វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 9 / 31
-
តាលហាល គុណនាម
ដែលនៅកណ្ដាលវាលគ្មានអ្វីបិទបាំង
-
តាលុ នាម
ពិតានក្នុងមាត់គឺក្រអូមមាត់។
-
តាលុង នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបក្លាយមកពីរបាំជនជាតិភាគតិច។
-
តាលុជៈ នាម
សំឡេងដែលកើតត្រង់ពិតានគឺសំឡេងដែលខ្ទប់ត្រង់ក្រអូមមាត់លាន់ចេញមក; អក្សរ៧តួគឺឥឦចឆជឈញនិងអក្សរ២តួទៀតគឺយឝរួមជា៩តួនេះជាតាលុជៈ។
-
តាវកាលិក នាម
វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើងឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រិត; របស់ខ្ចីគេ។
-
តាវត្តិង្ស នាម
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី២ ( ឋានត្រ័យត្រិង្ស )។
-
តាវនិយម នាម
ទស្សនវិជ្ជាចិនបុរាណដែលមានអត្ថន័យពីរយ៉ាង : ១- លទ្ធិសាសនាពេញនិយមរបស់ចិនដែលស្វែងរកសុខដុមនិងអាយុវែងតាមរយៈទស្សនវិជ្ជារបស់តាវនិយមដែលផ្សំពីអាទិទេពធម្មជាតិនិងការប្រតិបត្តិខាងវេទមន្ត : ២- ទស្សនវិជ្ជាស្ដីអំពីភាពសាមញ្ញនិងភាពមិនជ្រៀតជ្រែកពោលគឺសំដៅយកទស្សនវិជ្ជាចិនដែលគាំទ្រជីវិតសាមញ្ញនិងគោលការណ៍នៃការមិនជ្រៀតជ្រែកដំណើរវិវត្តន៍បែបធម្មជាតិរបស់អ្វីមួយ
-
តាវរ៉ាវ នាម
សុខុមសត្វពួកស្រមោចមានជើងវែងៗសម្បុរលឿងរត់លឿនមិនចេះខាំដូចស្រមោចឬអង្ក្រងទេពូកែរត់ឡើងលើខ្លួនមនុស្សកាលណាគេធ្វើឱ្យបែកសំបុកវា។
-
តាវៅ នាម
ឈ្មោះសត្វស្លាបមួយប្រភេទមានសម្បុរខ្មៅមាឌតូចជាងក្អែកយំឮសូរតាវៅៗ។
-
តាសក់ នាម
ឈ្មោះវល្លិដំណាំមានផ្លែជាអាហារ
-
តាសក់ផ្អរកញ្ជ្រៀប
តាសក់ផ្អរផ្លែតូចៗ។
-
តាអក នាម
( ម . ព . ត្រអក )។
-
តាឱ នាម
ឈ្មោះសត្វល្អិតពួកសត្វក្រេបកេសរផ្កាធ្វើជាសំបុកជាកន្សោមនៅមូលគ្នាដូចឪម៉ាល់ដូចឃ្មុំដែរ, ជាសត្វមានពិសនៅទ្រនិច។
-
តាំង កិរិយាសព្ទនាម
តុតូចទាបសម្រាប់អង្គុយឬថ្កល់អ្វីៗ
-
តាំងខ្លួន កិរិយាសព្ទ
ផ្គត់ផ្គង់ខ្លួនឱ្យមានផ្ទះលំនៅទ្រព្យធនកេរ្តិ៍ឈ្មោះ ...។
-
តាំងងារ កិរិយាសព្ទ
ឱ្យងារ។
-
តាំងចិត្ត កិរិយាសព្ទ
ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត។
-
តាំងឆាយ នាម
ស្ពៃហាន់ជាចំណិតខ្លីៗហាលថ្ងៃឱ្យស្រពាប់រួចប្រឡាក់អំបិលហើយផ្អាប់
-
តាំងជំហរ កិរិយាសព្ទ
ពង្រឹងជំហរដោយប្រុងប្រយ័ត្នប្រុងជំហរ
-
តាំងតុ កិរិយាសព្ទ
ដាក់របស់ផ្សេងៗជារបៀបមានលំអសម្ងាចឱ្យមហាជនមើល។
-
តាំងទី កិរិយាសព្ទ
តាំងនៅបោះទីតាំងឈរជើងចាប់ទីកន្លែងរស់នៅ
-
តាំងទ័ព កិរិយាសព្ទ
កជាកងទ័ព, បោះទីតាំងទ័ពដាក់តាំមូលដ្ឋានទ័ពនៅកន្លែងណាមួយ។
-
តាំងធម៌ កិរិយាសព្ទ
ចាប់ផ្ដើមសូត្រធម៌ចេញថាមុនគេ។
-
តាំងធ្វើ កិរិយាសព្ទ
ចាប់ធ្វើ។
-
តាំងនៅ កិរិយាសព្ទ
មាននៅ, នៅសល់, ស្ថិតនៅ,
-
តាំងពី ធ.
ចាប់ពី, ផ្ដើមពី
-
តាំងពីវាញាស់ឡើង
( ព . ប្រ .) តាំងពីវាកើតមក។
-
តាំងភ្នាល់ កិរិយាសព្ទ
ផ្ដើមការភ្នាល់គ្នាដោយដាក់ក្រយាតំណាំង។
-
តាំងម៉ែស្រូវ នាម
ឈ្មោះបង្អែមមួយប្រភេទធ្វើពីស្រូវត្រាំឱ្យចេញឫសហើយយកវាទៅបុករួចលាយទឹកក្ដៅឧណ្ហៗទើបស្រង់យកតែទឹកថ្លាមកដាក់រំងាស់និងកូរវឹកទាល់តែក្លាយជាស្ករតាំងម៉ែ
-
តាំងយូ នាម
ឆត្រក្រាញឫស្សីប្រទាក់ស្រេះអំបោះពាសក្រដាសស្វិតជ្រលក់ជ័រឬសំពត់ជ្រលក់ជ័រ, ជ្រលក់ក្រមួនឃ្មុំដងឫស្សីឬឈើមូលមានគន្លឹះសម្រាប់ទប់ដូចឆត្រទាំងពួងដែរមានព័ណ៌ផ្សេងៗជារបាំងភ្លៀងនិងកម្ដៅថ្ងៃ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។