វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 11 / 12
-
ថ្លែងការណ៍ កិរិយាសព្ទ
ប្រកាសជាសាធារណៈនូវរឿងរ៉ាវអ្វីមួយ
-
ថ្លែន នាម
ឈ្មោះសត្វមួយប្រភេទពួកបង្កួយសម្បុររលើបដូចគេលាបប្រេង។
-
ថ្លៃ គុណនាមគុណកិរិយានាម
ដែលមានតម្លៃ
-
ថ្លៃកម្រិត នាម
ថ្លៃទំនិញឬសេវាដែលមិនអាចតថ្លៃបាន។
-
ថ្លៃឈ្នួល នាម
ប្រាក់ដែលបានទទួលពីការងារអ្វីមួយ
-
ថ្លៃដើម នាម
ចំនួនប្រាក់ចំណាយដើម្បីផលិតជាផលិតផលឬសេវាដូចជាចំណាយទៅលើវត្ថុធាតុដើមមូលធនកម្លាំងពលកម្មនិងសហគ្រិនភាព។
-
ថ្លៃថ្នូរ គុណនាម
មានតម្លៃគួរលើកសរសើរគួររាប់អាន
-
ថ្លៃថ្លា គុណនាម
( ព . កា .) ថ្លៃស្រស់ថ្លា។
-
ថ្លៃទីផ្សារ នាម
ថ្លៃទិញឬលក់ជាទូទៅនៃទំនិញឬសេវានៅលើទីផ្សារ។
-
ថ្លៃបង នាម
( ព . កា .) នាងមានតម្លៃរបស់បង។
-
ថ្លៃបាត នាម
ថ្លៃអប្បបរមាដែលដាក់ចេញដោយស្ថាប័នសាធារណៈទៅលើការកំណត់ថ្លៃលក់ទំនិញឬសេវានៅក្នុងទីផ្សារ
-
ថ្លៃពិតាន នាម
ថ្លៃអតិបរមាដែលដាក់ចេញដោយស្ថាប័នសាធារណៈទៅលើការកំណត់ថ្លៃលក់ទំនិញឬសេវានៅក្នុងទីផ្សារ
-
ថ្លៃពិសី នាម
( ព . កា .) ពិសីមានតម្លៃ។
-
ថ្លៃលក់ នាម
ថ្លៃទំនិញឬសេវាដែលដាក់លក់នៅលើទីផ្សារ។
-
ថ្លៃលក់ផ្ដាច់ នាម
ថ្លៃទំនិញឬសេវាដែលលក់ដោយមានការបញ្ចុះថ្លៃរួច។
-
ថ្លោស គុណនាម
ធាត់ធំ, ពេញសាច់ ( កូនតូច, ផ្លែឈើ )
-
ថ្លោសចិត្តថ្លោសគំនិត
ទ្រើសចិត្តទ្រើសគំនិត។
-
ថ្លោះ កិរិយាសព្ទ
របូត, ភ្លាត់; ទាស់; ធ្លាក់, ប្រែ; វិនាស, ខូច
-
ថ្លោះធ្លោយ កិរិយាសព្ទ
ភ្លាត់ជ្រុលដោយធ្លោយគំនិត
-
ថ្លោះមុខ
( ម . ព . មុខថ្លោះ )។
-
ថ្វង នាម
( ម . ព . ខ្វង )។
-
ថ្វាក គុណនាម
ដែលលាសងាកកន្ធែកចេញទៅខាង
-
ថ្វាង នាម
ឈ្មោះត្រែងស្លឹកធំ
-
ថ្វាត់ គុណកិរិយាប.
ប្រាដកដូចដែល ( សម្រាប់ប្រើតែក្នុងពាក្យកាព្យ )
-
ថ្វាយ កិរិយាសព្ទ
ឱ្យ, ប្រគល់, បូជា ( រ . ស .)
-
ថ្វាយបង្គំ កិរិយាសព្ទ
សំពះ ( រ . ស .); ពាក្យនេះប្រើសាធារណៈដល់មកភិក្ខុសង្ឃផងតាមសណ្ដាប់សេចក្ដីគោរព។
-
ថ្វាយបង្គំងារ
( ម . ព . សំពះងារ )។
-
ថ្វាយព្រះភ្លើង កិរិយាសព្ទ
( រ . ស .) បូជា ( ព្រះសព )។
-
ថ្វិច ឧទានសព្ទ
សូរឮដោយស្ដោះទឹកមាត់។
-
ថ្វី ឧទានសព្ទ
ពាក្យសម្រាប់សួររកហេតុ, រកដំណើរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។