វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 23 / 46
-
ទឹកមន្ត នាម
ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្តឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំសម្រាប់ស្រោច, ងូតបង្ការខ្លួនឬជម្រះចង្រៃ ( តាមទម្លាប់អ្នកជឿ )។
-
ទឹកមាត់ នាម
ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឱ្យសើមជានិច្ច។
-
ទឹកមាត់ត្រចៀកកាំ នាម
( ម . ព . នាងនក់ )។
-
ទឹកមាស នាម
ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់សម្រាប់លាបគ្រឿងរចនាផ្សេងៗ។
-
ទឹកមុខ នាម
អារម្មណ៍ឬអាការៈផ្សេងៗដែលស្ដែងចេញឱ្យគេឃើញនៅលើផ្ទៃមុខ
-
ទឹកមូត្រ នាម
( ម . ព . មូត្រ )។
-
ទឹកម្ជូរ
ទឹកដែលលាយដោយវត្ថុមានរសជូរ។
-
ទឹករងៃ នាម
ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ។
-
ទឹករំអិល នាម
សារធាតុរាវដែលចេញពីអង្គជាតនៅពេលមានអារម្មណ៍ផ្លូវភេទ
-
ទឹករ៉ែ នាម
ទឹកដែលមានប្រភពពីទឹកធម្មជាតិដែលហូរចេញពីក្នុងដីសម្បូរដោយអំបិលរ៉ែរលាយនិងមានជាតិឧស្ម័នច្រើន
-
ទឹកសរសេរ នាម
ទឹកមានពណ៌ផ្សេងៗសម្រាប់ប្រើសរសេរ : ខ្មែរយើងហៅតាមទម្លាប់ថាទឹកខ្មៅទាំងអស់
-
ទឹកសំបថ នាម
ទឹកដែលពួកមនុស្សតាំងសច្ចាប្រណិធានស្បថទៅវិញទៅមកហើយផឹកដោយសេចក្ដីប្ដេជ្ញាគ្នាយ៉ាងតឹងក្នុងកិច្ចការណាមួយដែលជាអំពើទាស់ខុសនឹងច្បាប់សម្រាប់ប្រទេសដែលខ្លួននៅ។
-
ទឹកសំបួរ នាម
ទឹកដែលគេអប់ដោយផ្សែងទៀនក្រមួនឃ្មុំហើយដាក់ផ្លែសំបួរទុំឬដាក់ចំណិតផ្លែក្រូចសើចលាយខ្លះផងក៏មានសន្មតថាជាទឹកមង្គលក្នុងការនិមន្តភិក្ខុសង្ឃសូត្រព្រះបរិត្តឱ្យកើតស្រីសួស្ដី ...។
-
ទឹកសំឡេង នាម
សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅទឹកសំឡេងបាន។
-
ទឹកស៊ីអ៊ីវ នាម
ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀងសម្រាប់ប្រើការផ្សំនឹងម្ហូបឬអាហារណាមួយដែលគួរប្រកប។
-
ទឹកស៊ីអ៊ីវខាប់ នាម
ទឹកស៊ីអ៊ីវមួយប្រភេទមានសភាពខាប់។
-
ទឹកស្លាប់ នាម
ទឹកដែលគេលត់ដែកឬលត់លោហជាតិណាមួយ។
-
ទឹកអង្គបំពង់ខ្ចី នាម
ទឹកដែលគេស្រោចលើថ្មជាសិវលិង្គនិងឧមាយោនីហើយត្រងយកមកដែលក្នុងព្រហ្មញ្ញសាសនាជឿថាជាទឹកស័ក្ដិសិទ្ធិប្រកបដោយពរស្រីសួស្ដី។
-
ទឹកអង្គរបាក់
ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក។
-
ទឹកអប់ នាម
ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗមានផ្កាជាដើម។
-
ទឹកអម្ចត់ នាម
( ម . ព . ទឹកចត់ )។
-
ទឹកអម្រឹត នាម
( ម . ព . អមត )។
-
ទឹកអំពៅ នាម
ទឹកផ្អែមដែលគាបយកពីដើមអំពៅ។
-
ទឹង ឧទានសព្ទ
សូរឮដោយធ្លាក់ឬដោយសំពងអ្វីៗឮណែនធ្ងន់។
-
ទឹងទាំង គុណកិរិយា
ដើរទឹងទាំងគឺដើរឮសូរទឹងៗទាំងៗ។
-
ទឹងមមឹង គុណនាម
( ម . ព . ទឹងមឹង )។
-
ទឹងមឹង គុណនាម
ដែលមានអាការធ្មឹងក្រស្ដីក្រនិយាយ
-
ទឹងៗ ឧទានសព្ទ
( ម . ព . ទឹង )។
-
ទឹប កិរិយាសព្ទ
បិទសន្លឹកដំបារមាសស្ដើងៗភ្ជាប់នឹងអ្វីមួយ
-
ទឹបមាស កិរិយាសព្ទ
យកមាសសន្លឹកដាក់ផ្ដិតភ្ជាប់នឹងវត្ថុនោះៗ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។