វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 34 / 46
-
ទេវតាពលី នាម
គ្រឿងបូជាចំពោះទេវតា។ទេវតាពលីមាន២យ៉ាងគឺ១- ខាងពុទ្ធសាសនាប្រើឧទ្ទិសចំណែកបុណ្យជូនចំពោះទេវតា; ២- ខាងលទ្ធិខ្លះក្រៅពីពុទ្ធសាសនាប្រើបូជាវត្ថុផ្សេងៗមានភោជនាហារជាដើមចំពោះទេវតា។
-
ទេវទត្ត នាម
ឈ្មោះភិក្ខុមួយរូបជាព្រះអនុជអយ្យិកាមួយគឺជីដូនមួយនឹងព្រះសម្មាសម្ពុទ្ធសក្យមុនីគោតម ( ប៉ែកខាងព្រះវរមាតារបស់ព្រះអង្គ ); ទេវទត្តនេះ, លុះបួសហើយបានយូរបន្តិចមក, ក៏តាំងចិត្តជាសត្រូវនឹងព្រះសក្យមុនីសម្ពុទ្ធ, ខំប្រឹងធ្វើព្យាយាមនឹងសម្លាប់ព្រះអង្គប៉ុន្តែមិនបានសម្រេចដូចបំណង, ត្រាតែព្រះធរណីស្រូបខ្លួនយកទៅ។
-
ទេវទូត នាម
បម្រើរបស់ទេវតា, ទេវតាអ្នកទទួលខ្លួនបម្រើសម្រេចកិច្ចការអ្វីម្យ៉ាងៗ។
-
ទេវទេព នាម
ទេវតារបស់ទេវតាឬទេវតាកន្លងលើសអស់ទេវតា ( ព្រះសម្មាសម្ពុទ្ធ; ព្រះព្រហ្ម )។
-
ទេវធម៌ នាម
ធម៌សម្រាប់ទេវតាឬធម៌សម្រាប់ធ្វើបុគ្គលឱ្យបានជាទេវតា; ទេវធម៌មាន២យ៉ាងគឺហិរិសេចក្ដីខ្មាសអំពើអាក្រក់; ឱត្តប្បៈសេចក្ដីរាងចាលរអានឹងអំពើអាក្រក់
-
ទេវធម្មជាតិនិយម នាម
លទ្ធិឬជំនឿដែលជឿថាចក្រវាលគឺជាអាទិទេព។ជំនឿនេះជឿថាអាទិទេពមិនមែនជាភាវៈដោយឡែកទេប៉ុន្តែគេជឿថាអាទិទេពជាតថភាពទាំងមូលឬជាអំណាចដែលមានគ្រប់ទិដ្ឋភាពនៃតថភាព
-
ទេវធីតា នាម
( ម . ព . ទេពធីតា )។
-
ទេវនាគរី នាម
ឈ្មោះអក្សរមួយបែបរបស់ពួកព្រាហ្មណ៍ក្នុងប្រទេសឥណ្ឌាមានតាំងពីយូរអង្វែងហើយដរាបមកដល់សព្វថ្ងៃនេះ, សម្រាប់កត់ត្រាភាសាសំស្ក្រឹត
-
ទេវនារី នាម
( ម . ព . ទិព្វនារីក្នុងទិព្វ )។
-
ទេវនិករ នាម
( ម . ព . ទេពនិករក្នុងទេព )។
-
ទេវនិកាយ នាម
( ម . ព . ទេពនិកាយក្នុងទេព )។
-
ទេវនិយម នាម
លទ្ធិឬជំនឿមួយដែលជឿលើអត្ថិភាពនៃអាទិទេពមួយឬច្រើន។ជំនឿនេះចាត់ទុកអាទិទេពថាជាអ្នកបង្កើតលោកជាប្រភពនៃតម្លៃទាំងអស់ជាភាវៈមួយដែលមានវត្តមានគ្រប់ដំណើរទាំងអស់ក្នុងលោកនេះជាភាវៈស្មារតីនិងជាភាវៈមនុស្សហើយតាមរយៈនេះមនុស្សអាចទាក់ទងជាមួយអាទិទេពយ៉ាងជិតស្និទ្ធ
