វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 6 / 21
-
ដាយ កិរិយាសព្ទនាម
ធ្វើបព្វាជនីយកម្ម ( ប្រោសចោល ) ឱ្យទៅនៅក្នុងប្រទេសសម្រាប់ប្រោសមនុស្សទោសធ្ងន់យ៉ាងដូចកោះត្រឡាចជាដើម
-
ដារ នាម
ឈ្មោះបុណ្យតូចម្យ៉ាងក្នុងពុទ្ធសាសនាជាបុណ្យទក្ខិណានុប្បទាន, ទាយកនិមន្តព្រះភិក្ខុសង្ឃសូត្រសត្តប្បករណាភិធម្មនិងតិរោកុឌ្ឌសូត្រហើយគេរាប់បាត្ររួចឧទ្ទិសចំណែកបុណ្យជូនទៅបុព្វបេតបុគ្គលដែលចែកឋានទៅកាន់បរលោកហើយ
-
ដាល កិរិយាសព្ទ
រាលខ្លាំង
-
ដាលរាល កិរិយាសព្ទ
រាលជាបន្តបន្ទាប់ដាលដល់ទីដទៃ, វាតពង្រីកឱ្យធំឬឱ្យច្រើន, ខឹងប្រកាន់ពីនេះដាលដល់ទីដទៃ
-
ដាលវ៉ាល កិរិយាសព្ទគុណនាម
រាលពាសពេញមិនចំពោះមុខឈ្មោះណាមួយ ( ស្ដី, ខឹង )
-
ដាល់ កិរិយាសព្ទ
វាយតប់គ្នាផ្ទាល់នឹងដៃក្ដាប់។
-
ដាល់អំបុក កិរិយាសព្ទនាម
បុកស្រូវដែលលីងភ្លាមៗឱ្យកើតជាអំបុក
-
ដាវ នាម
គ្រឿងសស្ត្រាធ្វើដោយដែកតួវែងមានមុខតែម្ខាងខ្នងអ៊ែនដងខ្លីមានរបាំងសម្រាប់រងដៃ ( កាព្យធៀបចម្បាំង )
-
ដាស កិរិយាសព្ទគុណកិរិយា
ពាស
-
ដាសពាស កិរិយាសព្ទ
ដេរដាសសុសសព្វ។
-
ដាស់ កិរិយាសព្ទ
ធ្វើឱ្យភ្ញាក់ពីដេក, ធ្វើឱ្យកម្រើក, ឱ្យមានកម្លាំង, ឱ្យខ្លាំងពូកែដោយមន្តគាថាឬដោយថ្នាំ
-
ដាស់ដែ នាម
សេចក្ដីខុសត្រូវ, ការរាក់ជ្រៅ
-
ដាស់តឿន កិរិយាសព្ទ
តឿនឱ្យភ្ញាក់ស្មារតី, ឱ្យនឹកឃើញ
-
ដាស់ទំ នាម
( ព . បុ .) អធ្រាត្រ, យប់ស្ងាត់, យប់ជ្រៅ
-
ដាំ កិរិយាសព្ទ
កប់ពូជ, កូន, ដើម, ទងដំណាំក្នុងធរណីដើម្បីនឹងឱ្យដុះលូតលាស់មានផលប្រយោជន៍តទៅ
-
ដាំង នាម
( ព . បុ .) គុយ្ហប្បទេសរបស់មនុស្សប្រុសឬសត្វឈ្មោល
-
ដាំដុះ កិរិយាសព្ទ
យកគ្រាប់ឬរុក្ខជាតិទៅដាំក្នុងដីឱ្យលូតលាស់
-
ដាំដូង កិរិយាសព្ទ
បំបះគូទឡើងលើបង្អោនក្បាលចុះក្រោម។
-
ដាំដែង គុណនាម
ព័ណ៌, សម្បុរខ្មៅលាយក្រហម
-
ដាំទីង កិរិយាសព្ទ
( ម . ព . ដាំដូង, ចាក់ទីង )។
-
ដាំបាយ កិរិយាសព្ទ
ចម្អិនបាយ
-
ដិត កិរិយាសព្ទគុណកិរិយា
កាន់ជាប់ដោយជ្រលក់ឬដោយលាបជាដើម
-
ដិតក្រាស់ គុណនាម
( ប . ព .) ដែលដិតច្បាស់ក្រាស់លើសពីធម្មតា។
-
ដិតដល់ គុណនាម
ហ្មត់ចត់, យ៉ាងច្បាស់លាស់ស៊ីជម្រៅ, ជាប់ជាប្រចាំ
-
ដិតដាម កិរិយាសព្ទគុណនាម
នឹកគិតទៅដល់អ្វីមួយជាប់ជានិច្ច, ដែលនៅតែចងចាំក្នុងចិត្ត, ដែលនៅដិតជាប់ក្នុងអារម្មណ៍
-
ដិតដោយ គុណនាម
ជាប់, ប្រកិតតាមដោយត្រូវចិត្តត្រូវគំនិតឬផ្ដេកផ្ដិតចិត្តគំនិតទទួលជឿស្ដាប់ប្រព្រឹត្តតាមពេញទី។
-
ដិតដោយយំដោយ កិរិយាសព្ទ
( ម . ព . ដិតដោយ )។
-
ដី នាម
បណ្ដុំនៃសារធាតុខនិជសារធាតុសរីរាង្គអង្គធាតុរាវនិងឧស្ម័ននៅស្រទាប់លើបង្អស់នៃផែនដីជាទីដែលរុក្ខជាតិអាចដុះលូតលាស់បានក្នុងបរិស្ថានធម្មជាតិ
-
ដីកា នាម
គម្ពីរកែខៃបញ្ជាក់អត្ថន័យរបស់បាលី ( បិដក ) ខ្លះ, របស់អដ្ឋកថានៃបាលីខ្លះ, របស់ដីកាមុនៗខ្លះ, អាងដល់អត្ថន័យរបស់គម្ពីរឯទៀតខ្លះក៏មានគម្ពីរសារត្ថទីបនីជាមូលដីកា ( ដីកាដើម ); វិមតិវិនោទនីជាអនុដីកា ( ដីកាបន្ទាប់ ); វជិរពុទ្ធិជាអន្វានុដីកា ( ដីកាបន្ទាប់ពីអនុដីកាមកទៀត ) នៃវិនយបិដក។ឯដីកាដែលកើតមានថ្មីៗតៗមកទៀតហៅថានវដីកា ( ដីកាថ្មី )។ព្រះត្រៃបិដកគឺវិនយបិដក, សុត្តន្តបិដក, អភិធម្មបិដកសុទ្ធតែមានដីកាមានឈ្មោះផ្សេងៗគ្នា ( ព . ពុ .)។ក្នុងបុរាណសម័យព្រេងនាយ, ប្រទេសកម្ពុជាប្រើពាក្យថាដីកានេះច្រើនបែបមានដើមគឺដីកាកោះលិខិតកោះហៅ ...។
-
ដីកាកោះ នាម
លិខិតបង្គាប់របស់តុលាការដែលតម្រូវឱ្យបុគ្គលណាមួយត្រូវតែមកបង្ហាញខ្លួននៅតុលាការតាមកាលកំណត់ណាមួយ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។