វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ថ ពាក្យដែលផ្ដើមដោយ "ថ" មាន 338 ពាក្យ
ទំព័រ 10 / 12
-
ថ្មី គុណនាម
ទីទៃពីចាស់គឺថ្មោងឬប្រើប្រាស់ហើយតែមិនទាន់សៅហ្មង, មិនទាន់ខូចខាត
-
ថ្មើរ នាម
ពេល, កាល
-
ថ្មើរជើង នាម
ទាហានអ្នកដើរដោយជើង
-
ថ្មើរទេស នាម
អ្នកដើរទេស។
-
ថ្មើរព្រៃ នាម
អ្នកដើរព្រៃ, ព្រានព្រៃ។
-
ថ្មែ គុណកិរិយា
មើលសម្លឹងដោយអាការបើកភ្នែកធំៗ
-
ថ្មោង គុណនាម
ថ្មី, ដំបូង, ចំពើប
-
ថ្មោងថ្មី គុណកិរិយា
ដែលថ្មោងហើយទើបបានថ្មី។
-
ថ្លង់ គុណនាម
ដែលខូចសោតប្រសាទស្ដាប់ពុំឮ
-
ថ្លា គុណនាម
ដែលជ្រះស្រឡះឥតមន្ទិល
-
ថ្លាង នាម
ឆ្នាំងធំមានមាត់ធំ, ធ្វើដោយដី។
-
ថ្លាងត្រី នាម
រូងត្រីមានក្អេងធំជ្រៅមានសណ្ឋានដូចថ្លាង
-
ថ្លាចិត្ត គុណនាម
ដែលឥតមន្ទិលខ្វល់ខ្វាយសៅហ្មងក្នុងចិត្ត។
-
ថ្លាញ់ នាម
ឈ្មោះឈើមួយប្រភេទ។
-
ថ្លាថ្លែង កិរិយាសព្ទ
និយាយរ៉ាយរ៉ាប់ហូរហែ ( ពាក្យនេះច្រើនប្រើជាលំនាំដើមនៃពាក្យកាព្យឃ្លោងឬចម្រៀង )
-
ថ្លាថ្លៃ គុណនាម
( ម . ព . ថ្លៃថ្លា )។
-
ថ្លាន់ នាម
ឈ្មោះពស់មួយប្រភេទខ្លួនធំឥតមានពិសតែមានកម្លាំងខ្លាំងអាចរឹតរួតសត្វម្រឹគយកជាអាហារបាន។
-
ថ្លាយង់
ថ្លាឈ្វេង, ថ្លាហ្វង់, ថ្លាណាស់។
-
ថ្លឹង កិរិយាសព្ទនាម
លើកស្ទង់ទម្ងន់
-
ថ្លឹងថ្លែង កិរិយាសព្ទ
ស្ទាបស្ទង់គិតគូរពិចារណារកភាពប្រសើរ
-
ថ្លុក នាម
ទីដីក្រហូងដែលដក់ទឹកភ្លៀងក្នុងរដូវវស្សាតែតូចជាងត្រពាំង, ច្រើនកើតដោយសារក្របីដេក, ដោយសារទឹកហូរច្រោះឬមានមនុស្សកាប់ដីឱ្យមានជាក្រហូង។
-
ថ្លុកជង្ហុក នាម
ទីដែលមានក្រហេងក្រហូងខ្លះមានជង្ហុកខ្លះ។
-
ថ្លើង នាម
អ្នកដែលឡើងចាង, ដែលព្រហើន, មហាត។
-
ថ្លើងបះ នាម
ពួកថ្លើងបះបោរមិនគោរពច្បាប់ឬអាជ្ញា ( ឧទ្ទាមបះ )។
-
ថ្លើម នាម
អាការក្នុងខ្លួនមនុស្សសត្វដែលជាពួកប្រមាត់បេះដូង។
-
ថ្លើមដុះមមីស គុណនាម
( សំនួន .) ដែលព្រហើនដែលហ៊ានហួសប្រមាណដែលមានចិត្តគំនិតអាក្រក់កំណាចឃោរឃៅ
-
ថ្លើមធំ គុណនាម
( ព . ប្រ .) ចិត្តធំ, ព្រហើន
-
ថ្លើមពាសមេឃ គុណនាម
( សំនួន .) ដែលហ៊ានឥតកោតក្រែង, ថ្លើមធំ។
-
ថ្លើមអណ្ដើក នាម
ឈ្មោះឈើរនាមមួយប្រភេទ
-
ថ្លែង កិរិយាសព្ទ
ពោលរៀបរាប់, ពោលបន្ត, សម្ដែងតាមរបៀបហូរហែ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។