វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ត ពាក្យដែលផ្ដើមដោយ "ត" មាន 923 ពាក្យ
ទំព័រ 10 / 31
-
តាំងរបស់ កិរិយាសព្ទ
ដាក់របស់សម្ងាចឱ្យមហាជនមើល។
-
តាំងរាជធានី កិរិយាសព្ទ
រៀបចំកសាងរាជធានី
-
តាំងសច្ចាប្រណិធាន កិរិយាសព្ទ
តាំងសំបូងសង្រូងដោយពាក្យពិត; តាំងប្រកាសពាក្យស្បថ។
-
តាំងស្មារតី កិរិយាសព្ទ
ផ្ចង់, ប្រុងស្មារតី។
-
តាំងហាង កិរិយាសព្ទ
បង្កើតហាងដាក់ទំនិញលក់។
-
តាំងហ៊ុន នាម
( ម . ព . មីសួ )
-
តាំងឱ នាម
ឈ្មោះជីរមួយប្រភេទពូជមកពីប្រទេសចិន, ស្លឹកស្រដៀងនឹងស្លឹកកូនស្ពៃដែលនៅតូច, មានក្លិនប្រហើរឆួល, សម្រាប់ប្រើជាគ្រឿងផ្សំជាជំនួយម្ហូបមុខខ្លះឱ្យមានរសពីសា។
-
តាំណាន នាម
( ម . ព . តំណាល២)។
-
តិកតុក ឧទានសព្ទ
សូរឮដោយលើករបស់នេះដាក់របស់នោះ។
-
តិកៈ គុណនាមនាម
ចំនួន៣, ពួក៣; ដែលមានចំនួន៣, ត្រឹមតែ៣។
-
តិច គុណនាម
ទីទៃពីច្រើនគឺដែលមានចំនួនថយចុះទុកជាបរិបូណ៌ពុំបាន
-
តិចតួច គុណនាមគុណកិរិយា
( ម . ព . បន្តិចបន្តួច )។
-
តិចនិក នាមគុណនាម
បច្ចេកទេស
-
តិចៗ គុណកិរិយា
សន្សឹមៗ, ថ្នមៗ, ស្រាលៗ
-
តិញតុញ គុណកិរិយាគុណនាម
ដែលញាប់ៗខ្លីៗច្រេញច្រុញ
-
តិណជាតិ នាម
ជាតិស្មៅ, ស្មៅ
-
តិណពេទ្យ នាម
គ្រូពេទ្យដែលមានជំនាញព្យាបាលដោយប្រើថ្នាំរុក្ខជាតិឬស្មៅ។
-
តិណភក្ខ នាម
( ម . ព . តិណភ័ក្ស )។
-
តិណភ័ក្ស នាម
ស្មៅជាអាហាររបស់សត្វគោក្របីជាដើម។ស្មៅជាចំណីសម្រាប់សត្វនានា។
-
តិណាសី នាម
សត្វស៊ីស្មៅនិង / ឬរុក្ខជាតិជាអាហារ
-
តិថី នាម
ថ្ងៃ ( មួយៗ) ក្នុងមួយខែដែលរាប់តាមដំណើរព្រះចន្ទ។
-
តិថីក្ស័យ នាម
ថ្ងៃខែដាច់ ( ព . កា .)។
-
តិន្នីស នាម
កីឡាមួយប្រភេទដែលមានគូប្រកួតមួយគូឬពីរគូហើយប្រើរ៉ាកែតវាយកូនបាល់ទៅវិញទៅមករំលងសំណាញ់នៅពាក់កណ្ដាលតារាង
-
តិបតុប ឧទានសព្ទ
សូរឮដោយគោះ; ដោយកូនក្មេងដើរ។
-
តិបុក នាម
លោហជាតិមួយប្រភេទស្រដៀងនឹងសំណតែរឹងជាងសំណបន្តិច, ហៅថាសំណខ្មៅឬសំណប៉ាហាំង។
-
តិមធី គុណកិរិយាគុណនាម
ដែលពេញទី, ច្រើន, លើសលន់
-
តិរច្ឆាន នាម
សត្វដែលមានរាងកាយចម្រើនដោយទទឹងទីទៃពីសត្វដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោកមានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាងគោ, ក្របី, ដំរី, សេះ។ល។ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថាសត្វដែរព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗប៉ុន្តែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ។
-
តិរច្ឆានកថា នាម
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស ...
-
តិរច្ឆានភាព នាម
ការរួមភេទរវាងមនុស្សជាមួយនឹងសត្វ។
-
តិរោកុឌ្ឌសូត្រ នាម
ឈ្មោះសូត្រ១ក្នុងព្រះសុត្តន្តបិដក; ហៅថាតិរោកុឌ្ឌកណ្ឌក៏បាន, ឬហៅដោយខ្លីតាមទម្លាប់ស្រួលមាត់ត្រឹមតែតិរោកប៉ុណ្ណេះក៏បាន; ក្នុងប្រទេសខ្មែរយើងប្រើជាធម៌សម្រាប់សូត្រដារឧទ្ទិសចំណែកបុណ្យ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។