វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 3 / 31
-
តថាគត នាម
ព្រះនាមវិសេសនៃព្រះសព្វញ្ញុពុទ្ធគ្រប់ព្រះអង្គ
-
តថានុរូប គុណនាម
ដ៏សមគួរដល់ប្រការនោះ, ដែលមានទំនងដូចគ្នា, ដែលមានសភាពស្មើគ្នា
-
តថ្លៃ កិរិយាសព្ទ
សុំបញ្ចុះតម្លៃ, សុំបន្ថយទំហំការងារ
-
តទល់ កិរិយាសព្ទ
និយាយសើរើរកខុសរកត្រូវទល់មុខគ្នា, លើកទ័ពឬពួកកងទៅមកប្រឈមទល់គ្នា។
-
តទៅ គុណកិរិយា
រៀងទៅ, ដរាបទៅ។
-
តនយា នាម
កូនស្រី ( សម្រាប់ប្រើក្នុងកាព្យ )។
-
តនុ គុណនាមនាម
ខ្លួន, កាយ, រូបកាយ ... ( សម្រាប់ប្រើក្នុងក្បួនលេខអត្តៈ )។
-
តនុកម្ម នាម
ការធ្វើឱ្យថយចុះឬកាន់តែថយចុះ។
-
តនុជ នាម
កូន ( ទាំងប្រុសទាំងស្រី )។
-
តនុភាព នាម
ភាពកម្រ, ភាពនៃការធ្វើឱ្យថយចុះ។
-
តន់ គុណនាម
ថ្លៃ, តូចថ្លៃ
-
តន័យ នាម
កូនប្រុស ( សម្រាប់ប្រើក្នុងកាព្យ )។
-
តន្តិភាសា នាម
ភាសាដែលមានរបៀប, ភាសាដែលមានក្បួនវេយ្យាករណ៍ជាគោលដូចជាភាសាសំស្ក្រឹតនិងបាលីជាដើម
-
តន្តី គុណនាម
ដែលមានគំនិតឬរចនាបថបែបប្រពៃណីដែលអាចទទួលយកបានឬដែលអាចប្រើប្រាស់បានរយៈពេលយូរ
-
តន្ត្រី នាម
គ្រឿងភ្លេងខ្សែ, គ្រឿងភ្លេងដេញដំផ្លុំកូត
-
តន្ត្រីករ នាម
អ្នកដែលមានវិជ្ជាជីវៈឬជំនាញខាងតន្ត្រីអ្នកលេងភ្លេង។បើស្ត្រីជាតន្ត្រីការិនី
-
តន្ត្រីការិនី នាម
( ម . ព . តន្ត្រីករ )។
-
តន្ត្រំ កិរិយាសព្ទគុណកិរិយា
ដាក់ជើងច្រំខ្លាំងៗ
-
តន្ថើន គុណកិរិយា
ផ្ទួនៗ, ថែមរឿយៗ
-
តប កិរិយាសព្ទ
ឆ្លើយវិញ, ឆ្លើយស្នង, សងវិញ, តវិញ
-
តបកថា នាម
ការសំដែងឬថ្លែងអំពីតបធម៌។
-
តបកម្ម នាម
ស្ថានភាពដែលមនុស្សមិនមានលុយច្រើនក្នុងការចំណាយដោយសារតែមានស្ថានភាពសេដ្ឋកិច្ចមិនល្អ។
-
តបត កិរិយាសព្ទ
( ម . ព . តប )។
-
តបធម៌ នាម
ធម៌សម្រាប់ប្រព្រឹត្តដើម្បីដុតបំផ្លាញគ្រឿងសៅហ្មងចិត្ត។
-
តបស្នង កិរិយាសព្ទ
សងតបវិញ, តបឧបការគុណ
-
តបស្សិនី គុណនាមនាម
( ម . ព . តបស្សី )។
-
តបស្សី គុណនាមនាម
អ្នកមានតបៈ, អ្នកកាន់តបៈ។
-
តបោធន នាម
អ្នកមានតបៈជាទ្រព្យ ( តាបស )។
-
តបោធនា នាម
( ម . ព . តបោធន )។
-
តបះ នាម
( ម . ព . តបៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។