វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ទ ពាក្យដែលផ្ដើមដោយ "ទ" មាន 1,375 ពាក្យ
ទំព័រ 21 / 46
-
ទឹកកាម នាម
ទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ។ ( ព . គ .) ទឹកអសុចិឬទឹកសុក្កៈ; ( ព . ខ្ព .) អសុចិឬសុក្កៈ )។
-
ទឹកក្បុង
ទឹកប្រៃដែលច្រោះត្រងយកពីក្បុងមក។
-
ទឹកក្រឡុក នាម
ទឹកដែលបានមកពីការក្រឡុកផ្លែឈើឬបន្លែធម្មជាតិដោយម៉ាស៊ីនក្រឡុកជាដើម
-
ទឹកក្រុត នាម
ថ្នាំរាវសម្រាប់បង្កាត់លោហជាតិ។
-
ទឹកក្រូច គុណនាមនាម
ទឹកដែលគេច្របាច់ឬចម្រាញ់ពីផ្លែក្រូចធម្មជាតិ
-
ទឹកក្លស់ទឹកស័ង្ខ នាម
ទឹកមង្គលដែលស្រោចលើព្រះសិរព្រះរាជាក្នុងកាលដែលអភិសេកឱ្យពេញទីស៊ប់ជាព្រះមហាក្សត្រទ្រង់រាជ្យ ( ហៅមុទ្ធាភិសិត្តរាជ្យ )។
-
ទឹកខ្មេះ នាម
ទឹកជូរដែលកើតអំពីបាយស្រាជាដើម។
-
ទឹកខ្មៅ នាម
ទឹកមានព័ណ៌ខ្មៅឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ
-
ទឹកគ្រឿង នាម
ទឹកជ្រលក់អន្លក់ធ្វើដោយត្រីសាបឬត្រីឆ្អើរលាយនឹងព្រហក់ឬកាពិនិងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម។
-
ទឹកឃ្មុំ នាម
ទឹកផ្អែមដែលឃ្មុំបង្កើតក្នុងសំបុក។
-
ទឹកចណ្ឌ នាម
( រ . ស .) សុរា ( ពាក្យហៅដោយសន្មតបញ្ចៀសឈ្មោះស្រា )។
-
ទឹកចត់ នាម
ទឹកមានរសចត់គឺទឹកជ្រលក់ចីវររបស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា។
-
ទឹកចិត្ត នាម
ទឹករក្សាចិត្តគឺទឹកដែលនៅក្នុងបេះដូង, ចិត្ត។
-
ទឹកច័ណ្ឌ នាម
( ម . ព . ទឹកចណ្ឌ )។
-
ទឹកឆា នាម
ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយមានទឹកថ្លាស្អាតហូរជានិច្ចនៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម។
-
ទឹកជន់ នាម
( ម . ព . ជន់ )។
-
ទឹកជួរ នាម
កំណាត់របស់ផ្លូវទឹកដែលលំហូររបស់វាមានល្បឿនកើនឡើងដោយសារចំណោតគំហុកនៃពោះរបស់ផ្លូវទឹកដោយសារថ្មឬអន្លង់ជ្រៅៗដែលធ្វើឱ្យលំហូរទឹកបែកខ្ញែក
-
ទឹកជំនន់ នាម
បាតុភូតដែលកើតឡើងនៅរដូវទឹកឡើងឬរដូវដំឡើងដោយទឹកឡើងហួសពីកម្រិតកំណត់នៅកន្លែងនីមួយៗនៃផ្លូវទឹក។
-
ទឹកជ្រលក់ នាម
ទឹកសម្រាប់ជ្រលក់រាវឬខាប់មានរសប្រៃជូរផ្អែមឬហឹរផ្សំពីអំបិល, ទឹកត្រី, និងគ្រឿងផ្សំផ្សេងៗ
-
ទឹកជ្រោះ នាម
ល្បាក់ទឹកធម្មជាតិដែលហូរចេញពីក្រហែងថ្មភ្នំធ្លាក់មកក្រោម
-
ទឹកឈូ នាម
( ម . ព . ទន្លាក់ឈូ )។
-
ទឹកដប់ នាម
ឈ្មោះមាសមួយប្រភេទដែលល្អវិសេសជាងមាសទាំងពួង
-
ទឹកដម នាម
( ម . ព . ដម )។
-
ទឹកដី នាម
តំបន់ណាមួយរបស់ប្រទេសខេត្តឬស្រុកណាមួយ
-
ទឹកដូង នាម
ទឹកដែលកើតនៅក្នុងផ្លែដូង។
-
ទឹកដៃ នាម
ភាពប៉ិនប្រសប់ឬច្នៃប្រឌិត។ច្រើនប្រើផ្នែកខាងនិពន្ធឬវិចិត្រកម្មជាដើម
-
ទឹកដោះ នាម
ទឹកដែលចេញពីដោះមានពណ៌សមានរសផ្អែម
-
ទឹកដោះខាប់ នាម
ទឹកដោះគោដែលគេរំងាស់ឱ្យខាប់។
-
ទឹកដោះខ្លា នាម
ឈ្មោះស្មៅមួយប្រភេទ។
-
ទឹកដោះជូរ នាម
ទឹកដោះគោដែលគេទុកឱ្យជូរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។