វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 18 / 21
-
ដំណឹងសាយភាយ នាម
ដំណឹងដែលសាយរាយពេញពាស។។
-
ដំណុត នាម
ការដុត
-
ដំណុស នាម
ការដុសឱ្យជ្រះ, ឱ្យរលីង, ឱ្យស្អាត; កន្លែងដែលគេដុសជម្រះ
-
ដំណុះ នាម
ការដុះ, ដំណើរដុះ
-
ដំណុះធ្មេញ នាម
ការដុះធ្មេញដែលពកចេញពីអញ្ចាញ
-
ដំណុះប្រជាជន នាម
ការកើតមានឬកំណើនប្រជាជនដោយឆាប់រហ័សនៅតំបន់ឬប្រទេសណាមួយនៃពិភពលោកដោយសារមានចំណូលប្រជាជនពីក្រៅធ្វើឱ្យតំបន់មួយដែលពីមុនគ្មានប្រជាជនឬមានប្រជាជនរស់នៅតិចទៅជាមានប្រជាជនច្រើន
-
ដំណូច នាម
ភាពដូចគ្នា, បែបដូចគ្នា
-
ដំណូរ នាម
ការដូរ
-
ដំណួច នាមប.
អ្វីៗដែលដួចឬផ្ដួចឡើងមានដំណួចពិសជាដើម។
-
ដំណួចស្បែក នាម
កន្ទួលតូចៗនៅលើស្បែកដែលមិនស្ថិតស្ថេរជួនកាលរមាស់និង / ឬដែលបណ្ដាលឱ្យមានអាការៈគ្រុនក្ដៅ
-
ដំណួល នាម
ការដួល, ដំណើរដួល
-
ដំណួស នាម
ការដួស
-
ដំណើប នាម
ធញ្ញជាតិមានស្រូវ, ពោត, ស្កួយជាដើមដែលមានជាតិស្អិត, ល្អួត, ល្មួត
-
ដំណើរ នាម
អំពើដែលដើរ, ឥរិយាបថដើរ។
-
ដំណើរការ នាម
សកម្មភាពឬការប្រព្រឹត្តទៅជាលំដាប់លំដោយ
-
ដំណើរក្អែក នាម
ឥរិយាបថដើររបស់មនុស្សមួយប្រភេទដើរលោតៗ។
-
ដំណើរក្អែកលោត នាម
ឈ្មោះចង្វាក់នៃរបៀបសូត្រម្យ៉ាងនៃកំណាព្យបទកាកគតិ
-
ដំណើរទា នាម
ដំណើរអ៊ ីកអ៊ាកតិញតុញស្រដៀងនឹងទាដើរ។
-
ដំណើរទំនង គុណកិរិយាគុណនាម
ដើមទង, ការរៀបរាប់រឿងរ៉ាវតាំងពីចាប់កើតមានរហូតដល់ទីបញ្ចប់, ដំណើររឿង, ដំណើរហេតុ, ប្រភពរឿង។
-
ដំណើររឿង នាម
ប្រវត្តិ, សារបាន, ដំណាក់កាលនៃរឿងរ៉ាវ
-
ដំណៀង នាម
ការដៀង
-
ដំណៀល នាម
សម្ដីដៀល, សម្ដីរិះគន់, និន្ទាធ្ងន់ៗ
-
ដំណេក នាម
ទីសម្រាប់ដេក, កន្លែងដេក; ឥរិយាបថដេក
-
ដំណេញ នាម
ការដេញ; ដំណើរដែលគេបានដេញហើយឬដែលត្រូវឱ្យដេញតម្លៃ
-
ដំណេរ នាម
ការដេរ, ការធ្វើឱ្យកើតបានជាថ្នេរ, វិជ្ជាជីវ : ឬសិល្បៈខាងការកាត់ដេរ
-
ដំណែង កិរិយាសព្ទ
កាឡាខ្លួន, ប្រែកាឡា, ប្រែភេទឱ្យមានបែបផ្សេងទីទៃពីរូបដើម, ពីភេទដើម
-
ដំណែល គុណនាម
ដែលជាទ្រព្យជាមរតករបស់ម្ដាយឪពុកដូនតាបន្សល់ទុកឱ្យ
-
ដំណោច ប.
បរិវារស័ព្ទប្រើផ្សំជាមួយនឹងពាក្យដំណាំ
-
ដំណោត នាម
ការដោត
-
ដំណោយ នាម
ការដោយតាម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។