វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 8 / 12
-
ថ្នាំបន្តក់ នាម
ថ្នាំពេទ្យសម្រាប់ព្យាបាលមានសណ្ឋានជាវត្ថុរាវផ្សំនឹងសារធាតុសកម្មមួយចំនួនសម្រាប់បន្តក់ចូលក្នុងមាត់ឬក្នុងភ្នែក។
-
ថ្នាំប៉ូវ នាម
ឱសថមួយបែបប្រើសម្រាប់ជំនួយសុខភាព ( គេអាចហៅថាថ្នាំកម្លាំងក៏បាន )
-
ថ្នាំផ្សះ នាម
( ម . ព . អង់ទីប្យូទិក )។
-
ថ្នាំពន្យារកំណើត នាម
ឱសថបង្ការមិនឱ្យមានកូន។
-
ថ្នាំពិស
ថ្នាំពុល, គ្រឿងពុល
-
ថ្នាំពុល នាម
សារធាតុដែលមានជាតិពុល
-
ថ្នាំពេទ្យ នាម
( ម . ព . ឱសថ )។
-
ថ្នាំព័ណ៌ នាម
ថ្នាំលាបមានព័ណ៌ផ្សេងៗសម្រាប់លាបឬបាញ់លើវត្ថុនានា
-
ថ្នាំភ្នែក នាម
ថ្នាំសម្រាប់លាងឬព្យាបាលភ្នែក។
-
ថ្នាំរក្សាឈើ នាម
សារធាតុខាប់ពណ៌ត្នោតផលិតចេញពីធ្យូងថ្មប្រើសម្រាប់ការពារឈើកុំឱ្យពុក។
-
ថ្នាំរឹត នាម
( ម . ព . ថ្នាំរឺតក្នុងរឺត )។
-
ថ្នាំរឺត
ថ្នាំសម្រាប់លាបរឹតរម្ងាប់រោគស្ពឹកស្រពន់ជាដើម ( និយាយថារីតក៏មានតាមទម្លាប់ប្រើ )។
-
ថ្នាំសង្កូវ នាម
( ម . ព . ឱសថ )។
-
ថ្នាំសណ្ដំ នាម
ឱសថម្យ៉ាងដែលប្រើដើម្បីធ្វើឱ្យសន្លប់បាត់បង់ស្មារតីឬវង្វេងវង្វាន់ស្មារតី។
-
ថ្នាំសុល នាម
ថ្នាំពេទ្យសម្រាប់ព្យាបាលមានសណ្ឋានជាគ្រាប់មូលទ្រវែងផ្សំដោយសារធាតុសកម្មមួយចំនួនសម្រាប់សុលចូលក្នុងរន្ធគូទឬយោនី។
-
ថ្នាំស្ពឹក នាម
ឱសថម្យ៉ាងដែលប្រើដើម្បីបំបាត់ការឈឺចាប់។
-
ថ្នាំហល់ផ្ទៃ
( ព . ប្រ .) គ្រឿងបរិភោគចម្អែតអាត្មា។
-
ថ្នាំ្លលាបសក់ នាម
ផលិតផលគ្រឿងសម្អាងម្យ៉ាងមានច្រើនពណ៌សម្រាប់លាបប្ដូរពណ៌សក់។
-
ថ្និត ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យថ្នម
-
ថ្នឹក គុណនាមគុណកិរិយា
ដែលអាចអូសដឹកនាំអ្វីៗបានដោយស្រួល; ប្រសប់, ស្ទាត់ដោយធ្លាប់
-
ថ្នឹកមាត់ គុណកិរិយា
ស៊ាំមាត់, រត់មាត់។
-
ថ្នឹង នាម
ឈ្មោះវល្លិមួយប្រភេទស្លឹក, ផ្កា, ផ្លែមានរសជូរសម្រាប់ប្រើជាម្ជូរស្ល។
-
ថ្នូរ នាម
របស់ដែលប្ដូរ, តម្លៃដែលដូរ
-
ថ្នេរ នាម
លំអានដែលដេរ។
-
ថ្នោល នាម
ប្រដាប់ធ្វើដោយឈើឬឫស្សីសម្រាប់ប្រើដោល។
-
ថ្នះ កិរិយាសព្ទ
ហៀបនឹង, ជិតនឹង, ស្ទើរនឹង
-
ថ្នះមរ កិរិយាសព្ទ
( ម . ព . ថ្នះមរណ៍ )។
-
ថ្នះមរណ៍ កិរិយាសព្ទ
ជិតស្លាប់, វិះនឹងស្លាប់ ( ព . បុ .)។
-
ថ្ពក់ កិរិយាសព្ទ
កោះកាវដោយតម្ពក់
-
ថ្ពង នាម
ឈ្មោះខែត្រ១ក្នុងអាណាខេត្តកម្ពុជានៅប៉ែកខាងលិចសព្វថ្ងៃនេះទៅជាស្រុកក្នុងខេត្តកំពង់ស្ពឺ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។