វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 44 / 46
-
ទ្រុយ កិរិយាសព្ទគុណនាម
ពាយដោយមានតែស្លឹកស្រោបគុម្ពមានផ្លែបន្តិចបន្តួច ( ប្រើតាមទម្លាប់ដោយស្រុក )
-
ទ្រុល គុណកិរិយា
ដែលច្រើន, ក្រាស់, ញឹក
-
ទ្រុលទ្រុប គុណកិរិយា
ដែលដុះស្ដុកជិតណាស់
-
ទ្រុស្ត កិរិយាសព្ទ
ប្រទូស្ដ, ធ្វើអាក្រក់
-
ទ្រុស្តសីល គុណនាម
ដែលមានសីលមិនបរិសុទ្ធ
-
ទ្រុះ កិរិយាសព្ទ
បៀតបៀន, ព្យាយាមរករឿងបៀតបៀន, ស្អប់, ចងគំនុំ។
-
ទ្រូ នាម
ប្រដាប់នេសាទធ្វើដោយបន្ទោះឫស្សីក្រងរាងប៉ោងកណ្ដាលមានប្រឹសនៅខាងចំហៀង
-
ទ្រូង នាម
អវយវៈមនុស្សត្រង់ប៉ែកខាងមុខពីក្រោមដងកាំបិតចុះមកចុងដង្ហើម; អវយវៈរបស់សត្វតិរច្ឆានទ្វេបាទឬចតុប្បាទត្រង់ប៉ែកខាងលើពោះ។
-
ទ្រូងផ្លូវ នាម
ទីចំកណ្ដាលដងផ្លូវ។
-
ទ្រូងព្រៃ នាម
ទីកណ្ដាលដងព្រៃ។
-
ទ្រូលាវ នាម
ទ្រូមានប្រឹស២គឺលើ១ក្រោម១, ប្រឹសលើមានមុខទៅខាងលើ, ប្រឹសក្រោមមានមុខមកខាងក្រោម ( ធ្វើតាមបែបទ្រូរបស់លាវ )។
-
ទ្រួក កិរិយាសព្ទគុណនាម
សឹករេចរឹល, រង្គោះរង្គើ
-
ទ្រួស កិរិយាសព្ទនាម
( ម . ព . ត្រួស១)។
-
ទ្រួសៗ គុណកិរិយា
( ម . ព . ត្រួសៗ)។
-
ទ្រើង នាម
រាន, សម្រាស់, ជន្លង់តូចសម្រាប់ឱ្យដំណាំវល្លិវារ, ព័ទ្ធឡើង
-
ទ្រើតៗ គុណកិរិយា
ដែលមានលំនាំញាក់ទទាក់លោតៗអើតៗ
-
ទ្រើស គុណនាម
ដែលធំជាងគ្នាតែបន្តិចបន្តួច
-
ទ្រើសកម្លាំង គុណនាម
ដែលឡើងកម្លាំង។
-
ទ្រើសឃ្នង គុណនាម
ដែលឃ្នើសឃ្នង
-
ទ្រើសចិត្ត គុណនាម
ឡើងចិត្តព្រោះទម្រើសឬព្រោះនៅស្រណុក។
-
ទ្រើសទ្រង់ គុណនាម
ដែលមានមាត្រទ្រង់ទ្រើសជាង ( ច្រើនប្រើតែក្នុងកាព្យ )។
-
ទ្រៀក នាម
ឈ្មោះឈើមួយប្រភេទ។
-
ទ្រៀល នាម
ឈ្មោះឈើតូចនិងវល្លិដើមរឹងមាន២ប្រភេទគឺទ្រៀលស្វាមានដើមតូចៗដុះបែកជាគុម្ពធំៗមានផ្លែតូចៗជាចង្កោមៗស្រដៀងនឹងផ្លែជើងចាបតូចផ្លែទុំមានសម្បុរក្រហមបរិភោគបានមានរសផ្អែមស្រទន់បន្តិច; ទ្រៀលដោះក្របីមានដើមជាវល្លិថ្លោសៗសាច់រឹងឡើងតោងដើមឈើខ្ពស់មានផ្លែថ្លោសៗប៉ុនៗដោះក្របីញីផ្លែជាចង្កោមៗផ្លែទុំមានសម្បុរក្រហមបរិភោគបានមានរសជូរអែម; ទ្រៀលទាំង២ប្រភេទនេះដុះឯងពុំដែលឃើញមានអ្នកណាមួយដាំទេជាផលព្រឹក្សមានប្រយោជន៍គួររក្សាទុកឱ្យមានជិតភូមិដែលវាដុះឯង។
-
ទ្រៀស នាម
បន្ទោះលប
-
ទ្រេត គុណនាម
ដែលទេរ, ជ្រេ
-
ទ្រេតទ្រោត គុណកិរិយាគុណនាម
ងេកងោក, ដែលទេរងាកទៅខាងនេះម្ដងទៅខាងនោះម្ដង
-
ទ្រេល កិរិយាសព្ទគុណកិរិយានាម
ធ្លាយជ្រាលចេញមក
-
ទ្រែម ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យទ្រម
-
ទ្រែលទ្រល គុណនាមគុណកិរិយា
ដែលត្រេះត្រុះ, ដែលគ្រលែះគ្រលសទៅត្រង់នេះខ្លះត្រង់នោះខ្លះដូចជាឥតមានការអ្វីនឹងធ្វើ
-
ទ្រោប កិរិយាសព្ទ
ពោប, ក្រុងពីលើ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។