-
ទេវបញ្ជា នាម
សេចក្ដីបង្គាប់របស់ទេវតា
-
ទេវបុត្ត នាម
ទេវតាប្រុស។
-
ទេវបុត្តមារ នាម
មារដែលជាទេវបុត្តបានដល់ស្ដេចមារាធិរាជមានកំណើតក្នុងជាន់ទេវតាដែលតែងតែបង្កព្យុះភ្លៀងឱ្យកើតការភ័យខ្លាច។ក្នុងគម្ពីរពុទ្ធសាសនាមានតំណាលថាទេវបុត្តមារ ( មារាធិរាជ ) បានប្រើកូនស្រីខ្លួន៣នាក់គឺនាងតណ្ហា, នាងរាគា, និងនាងអរតីឱ្យទៅផ្ចាញ់ព្រះសម្មាសម្ពុទ្ធតែដោយព្រះអង្គជាបុគ្គលអស់កិលេស, មិនចាប់អារម្មណ៍, មិនរំភើបនឹងឧបាយកលខ្មៅកខ្វក់ទាំងនោះឡើយ។
-
ទេវបុត្រ នាម
ដូចគ្នានឹងទេវបុត្តដែរ។
-
ទេវភាព នាម
ភាពជាទេវតា។លក្ខណសម្បត្តិប្រកបដោយភាពខ្ពង់ខ្ពស់។
-
ទេវភូត នាម
ពួកភូត ( សត្វ ) គឺទេព្តា; ទេព្តាទុកដូចជាពួកភូត។
-
ទេវរាជ នាម
ស្ដេចនៃទេវតាឬទេវតាជាស្ដេច; ព្រះឥន្ទ្រ។
-
ទេវរូប នាម
រូបទេវតា; រូបប្រៀបដោយរូបទេពតា។
-
ទេវលោក នាម
លោកជាទីនៅនៃពួកទេវតា, ស្ថានសួគ៌។
-
ទេវវិទ្យា នាម
វិទ្យាសិក្សាអំពីទេវៈ។
-
ទេវវិមាន នាម
ដូចគ្នានឹងទេពវិមាន។
-
ទេវស្ថាន នាម
ទី, លំនៅរបស់ទេវតា។
-
ទេវឫទ្ធិ នាម
ឫទ្ធិរបស់ទេវតា។
-
ទេវា នាម
ដូចគ្នានឹងទេពា។
-
ទេវាធិបតេយ្យ នាម
ទម្រង់នៃការគ្រប់គ្រងរដ្ឋដែលច្បាប់និងបទបញ្ញត្តិទាំងឡាយកើតចេញពីក្រឹត្យក្រម ( ច្ប .) ដែលកំណត់ដោយសាសនាណាមួយ។ទម្រង់នៃការគ្រប់គ្រងរដ្ឋបែបនេះដឹកនាំដោយផ្អែកលើច្បាប់អាទិទេពហើយអាទិទេពត្រូវបានចាត់ទុកជាប្រមុខរដ្ឋ។គម្ពីរពិសិដ្ឋរបស់សាសនាត្រូវបានចាត់ទុកជាសារឬបទបញ្ជាឬក៏ច្បាប់របស់អាទិទេពហើយត្រូវបានប្រើប្រាស់ដើម្បីដឹកនាំសង្គមឬរដ្ឋ
-
ទេវានុភាព នាម
អានុភាពនៃទេវតា។
-
ទេវាយតនៈ នាម
លំនៅរបស់ទេវតា ( អាស្រមបង់បត់, មន្ទីរធំតូចដែលគេធ្វើចំពោះជាលំនៅនៃទេវតា, ដើមឈើធំឬទីណាមួយដែលជាចេតិយដ្ឋានរបស់ប្រជុំជនដោយគេសន្មតជឿកាន់ថាជាលំនៅនៃទេវតា។
-
ទេវាយុធ នាម
អាវុធរបស់ទេវតាគឺឥន្ទធនូ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។