វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ដ ពាក្យដែលផ្ដើមដោយ "ដ" មាន 605 ពាក្យ
ទំព័រ 12 / 21
-
ដើរប្រជាន់កែង កិរិយាសព្ទ
ដើរពីក្រោយជិតគ្នាស្ទើរតែនឹងជាន់កែងអ្នកដើរមុន។
-
ដើរផ្សងព្រេង កិរិយាសព្ទ
ដើរសាត់អណ្ដែតផ្សងតាមព្រេងសំណាងរបស់ខ្លួន។
-
ដើររលែកគ្នា កិរិយាសព្ទ
ដើរបែកទាសចេញពីគ្នា។
-
ដើរលស់ជំហាន កិរិយាសព្ទ
ដើររំលងលំដាប់ជំហានគឺឈានវែងខ្លះខ្លីខ្លះចម្រុះគ្នា។
-
ដើរលេង កិរិយាសព្ទ
ដើរទៅទីណាមួយដើម្បីកម្សាន្តដូចជាទៅផ្សារទៅរមណីយដ្ឋានជាដើម។
-
ដើរលេចវាលចូលព្រៃលេចព្រៃចូលវាល កិរិយាសព្ទ
ដើរផុតពីទីវាលចូលក្នុងព្រៃចេញពីព្រៃចូលក្នុងវាលទៀត។
-
ដើរលំអុតកាយ កិរិយាសព្ទ
ដើរឱនបន្ទន់កាយ។
-
ដើរសម្ពាយ កិរិយាសព្ទ
ស្ពាយសម្ពាយដើរលក់អីវ៉ាន់។
-
ដើរសឹកជើងស្ដើងផ្លូវ កិរិយាសព្ទ
ដើរទៅមកតាមផ្លូវមួយច្រើនដងរាប់មិនអស់។
-
ដើរហិច កិរិយាសព្ទ
( សំនួន .) ( ម . ព . ដើរហិចហើរ )។
-
ដើរហិចហើរ កិរិយាសព្ទ
( សំនួន .) ដើររហេតរហូតដើរលេងពីកន្លែងមួយទៅកន្លែងមួយដូចបក្សីហិចហើរ
-
ដើរហើរ កិរិយាសព្ទ
ធ្វើអំពើស្មន់អន្ធករនឹងគ្នា, លបលួចខូចនឹងគ្នាដោយផ្លូវកាមគុណ ( ពាក្យរាបសា )
-
ដៀ នាម
( ម . ព . បៀ៣)។
-
ដៀង កិរិយាសព្ទ
បញ្ឆិតបញ្ឆៀង, ដួសនាយដួសអាយ, កៀសនាយកៀសអាយ។
-
ដៀប នាម
ឈ្មោះកូនត្រីឆ្ដោនៅជំទង់ៗ
-
ដៀមដាម កិរិយាសព្ទគុណកិរិយា
និយាយបញ្ចៀសវាសវាងដោយសេចក្ដីក្រោធ, សេចក្ដីច្រណែន, ឫស្យាដើម្បីឱ្យអ្នកម្ខាងឈឺចិត្ត
-
ដៀល កិរិយាសព្ទ
និយាយរិះគន់, និន្ទា, សកេរ្តិ៍សឫសគល់, និយាយពាក្យបង្អាប់បង្អោនអ្នកដទៃក្នុងទីចំពោះមុខឬកំបាំង
-
ដៀលត្មះ កិរិយាសព្ទ
ដៀលឱ្យអាម៉ាស់មុខ, ឱ្យអាប់ឱនកេរ្តិ៍ឈ្មោះ, ឱ្យអាប់កិត្តិយស។
-
ដៀវ គុណកិរិយា
គេនិយាយថាទឹមដៀវគឺទឹមសត្វតែ១។
-
ដេក កិរិយាសព្ទ
សម្រេចឥរិយាបថ១ផ្សេងអំពីឥរិយាបថ៣គឺដើរ, ឈរ, អង្គុយ; គឺដាក់ខ្លួនដេកលើទី, បញ្ឈប់អារម្មណ៍សម្ងំឱ្យលក់។
-
ដេកចាំទៅ
( សំនួន .) មិនបាច់សង្ឃឹមទេនឹងមិនសម្រេចទេ។ជួនគេប្រើជាពាក្យគន្លាស់ថា « ដាំចេក » ទៀតផង
-
ដេកឆ្អើរភ្លើង កិរិយាសព្ទ
ដេកលើដំណេកដែលមានភ្លើងកម្ដៅពីក្រោម។
-
ដេកបាន កិរិយាសព្ទ
ដេកលក់ស្រួល, ដេកស្កប់។
-
ដេកផ្សំដួលរមួលផ្សំគ្រេច
( សំនួន .) មិនខំប្រឹងឬបោះបង់ការងារអ្វីមួយដោយមានលេសបន្តិចបន្តួច។
-
ដេកផ្អៀង កិរិយាសព្ទ
ដេកដាក់ចំហៀងខ្លួនខាងស្ដាំលើខាងឆ្វេងឬខាងឆ្វេងលើខាងស្ដាំ។
-
ដេកមុង កិរិយាសព្ទ
ដេកក្នុងមុង។
-
ដេកលក់ កិរិយាសព្ទ
( ព . ប្រ .) ត្រាំគំនិតនៅក្នុងដំណើរមិនយល់ការខុសត្រូវឬប្រហែសធ្វេសជានិច្ច។
-
ដេកលក់មួយភាំង កិរិយាសព្ទ
ដេកលក់មួយសំកាំង, មួយរំពេច។
-
ដេកស៊ី កិរិយាសព្ទ
មិនរកស៊ីធ្វើការសោះដោយពឹងទៅលើទ្រព្យដែលមានឬអ្នកដទៃចិញ្ចឹម។
-
ដេកាម៉ែត្រ នាម
ចម្ងាយឬប្រវែងដប់ម៉ែត្រ ( ដា . ម .)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។