វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 20 / 21
-
ដំរីទឹក នាម
សត្វចតុប្បាទមួយប្រភេទមាឌធំជិតប៉ុនដំរីមានស្បែកក្រាស់ជើងខ្លីរស់នៅតាមដងស្ទឹងឬបឹងនៅទ្វីបអាហ្វ្រិក។
-
ដំរីផុងព្រយុងដើមឈើ នាម
( ព . ទ . បុ .) សេចក្ដីថាធម្មតាមនុស្សពាលកាលបើមានដំណើរទាល់គំនិតភិតភ័យខ្លាំងរមែងតែបណ្ដោយហេតុឱ្យដាបដល់អ្នកដទៃផងដូចជាដំរីផុងដូច្នោះឯង។
-
ដំរីយោលដៃ នាម
ឈ្មោះបទចម្រៀងមួយប្រភេទ
-
ដំរីរនាម នាម
ដំរីដែលកើតក្នុងព្រៃរនាម។
-
ដំរីរ័ត្ន នាម
( ម . ព . ហត្ថិរ័តន៍ )។
-
ដំរីស នាម
ដំរីមួយប្រភេទមានសប្បុរសហើយមានជំនឿថាជាសត្វមានបុណ្យបារមីក្នុងរឿងព្រេងសាសនាឬប្រវត្តិសាស្ត្រ
-
ដំរួច នាម
ងារសម្រាប់ជនពួកពល ( ពួកសូទ្រៈថ្នាក់ទាបជាងអកហ្លួងងារនេះមានតែក្នុងសម័យពីដើមដែលនៅមានពួកសូទ្រៈ )។
-
ដំរួយ នាម
ទំនង, ន័យ
-
ដំរៀត នាម
ឈ្មោះពន្ធថ្លៃខ្លួនយកអំពីប្រជាជនជាតិតាងប្រទេសនៅក្នុងកម្ពុជរដ្ឋដែលច្បាប់ស្រុកមិនទទួលទុកជាជាតិខ្មែរ
-
ដំរែក នាម
ឈ្មោះក្រូចមួយប្រភេទពួកក្រូចពោធិ៍សាត់ឬក្រូចចងសក់
-
ដំលើ នាម
សញ្ញានិគ្គហិតដែលមានរាងជារង្វង់មូលតូច ( ំ ) សរសេរដាក់ពីលើសញ្ញាព្យញ្ជនៈ។សញ្ញានេះជាសញ្ញាសម្គាល់ស្រៈច្រមុះខ្លី
-
ដំឡាន់ គុណកិរិយាគុណនាមនាម
ដែលមានភាសាសម្ដីសម្រាប់ជាតិខ្លួនងាស់ៗមិនច្បាស់លាស់ព្រោះអណ្ដាតធំឬព្រោះងាស់គល់អណ្ដាត
-
ដំឡូង នាម
វល្លិមានមើមប្រើជាអាហារ
-
ដំឡូងឈាមមាន់ នាម
ដំណាំយកមើមមួយប្រភេទមានដើមជាវល្លិស្លឹកដុះឆ្លាស់គ្នាស្រដៀងនឹងស្លឹកម្លូតែទ្រវែងជាងមើមមានសាច់ពណ៌ស្វាយ
-
ដំឡូងដៃខ្លា នាម
ដំណាំយកមើមមួយប្រភេទមានដើមជាវល្លិស្លឹកដុះឆ្លាស់គ្នាស្រដៀងនឹងស្លឹកម្លូមើមមានទ្រង់ទ្រាយក្រញាងស្រដៀងនឹងបាតដៃមនុស្សដែលលាឬបាតដៃខ្លា។
-
ដំឡូងបារាំង នាម
ឈ្មោះដំឡូងមួយប្រភេទមានមើមរាងមូលពណ៌លឿងឬក្រហមប្រើជាគ្រឿងផ្សំម្ហូបហើយមានប្រភពមកពីបស្ចិមប្រទេស
-
ដំឡូងបាស នាម
ដំណាំយកមើមមួយប្រភេទមានដើមជាវល្លិ៍វារលើដីស្លឹកដុះចេញពីថ្នាំងមើមពណ៌សក្បុស។
-
ដំឡូងមី នាម
ដំឡូងមួយប្រភេទមានដើមត្រង់និងបែកមែកច្រើនស្លឹកស្រដៀងនឹងស្លឹកគនិងមានមើមរាងមូលទ្រវែង
-
ដំឡូងមូល នាម
( ព . ប្រ .) ល្ងង់សុទ្ធសាធ, ល្ងង់ទាំងស្រុងឥតមានចំណេះអ្វីក្នុងខ្លួន ( ព . ទ្រ .)
-
ដំឡូងយារ នាម
មើមដំឡូងដែលនៅជាប់នឹងគល់កប់ក្នុងដីហួសរដូវហើយស្វិតសាច់ស្ប៉តស្ងោរមិនរលួយ។
-
ដំឡើង កិរិយាសព្ទគុណនាមនាម
ធ្វើឱ្យឡើង, ធ្វើឱ្យខ្ពស់ជាងមុន, ធ្វើឱ្យមានកម្លាំង, ធ្វើឱ្យឃើញសម្បើម
-
ដំឡោក គុណនាម
ដែលឆាប់ធំមុនកាលកំណត់
-
ដំអក់ កិរិយាសព្ទគុណកិរិយា
អែអង់, រេរង់, ចំអៀក, ក្រស្ដី, ក្រនិយាយ, ក្រទៅ, ក្រមក, ក្រក្រោក, ក្រអង្គុយ។ល។
-
ដ៏ គុណកិរិយា
ដែល, ដែលជា; ពាក្យជាវិសេសនៈ, មានសំឡេងខ្លីកំបុតសម្រាប់និយាយផ្សំនឹងគុណនាមប្រើរៀងរបៀបត្រង់ខាងដើមគុណនាមដែលគួរប្រកបជាមួយផងបាន
-
ដ៏លង់ គុណកិរិយា
( ម . ព . ដ៏ឡុង )។
-
ដ៏ហើយ គុណនាម
( ព . បុ .) ដែលធ្វើដោយ, ដែលធ្វើអំពី, សម្រេចមកអំពី, សុទ្ធសឹងតែ
-
ដ៏ហើយដោយ គុណនាម
( ម . ព . ហើយដោយ )។
-
ដ៏ឡុង គុណកិរិយា
អង្វែង, យូរ
-
ដ្បិត ឈ.
( បុរាណប្រើជាបទ ( បត់ ), ត្បទ ( ត្បត់ប្រហែលជាឃ្លាតក្លាយមកពីបា . តប្បទគឺត " នោះ " បទ " ផ្លូវ, គន្លង; ហេតុ, ហេតុការណ៍; ដំណើរ " ទេដឹង? ព្រោះ, ព្រោះហេតុ, ដោយហេតុ
-
ដ្បិតតែ ឈ.
ព្រោះតែ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។