វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 17 / 31
-
តោសមម៉ោស គុណនាម
( ម . ព . តោសម៉ាស )។
-
តោសម៉ោស គុណនាម
ស៊សគ្រលស
-
តោះតើយ កិរិយាសព្ទគុណកិរិយា
សោះអង្គើយ, ឆើយ, យ៉ាងស្បើយមិនរួសរ៉ាវ
-
តោះៗ គុណកិរិយា
បន្តិចៗ, សន្សឹមៗ, សំរៀមៗតាមកម្លាំងឬតាមភាពដែលទន់ខ្សោយ
-
តោៗ គុណកិរិយាគុណនាម
( ម . ព . តោ១)។
-
តៅ នាម
ល្អីរង្វាល់អនុភាគនៃថាំងគឺកន្លះថាំង ( ពីរតៅជាមួយថាំង )
-
តៅខូវ នាម
ហាងលក់ទំនិញលក់ដុំ ...។
-
តៅសួន នាម
( ម . ព . តៅស៊ន )។
-
តៅស៊ន នាម
បបរសណ្ដែកបាយមួយប្រភេទកញ្ឈូសយកសំបកចេញអស់លាយម្សៅលាយស្ករ។
-
តៅហ៊ូ នាម
ចាហួយធ្វើដោយម្សៅសណ្ដែក ...។
-
តំណ នាម
កន្លែងដែលត, មុខដែលតភ្ជាប់គ្នា; កាល, គ្រា, ជំនាន់, ដែលតគ្នា
-
តំណក់ នាម
សភាវៈរាវដែលមានចំនួនតិចល្មមតែស្រក់ចុះតក់ៗ
-
តំណពូជ នាម
ការបន្តហ្សែនពីមេបាទៅកូនចៅ
-
តំណាង នាម
រូបតាង, រូបជំនួស។
-
តំណាងផ្នែកលក់ នាម
អ្នកទាក់ទងអតិថិជនដែលមានសមត្ថភាពយល់នូវអ្វីដែលអ្នកទិញចង់បានពន្យល់នីតិវិធីនៃការទិញនិងធានាដល់ដំណើរការលក់ឱ្យបានរលូន។
-
តំណាងរាស្ត្រ នាម
អ្នកធ្វើអ្វីៗដើម្បីរាស្ត្រ, ជំនួសរាស្ត្រ, បម្រើរាស្ត្រ, ជាតំណាងប្រទេសជាតិទាំងមូលពុំមែនគ្រាន់តែជាតំណាងប្រជាពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួននោះទេ។
-
តំណាប់ នាម
បង្អែមគោក, ក្រៀមដែលគេធ្វើដោយផ្លែ, មើម, ឫស, ដើម, សំបក
-
តំណាល កិរិយាសព្ទ
និយាយបូរបាច់, ប្រាប់, ថ្លែង, ពោលពណ៌នានូវរឿង, ហេតុ, ដំណើរអ្វីមួយដែលកន្លងហួសទៅយូរហើយឱ្យគេស្ដាប់
-
តំណាំង នាម
ការដែលតាំងដោយមានប្រាក់កាសឬវត្ថុអ្វីមួយជាភ័ស្តុតាង
-
តំណាំងចែក នាម
ចំនួនដែលគេយកទៅចែកនឹងតួចែក
-
តំណាំងដក នាម
ចំនួនដែលយកមកដកនឹងតួដក
-
តំណិច នាម
ភាពតិច, ការដែលបានតិច, ចំនួនដែលមានតិច
-
តំណិះ នាម
ហេតុ, ដំណើរដែលមានទំនងគួរឱ្យគេតិះដៀល, ពាក្យតិះដៀល
-
តំណិះដំណៀល នាម
តំណិះតិះដៀល ( ច្រើនតែក្នុងទីកំបាំងមិនចំពោះមុខ )។
-
តំណឹង នាម
ការតឹង, សណ្ដាប់ធ្នាប់តឹង, ភាពតឹងតែង
-
តំណឹងចិត្ត នាម
អាការទង្គឹះចិត្តតានតឹងនិងថប់អារម្មណ៍ធ្ងន់ធ្ងរដែលប៉ះពាល់រហូតដល់ប្រព័ន្ធឈាមរត់ប្រព័ន្ធផ្លូវដង្ហើម ...។
-
តំណុះ នាម
ការតុះ, ភាវៈតុះទញ់គំនិត
-
តំណូច នាម
កាលដែលនៅតូច, ភាពដែលនៅតូច, បឋមវ័យ
-
តំណែង នាម
អ្វីៗដែលគេតែង។
-
តំណោង នាម
ការតោង, វត្ថុសម្រាប់តោង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។