វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 37 / 46
-
ទោសាគតិ នាម
សេចក្ដីលំអៀងព្រោះទោស, ដំណើរលំអៀងដោយសម្អប់។
-
ទោសានុទោស នាម
ទោសតូចនិងទោសធំ, ទោសកំហុសគ្រប់យ៉ាង។
-
ទោសោ នាម
កើតទោសោគឺកើតកំហឹង។
-
ទោស័ក នាម
ស័កទីពីរនៃឆ្នាំក្នុងចំនួនស័កឆ្នាំទាំងដប់។
-
ទោះ ឈ.
ទុកជា, បើជា, បើទុកជា
-
ទោះជា ឈ.
ពាក្យសម្រាប់ប្រើភ្ជាប់ទៅរកអ្វីមួយជាវិកតិកត្តា
-
ទោះណាជា ឈ.
( ម . ព . ទោះជា )។
-
ទោះបី ឈ.
ទុកណាជា, បើទុកណាជា, ក្រែងលោ
-
ទោះបីជា ឈ.
ដូចគ្នានឹងទោះជា, ទោះណាជាដែរគ្រាន់តែជាវចនាលង្ការគឺពាក្យជាអលង្ការរបស់សម្ដីប៉ុណ្ណោះ។
-
ទោះបីបើ ឈ.
( ព . បុ .) ជួនក្រែង, ក្រែងលោ, ជួនក្រែងលោ; ប្រសិនបើ ( ច្រើនប្រើក្នុងកាព្យ ) ដូចជាកាព្យថា
-
ទោះយោបី ឈ.
( ម . ព . ទោះបីបើ )។
-
ទៅ កិរិយាសព្ទ
ឃ្លាតចាកទីដោយដើរឬដោយយានជំនិះ
-
ទៅជា កិរិយាសព្ទ
ក្លាយជា, ប្រែជា, ផ្លាស់ជា, មកជា
-
ទៅមករកគ្នាជាអលជ្ជី
( ម . ព . ទៅមករកគ្នាដោយអលជ្ជី )។
-
ទៅមករកគ្នាដោយអលជ្ជី
ទៅមករកគ្នាដោយឥតខ្មាសគឺពុំបាច់ហៅរកក៏អាចទៅមករកគ្នាបានព្រោះស្និទ្ធស្នាលនឹងគ្នាណាស់ ( ព . សា .) ច្រើននិយាយថាទៅមករកគ្នាជាខួបខាលអលជ្ជីទៅមករកគ្នាជាញឹកញយដោយឥតអៀនឥតខ្មាស )។
-
ទៅមុខ កិរិយាសព្ទ
ទៅឯខាងមុខ, ទៅឯកាលខាងមុខ!។
-
ទៅមួយឆាប កិរិយាសព្ទ
( ព . ប្រ .) ទៅមួយសំទុះ, មួយទ្រួស, មួយភ្លែត។
-
ទៅរួច
ទៅបាន, ទៅកើត។
-
ទៅរ៉ា
ទៅអេះ!
-
ទៅអេះ
ទៅរ៉ា
-
ទៅ៏ កិរិយាសព្ទ
ទៅ។ពាក្យសាមញ្ញសម្រាប់និយាយកញ្ឆក់ឱ្យខ្លី
-
ទំ កិរិយាសព្ទ
ឋិតលើទ្រនំ
-
ទំនង នាម
ដើមទង, គន្លង, លំអាន; ន័យ
-
ទំនងជា កិរិយាសព្ទ
ប្រហែលជា
-
ទំនញ់ នាម
ភាវៈទញ់; ទឹកដែលគេទប់ឱ្យទញ់
-
ទំនតព្រះនេត្រ នាម
ការទតព្រះនេត្រនៃព្រះមហាក្សត្រិយ៍
-
ទំនន់ នាម
ភាពទន់, អាការដែលទន់
-
ទំនប់ នាម
ពំនូកដីដែលគេលើកទប់រាំងផ្លូវទឹក
-
ទំនប់ធារាសាស្ត្រ នាម
ទំនប់រាំងផ្លូវទឹកទុកស្រោចស្រពដំណាំកសិកម្ម
-
ទំនប់បង្ហៀរ នាម
ទំនប់រាំងផ្លូវទឹកទុកត្រឹមកម្រិតកំណត់ដែលទឹកដែលសល់អាចហូរកាត់ខ្នងទំនប់បាន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។