱ្យធ្លាយ
-
ទម្លាយខន្ធ កិរិយាសព្ទ
ស្លាប់។
-
ទម្លាយរត នាម
ឈ្មោះប្រទាលផ្ញើប្រាណដុះតោងអាស្រ័យនឹងដើមឈើរស់, មានពីរប្រភេទគឺទម្លាយរតញីមានផ្កាព័ណ៌ស, ទម្លាយរតឈ្មោលមានផ្កាព័ណ៌ក្រហម ( គេអាចប្រើទម្លាយរតទាំង២ប្រភេទនេះជាថ្នាំរំងាប់រោគផ្សេងៗតាមទម្លាប់ប្រើ )។
-
ទម្លាយស្មង នាម
ឈ្មោះឈើតូចមួយប្រភេទមានបន្លាច្រើនតែដុះលើដីដំបូក។
-
ទម្លាយអាកាស នាម
ឃ្មុំ, ( ទឹកឃ្មុំ ) ពាក្យគ្រូថ្នាំគឺគ្រូពេទ្យខ្មែរក្នុងសម័យបុរាណ។
-
ទម្លាយអាកាសដាសព្រះធរណី
ទឹកឃ្មុំនិងមើមក្រវាញជ្រូក។
-
ទម្លុះ កិរិយាសព្ទ
ធ្វើឱ្យធ្លុះពីម្ខាងទៅម្ខាង
-
ទម្លុះទម្លាយ កិរិយាសព្ទ
ធ្វើឱ្យធ្លុះធ្លាយ ( ឱ្យឃើញតាមការណ៍ពិត ) ( ព . ប្រ .)។
-
ទយ កិរិយាសព្ទ
ធ្វើឱ្យលយលើសចេញទៅក្រៅ
-
ទរ កិរិយាសព្ទ
កិនគឺជេរ, ស្ដីឱ្យ, បន្ទោស; វាយ, ទះ, តប់ ... ( ជាពាក្យសាមញ្ញសម្រាប់និយាយបញ្ឆៀងមិនចំពោះដំណើរជេរ, បន្ទោសជាដើមនោះទេ )
-
ទលិទ្ទ គុណនាមនាម
ដែលក្រីក្រទ្រព្យ, ដែលខ្សត់ទ្រព្យ; អ្នកកម្សត់, មនុស្សទុគ៌ត
-
ទលិទ្ទភាព នាម
ភាពនៃអ្នកក្រីក្រ, ការខ្សត់ទ្រព្យសម្បត្តិ, សេចក្ដីទ័លក្រ
-
ទលិទ្ទា គុណនាមនាម
( ម . ព . ទលិទ្ទ )។
-
ទលិទ្រ គុណនាមនាម
( ម . ព . ទលិទ្ទ )។
-
ទល់ កិរិយាសព្ទ
ទ្រពីក្រោមឱ្យមាំឱ្យរឹងប៉ឹងដោយចន្ទល់
-
ទល់ផ្អក កិរិយាសព្ទ
ចុកពោះខ្លាំង, ស្រងល់ឆ្អល់ខ្លាំងក្នុងពោះឬក្នុងទ្រូងដោយបណ្ដាលមកពីធ្លាក់ឬលោតពីទីខ្ពស់
-
ទល់លាមក នាម
ដំណើរបន្ទោបង់លាមកមិនប្រក្រតីគឺមានការយឺតការជុះមិនចេញលាមកមានសភាពរឹងបណ្ដាលមកពីមូលហេតុផ្សេងៗបង្កឡើង
-
ទល់អង្រែ នាម
ឈ្មោះល្បែងលេងសាកកម្លាំងគ្នាដោយយកអង្រែមកទល់នឹងក្រលៀនម្ខាងម្នាក់រុញទៅរុញមក
-
ទល់ឧច្ចារៈ
ទល់លាមក។
-
ទស គុណនាម
ដប់ (១០)
-
ទសកោណ នាម
ពហុកោណដែលមានជ្រុងដប់។
-
ទសកោណនិយ័ត នាម
ទសកោណមួយដែលមានប្រវែងជ្រុងទាំងដប់ស្មើគ្នានិងមុំក្នុងទាំងអស់មានរង្វាស់ស្មើគ្នា។
-
ទសកៈ គុណនាម
ចំនួន១០។
-
ទសក័ណ្ឋ នាម
អ្នកដែលមានក១០គឺរាពណ៍
-
ទសគុណ នាម
គុណចំនួន១០ដង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។