វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 31 / 46
-
ទួរណឺវិស នាម
ឈ្មោះគ្រឿងប្រដាប់របស់ជាងមួយប្រភេទធ្វើដោយដែកដែលមានគល់ស៊កទៅក្នុងដង, ចុងសំប៉ែតសម្រាប់មួលរឹតខ្ចៅផ្សេងៗ។
-
ទួរប៊ីន នាម
ឧបករណ៍ម្យ៉ាងដែលគេប្រើកម្លាំងទឹកហូរចំហាយទឹកឬឧស្ម័នជាដើមដើម្បីបង្វិលកង់បង្កើតបានជាថាមពលអគ្គិសនីជាដើម។
-
ទួល នាម
ទីដីដែលខ្ពស់ជាងដីនៅខាង។
-
ទើកមមើក គុណនាម
រំងើក, មើកៗ, ស៊ើកមមើក, ស៊ើកពពើក
-
ទើកមើក គុណនាម
( ម . ព . ទើកមមើក )។
-
ទើង កិរិយាសព្ទ
ចង់, ត្រូវការ, ( ព . បុ .)
-
ទើងមើង គុណនាម
ដែលមានរាងធំឥតសម, ធំទ្រមើង, ដែលមើលទៅឃើញធ្មើង, ឬឃើញធ្ងើង
-
ទើត កិរិយាសព្ទ
ទទឹងទាស់, ប៉ះពាល់, ស្ដីថាឱ្យបន្តិចបន្តួច
-
ទើតទើង ឧទានសព្ទ
សូរសំឡេងសម្ភោរ។
-
ទើប ឈ.
ពាក្យជាសន្ធានសម្រាប់និយាយបន្តសេចក្ដីដោយឡែក, ប្រើបន្តពីឃ្លាសេចក្ដីរបស់ពាក្យថាលុះតែ, ទាល់តែ, បើលុះតែ, កាលបើ ..., ដូចជា
-
ទើបតែនឹង គុណកិរិយា
ជាសន្ធានប្រាប់អតីតកាលឈោងចូលមកអនាគត
-
ទើបនឹង គុណកិរិយា
( ម . ព . ទើបតែនឹង )។
-
ទើបបាន គុណកិរិយា
ជាសន្ធានប្រាប់បច្ចុប្បន្នកាលជិតអនាគត
-
ទើមៗ គុណកិរិយា
ដែលដើរឬវារលបៗ
-
ទើរ កិរិយាសព្ទ
ជាប់នៅពីខាងលើដោយមានអ្វីទ្រមិនឱ្យធ្លាក់មិនឱ្យជ្រុះមកដល់ផ្ទៃខាងក្រោម
-
ទើស កិរិយាសព្ទ
ប៉ះ, ទល់; លូកមិនចុះ
-
ទើសទាល់ កិរិយាសព្ទ
ទើសផងទាល់ផងគឺទើសដំណើរទាល់ទំនងដោយស្គាល់យោគយល់គ្នាជាដើម
-
ទើសមាត់ កិរិយាសព្ទ
ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ ( ព . ប្រ .)។ទំនេរមាត់មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់។
-
ទើសមាត់ទើសក
( ម . ព . ទើសមាត់ )។
-
ទើសមុខ កិរិយាសព្ទ
( ព . ប្រ .) ទើសទាល់ដោយយល់មុខ, ដោយខ្លាចចិត្តឬដោយអៀនអន់ព្រោះមានគេនៅមុខ, នាំឱ្យធ្វើអ្វីមិនស៊ប់។
-
ទើសមុខទើសមាត់
( ម . ព . ទើសមុខ )។
-
ទើសមេឃ
( ព . ប្រ .) លើកកម្ពស់ហួសពេក។
-
ទៀ សព្វនាម
ឪពុក។
-
ទៀង គុណនាម
ដែលពិត, ប្រាកដ, មិនប្រែប្រួល, មិនល្អៀង, មិនឃ្លៀងឃ្លាត
-
ទៀងតែនឹង គុណកិរិយា
ពាក្យប្រាប់អនាគត " ប្រាកដជានឹង, មុខជានឹង "
-
ទៀងត្រង់ គុណនាមគុណកិរិយា
ត្រង់ពិត, ពិតជាត្រង់
-
ទៀងទាត់ គុណនាមគុណកិរិយា
ទៀងពិតឥតភ្លាត់។
-
ទៀងទេរ គុណនាម
ទេរឬជ្រេទៀងតាមប្រក្រតីតាមធម្មតា
-
ទៀត គុណកិរិយា
ជាថ្មី, តទៅ, ថែមផ្សេង; ពាក្យសម្រាប់និយាយឱ្យឃើញថាថែម, ឱ្យឃើញជាដដែល
-
ទៀន នាម
ចំនួន៦០កាសគឺ២សេន; ពាក្យនេះប្រើតែក្នុងកាលដែលចាយកាស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។