វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 4 / 46
-
ទទួលអំណោយ
ទទួលរបស់ដែលគេឱ្យដោយសទ្ធា។
-
ទទើម គុណកិរិយា
ទើមៗច្រើនដង, ទើមចុះទើមឡើង
-
ទទើសទទែង គុណកិរិយា
ដែលនាំឱ្យទើសនាយទើសអាយ, ដែលច្រងេងច្រងាងនាំឱ្យទើសទែង
-
ទទេ គុណនាមគុណកិរិយា
គ្មានសោះ, ធេង, សូន្យ; ឥតយកថ្លៃ, ឥតសំបុត្រស្នាម
-
ទទែ គុណកិរិយាប.
ទន្ទេងដោយផ្អៀងបញ្ឆៀងខ្លួនអួត
-
ទទោក កិរិយាសព្ទគុណកិរិយា
សំយុងជើងអង្រង់
-
ទទះ កិរិយាសព្ទ
រលាស់ស្លាប, វាយស្លាបទន្ថើនដូចគេទះដដែលៗ
-
ទទ័រ កិរិយាសព្ទគុណកិរិយា
ញ័រខ្លាំង, កន្ត្រាក់ទទាក់ខ្លាំង
-
ទទ្រត គុណកិរិយា
ដែលមានដំណើរទ្រតៗ។
-
ទទ្រប កិរិយាសព្ទគុណកិរិយា
ទ្របៗចូល។
-
ទទ្រម គុណកិរិយា
ទ្រមៗ, ទាំងទ្រម។
-
ទទ្រាក់ គុណកិរិយា
ដែលញ័រញាក់ដូចគេទទាក់។
-
ទទ្រាក់ទទ្រើក គុណនាមគុណកិរិយា
ដែលមានចលនាញ័រញាក់។
-
ទទ្រីបទទ្រប គុណកិរិយា
ទ្របៗញើបៗ។
-
ទទ្រីបទទ្រាប គុណកិរិយា
ទ្រីបទ្រាបខ្លាំង
-
ទទ្រីមទទ្រម គុណកិរិយា
ទ្រីមទ្រមខ្លាំង
-
ទទ្រឹប កិរិយាសព្ទគុណកិរិយា
ទ្រឹបៗបន្តិចៗ
-
ទទ្រើក គុណកិរិយា
ទ្រើកៗរឿយៗ
-
ទទ្រើត គុណកិរិយា
ដែលមានលំនាំទ្រើតៗបែបទទាក់
-
ទទ្រេតទទ្រោត គុណនាមគុណកិរិយា
ដែលងាកទៅខាងទ្រេតទៅមុខ, ទ្រេតចុះទ្រេតឡើងរឿយៗ, ស្ទើរដួលស្ទើរទេ
-
ទទ្រែមទទ្រម គុណនាម
ដែលទ្រែមទ្រមខ្លាំង។
-
ទធាក់ កិរិយាសព្ទគុណកិរិយា
ធាក់កន្ត្រាក់ឬធាក់កន្ត្រាក់រឿយៗ
-
ទធិ នាម
ទឹកដោះជូរ។
-
ទន់ គុណនាម
ទីទៃពីរឹងគឺដែលបត់បែន, ពត់, ច្របាច់ច្របល់បានមិនបាក់មិនបែក
-
ទន់ខ្លួនល្មឿយ គុណនាម
ទន់ខ្លួនល្មៃព្រោះគ្មានកម្លាំងប្រឹង។
-
ទន់ជ្រាយ គុណនាម
មិនរឹងមាំ, មិនរឹងប៉ឹង, ទន់ខ្សោយ, ងាយងាករេ
-
ទន់ដី នាម
ឈ្មោះឈើតូចមួយប្រភេទឫសវាប្រើជាថ្នាំបញ្ចុះបានតែបើប្រើខុសបែបហួសកម្រិតនាំឱ្យចុះខ្លាំងណាស់ ( គេពុំសូវហ៊ានប្រើទេ )។
-
ទន់ទោរ គុណនាម
( ម . ព . ទោរទន់ )។
-
ទន់ភ្នែក គុណកិរិយា
( សំនួន .) មានអាការទន់ឬធ្លាក់ត្របកភ្នែកស្ទើរតែបើកមិនចង់រួច។
-
ទន់ភ្លន់ គុណនាម
ល្វាសល្វន់, សុភាព
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។