វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 22 / 46
-
ទឹកដោះជូរឡើងពពុះ នាម
ទឹកដោះគោដែលគេទុកឱ្យឡើងពពុះ។
-
ទឹកដោះដំបូង នាម
ទឹកដោះមានពណ៌លឿងសម្បូរដោយសារជាតិប្រូតេអ៊ីនជាពិសេសអាល់ប៊ុយមីនដែលមានតួនាទីទប់ស្កាត់ជំងឺរលាកក្រពះពោះវៀនបន្សាត់អាចម៍ព្រៃនិងនាំអង់ទីករពីម្ដាយទៅកូនចេញក្រោយពីការសម្រាលកូនរួចរយៈពេលតែពីរឬបីថ្ងៃប៉ុណ្ណោះ។
-
ទឹកដោះថ្លា នាម
ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា។
-
ទឹកដោះព្រៃ នាម
ឈ្មោះរុក្ខជាតិដើមតូចមួយប្រភេទច្រើនដុះជាគុម្ពក្នុងព្រៃរបោះស្លឹកទោលក្រាស់ដុះទល់គ្នាចេញពីថ្នាំងតែមួយផ្កាមានសម្បុរសត្រួយប្រើជាអន្លក់បានរីឯឫសសម្បកនិងដើមអាចប្រើជាឱសថសម្រាប់ស្ត្រីដែលទើបសម្រាលកូនដើម្បីជួយបង្កើនបរិមាណទឹកដោះម្ដាយ។គេអាចហៅត្រឹមទឹកដោះក៏បាន
-
ទឹកដោះរាជសីហ៍ នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ទឹកដោះស្រស់ នាម
ទឹកដោះដែលនៅស្រស់។
-
ទឹកតែ នាម
ភេសជ្ជៈដែលគេយកស្លឹកតែឬមើមដើមស្លឹកផ្ការុក្ខជាតិស្ងួតមួយចំនួនមកឆុងនឹងទឹកក្ដៅសម្រាប់ពិសាឬផឹក
-
ទឹកត្នោត នាម
ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប។
-
ទឹកត្នោតជូរ នាម
គ្រឿងស្រវឹងធ្វើពីទឹកត្នោត
-
ទឹកត្រី នាម
ទឹកប្រៃមានពណ៌លឿងឬក្រហមធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល។
-
ទឹកធ្លាក់ នាម
ទឹកដែលជ្រាបចេញពីផ្ទៃភ្នំហូរធ្លាក់ចុះមកជានិច្ច, ជួនមានកន្លែងខ្លះជាប្រភពនៃស្ទឹងដែលហៅថាក្បាលស្ទឹងក៏បាន, ដូចជាក្បាលស្ទឹងព្រែកត្នោតជាដើម; បើទឹកធ្លាក់នោះធំច្រើនហូរចេញមកខ្លាំងជាប្រភពនៃទន្លេក៏មាន។
-
ទឹកនឹង
ទឹកដែលមិនឡើងមិនស្រកឬមិនហូរ។
-
ទឹកនោម នាម
ទឹកមានក្លិនឆ្អេះដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ, ទឹកមូត្រ; ( ព . ខ្ព .) ហៅបស្សាវៈឬទឹកបស្សាវៈ។
-
ទឹកនោមប្រៃ នាម
ជំងឺទាំងឡាយដែលធ្វើឱ្យមានជាតិប្រូតេអ៊ីននៅក្នុងទឹកនោម, ប្រតេអ៊ីនូរី ( ពាក្យពេទ្យ )។
-
ទឹកនោមផ្អែម នាម
ឈ្មោះជំងឺធ្ងន់ធ្ងរម្យ៉ាងដែលរាងកាយមិនអាចគ្រប់គ្រងជាតិស្ករនៅក្នុងឈាមបានដោយសារកង្វះអាំងស៊ុយលីន
-
ទឹកបន្សារ នាម
គ្រឿងលាយសម្រាប់ផ្សារលោហជាតិឱ្យជាប់គ្នា។
-
ទឹកបរិសុទ្ធ នាម
ទឹកសុទ្ធ, ទឹកដែលគេបិតនិងចម្រាញ់សម្រាប់ផឹក
-
ទឹកបស្សាវៈ នាម
( ម . ព . បស្សាវៈ )។
-
ទឹកបាក់ នាម
ទឹកដែលហូរខ្លាំងពីទីខ្ពស់ចុះមកកាន់ទីទាប
-
ទឹកបាន នាម
ទឹកដែលមានពុទ្ធានុញ្ញាតឱ្យពួកបព្វជិតក្នុងព្រះពុទ្ធសាសនាប្រើជាភេសជ្ជៈបាន។
-
ទឹកបាយ នាម
ទឹកដែលផាត់សម្រេងចេញពីអង្ករស្ងោរដើម្បីនឹងផ្ងំអង្ករនោះឱ្យងំកើតបានជាបាយ។
-
ទឹកប្រមាត់ នាម
វត្ថុរាវអាល់កាឡាំងពណ៌លឿងបៃតងមានរសជាតិល្វីងដែលបញ្ចេញដោយថ្លើមសម្រាប់បន្សាបអាស៊ីដក្នុងអាហារនៅដើមពោះវៀនតូច។
-
ទឹកប្រាក់ នាម
ទឹកលុយ, ប្រាក់កាស; អំណាចដែលកើតចេញពីប្រាក់
-
ទឹកប្រៃ នាម
ទឹកសមុទ្រទឹកមានរសជាតិប្រៃ។
-
ទឹកផុស នាម
ទឹកដែលផុសចេញពីក្នុងដី ( ក្រោមអំពើនៃសម្ពាធដែលបណ្ដាលមកកំណភូគព្ភសាស្រ្តពិសេសរបស់តំបន់នោះ )។
-
ទឹកផ្លែឈើ នាម
ភេសជ្ជៈមួយប្រភេទផ្សំពីទឹកចម្រាញ់ពីផ្លែឈើឬបន្លែធម្មជាតិដូចជាក្រូចគូលែនសាវម៉ាវសណ្ដែកសៀងត្រឡាចនិងគ្រឿងផ្សំដទៃទៀត។
-
ទឹកពិភទ្ទសច្ចា នាម
( ម . ព . ពិពឌ្ឍនសច្ចា )។
-
ទឹកភ្នែក នាម
ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិចឬដោយយំជាដើម។
-
ទឹកភ្លៀង នាម
ទឹកដែលធ្លាក់ចុះពីអាកាសមិនទាន់ប្រែឈ្មោះដើមនៅឡើយ
-
ទឹកភ្លោះ នាម
ទឹកដែលហៀរចេញពីទ្វារមាសមាតាក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមកគេហៅថាបែកទឹកភ្លោះ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។