វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 8 / 31
-
តាមអំណាចចិត្ត
តាមអំពើចិត្ត
-
តាមោង នាម
ពាក្យនេះប្រហែលជាជាប់មកពីកាលជាន់ដែលខ្មែរយើងប្រើព្នងជាទាសកម្មករ, កាលណាដែលកូនក្មេងតូចៗយំកិកកុក, ព្នងអ្នករក្សាកូនក្មេងនោះនិយាយបន្លាចថា " ទីងម៉ូងៗ" គឺថា " ខ្លាៗ" ដើម្បីឱ្យកូនក្មេងខ្លាចស្ងៀមលែងយំ; លុះតយូរៗមកខ្មែរយើងប្រើហៅរូបរុំសំពត់ជាដើមដែលគេធ្វើជារូបមនុស្សដាក់បញ្ឈរក្នុងទីស្រែចម្ការដើម្បីបន្លាចសត្វមិនឱ្យចុះឬចូលស៊ីផលដំណាំថាតាមោងឬទីងមោង។
-
តាយគំនិត កិរិយាសព្ទ
ស្លាប់គំនិត ( ម . ប្រ .)។
-
តាយបើគិត គុណនាម
ដែលស្លាប់គំនិត, ដែលឥតសេចក្ដីគិត
-
តាយសាក កិរិយាសព្ទ
ស្លាប់ចោលរាងកាយនៅស្ងួតក្រៀម ( ចំពោះតែសត្វតិរច្ឆាន )។ពាក្យនេះខ្មែរយើងប្រើចំពោះតែសត្វតិរច្ឆានដែលស្លាប់ឯងឬរុក្ខជាតិដែលងាប់ឯង
-
តាយស្មិង កិរិយាសព្ទ
( ម . ព . ស្មិង )។
-
តាយស្មឹង កិរិយាសព្ទ
ស្លាប់ស្ដូកស្ដឹង។
-
តាយហោង កិរិយាសព្ទ
ស្លាប់ហោង ( អ្ហង ) គឺស្លាប់ខុសធម្មតា, ស្លាប់ដោយត្រូវគេពិឃាតឬស្លាប់ដោយលង់ទឹក, ដោយធ្លាក់ពីដើមឈើ, ខ្លាខាំ, ដំរីព្រេចជាដើម
-
តារា នាម
ផ្កាយ។
-
តារាករ នាម
ហ្វូងផ្កាយ, ពួកផ្កាយ។
-
តារាង នាម
ចម្រៀក, បន្ទះឈើឬឫស្សីជាដើមដែលដាក់ខ្វែងជាក្រឡា
-
តារាងខួប នាម
ការតម្រៀបធាតុគីមីតាមលំដាប់នៃលេខអាតូមគ្រោងអេឡិចត្រុងនិងលក្ខណៈគីមីដែលបង្ហាញលក្ខណៈជាខួប
-
តារាងផ្ទៀងផ្ទាត់ នាម
បញ្ជីរាយមុខរបស់ឬកិច្ចការដែលត្រូវធ្វើ។
-
តារានិករ នាម
តារាករ; ក្រុមផ្កាយនៅក្នុងស៊្វែមេឃដែលផ្គុំគ្នាបង្កើតបានទៅជារាងដូចជាវត្ថុឬសត្វអ្វីមួយ។
-
តារាបង្ហាញម៉ូត នាម
អ្នកដែលមានសម្រស់ស្រស់ស្អាតសង្ហាជំនាញខាងបង្ហាញម៉ូតសម្លៀកបំពាក់ឬផលិតផលណាមួយដោយពាក់ឬកាន់ផលិតផលនោះ
-
តារាបថ នាម
ផ្លូវរបស់ផ្កាយគឺមេឃ, អាកាស។
-
តារាភូសា នាម
គ្រឿងសំអាងរបស់ផ្កាយគឺរាត្រី ( យប់ )។
-
តារាមណ្ឌល នាម
( ម . ព . រាសិចក្រ )។
-
តារាយានវិទ្យា នាម
វិទ្យាសាស្ត្រដែលទាក់ទងនឹងអវកាសយាននិងការធ្វើដំណើរក្រៅលំហជាពិសេសទៅកាន់ឋានព្រះចន្ទនិងភពផ្សេងៗទៀត។
-
តារាវលី នាម
ប្រព័ន្ធផ្កាយរួមមានព្រះអាទិត្យនិងផ្កាយព្រះគ្រោះ
-
តារាវិថី នាម
គន្លងដែលផ្កាយព្រះគ្រោះគោចរជុំវិញផ្កាយមួយទៀត
-
តារាវិទូ នាម
អ្នកប្រាជ្ញខាងតារាវិទ្យា
-
តារាវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទីតាំងចលនាទម្រង់និងការវិវត្តនៃអង្គនភាដូចជាភពផ្កាយផ្កាយព្រះគ្រោះរួមនឹងបាតុភូតពាក់ព័ន្ធនានា
-
តារាសាស្ត្រ នាម
វិទ្យាសាស្ត្រចែងអំពីនក្ខត្តឫក្ស, អំពីផ្កាយជាដើម។
-
តាលកូល នាម
សន្តានត្នោតដូង។
-
តាលបត្រ នាម
ស្លឹកត្នោត; ផ្លិតស្លឹកត្នោត
-
តាលបាទ គុណនាម
ដែលមានម្រាមជើងជាប់គ្នាដូចទាក្ងាន។
-
តាលបាទបក្សី នាម
សន្តានបក្សីមានម្រាមជើងជាប់គ្នាដូចទាក្ងាន។
-
តាលព្រឹក្ស នាម
រុក្ខជាតិអម្បូរដូងត្នោត។
-
តាលវ័ន នាម
ព្រៃត្នោត, ជ្រំត្នោត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។