វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 23 / 31
-
ត្រពឹន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រពោក
-
ត្រពោក នាម
ថ្ពាល់គូទ ( ព . បុ .)
-
ត្រមក់ គុណនាម
( ម . ព . ត្រប៉ក់ )។
-
ត្រមង់ គុណនាមគុណកិរិយា
រលីង; ឯកឯង
-
ត្រមង់ត្រមោច គុណកិរិយា
( ម . ព . ត្រមោច )។
-
ត្រមាំង នាម
( ម . ព . ត្រចៀកដំរី )។
-
ត្រមុល គុណនាម
ដែលមូលខ្លី
-
ត្រមៀច គុណនាម
ដែលមានរូបរាងពៀចឬទ្រនាប់
-
ត្រមែង គុណនាម
ដែលមានពកជាខ្នែង
-
ត្រមោង គុណនាម
ដែលមានពកពយជាដុំ
-
ត្រមោងចិត្ត គុណនាម
អន់ចិត្តហាក់ដូចជាមានពកត្រមោងមិនរលាយរសាយចេញ។
-
ត្រមោច គុណនាមគុណកិរិយា
ឯកឯងនៅក្នុងទីស្ងាត់
-
ត្រមោល គុណនាម
ទោល, តែឯង, មូល
-
ត្រយង នាម
ឈ្មោះបក្សីមួយប្រភេទពួកកុក, មានសម្បុរខ្មៅប្រផេះចំពុះខុបស្រួច, ស្រែកយំថ្ងូរមានសូរសព្ទតូចគ្រលួចស្រួយស្រួចគួរឱ្យស្រណោះស្រងេះស្រងោច។
-
ត្រយង់ គុណនាម
ល្អប៉ប្រៃ, ស្រស់បំព្រង
-
ត្រយូង នាម
ខ្ពរផ្កាចេកឬចុងខ្ពរផ្កាចេកដែលរសករាយចេញស្និតអស់ហើយ
-
ត្រយូងចេក នាម
ចុងកំភួនជើង ( ហៅដូច្នេះព្រោះមានសណ្ឋានដូចត្រយូងចេក )។
-
ត្រលប់ កិរិយាសព្ទ
វិលវិញ; ប្រែលើជាក្រោមឬក្រោមជាលើ។
-
ត្រលាត់ នាម
ឈ្មោះឈើធំមួយប្រភេទគ្រាប់ក្នុងផ្ទៃមានជាតិប្រេងដូចចំបក់ប៉ុន្តែមានសាច់តូចតិចជាងចំបក់។
-
ត្រលាំង គុណនាម
មែនពិត, ប្រាដក, ជាក់ស្ដែង
-
ត្រលិន គុណនាមគុណកិរិយាប.
ដែលមានអាការលៀនចេញបន្តិចមើលទៅឃើញកំប្លិម
-
ត្រលុច គុណនាម
ដែលមានសាច់, ដែលធាត់សាច់ណែន
-
ត្រល់ នាម
ប្រដាប់ធ្វើដោយពក ( ឫស្សីពក ) ឬឈើបង្រុះសម្រាប់ដាក់ខ្នារដែលការអំបោះឬសូត្រហើយ ( គ្រឿងតម្បាញ )។
-
ត្រសក់ នាម
( ម . ព . តាសក់ )។
-
ត្រសង កិរិយាសព្ទគុណកិរិយា
ដើរជាពួកជាក្រុម, បណ្ដើរគ្នាច្រើនហូរហែមិនដាច់
-
ត្រសាប់ កិរិយាសព្ទ
ធ្វើឱ្យមានស្នាប់គឺវាចរាយអ្វីៗឱ្យមានស្នើរមានស្រទាប់
-
ត្រសាយ គុណនាម
ដែលមានបរិមណ្ឌលសាយចេញទៅខាង
-
ត្រសាល់ នាម
ឈ្មោះគ្រឿងអលង្ការស្ត្រីក្នុងសម័យបុរាណធ្វើដោយភ្លុក, ស្នែង, ឈើ, មានសណ្ឋានស្រដៀងនឹងត្បាល់, សម្រាប់ពាក់ត្រចៀក ( សព្វថ្ងៃខ្មែរយើងលើកលែងប្រើហើយ )។
-
ត្រសុក កិរិយាសព្ទគុណកិរិយា
ចាប់ញាត់ទៅក្នុងទីសុកមម៉ុក, រុញចូលទៅដូចគេចាប់ញាត់
-
ត្រសុកមម៉ុក គុណនាម
( ម . ព . សសុកមម៉ុក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។