វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ញ ពាក្យដែលផ្ដើមដោយ "ញ" មាន 160 ពាក្យ
ទំព័រ 5 / 6
-
ញំៗ កិរិយាសព្ទគុណកិរិយា
បុកឬទំពាបន្ថើរៗ, លំៗ, ទំពាញំៗ, បុកញំៗ។
-
ញ៉ម កិរិយាសព្ទ
ព្រមទទួលចាញ់, ចុះចាញ់, បាក់បបថាលែងហ៊ានទៀត
-
ញ៉ាក កិរិយាសព្ទ
ខ្លាច, ញញើត, ញ៉មចុះចាញ់
-
ញ៉ាច់ ឧទានសព្ទ
ប៉ាច់; ពាក្យបន្លឺដោយភ្ញាក់ភ្លាត់មាត់, ជ្រលួសមាត់ ( ព . អា .)។
-
ញ៉ាប នាម
ដំបូលដែលបន្សាបតពីសំយាបផ្ទះឬរោងមក
-
ញ៉ាម កិរិយាសព្ទ
ជាប់ចិត្ត, ញៀនចិត្ត
-
ញ៉ាំ កិរិយាសព្ទ
ស៊ី; និយាយបានចំពោះតែកូនក្មេងតូច ( ពាក្យទំយើ )
-
ញ៉ាំង កិរិយាសព្ទ
ប្រើ, បង្គាប់
-
ញ៉ាំងឈ្លោះ កិរិយាសព្ទ
ញ៉ាំងជម្លោះឱ្យកើតមានឡើង ( សម្រាប់ប្រើក្នុងកាព្យ )
-
ញ៉ាំងៗ គុណកិរិយា
ខ្ជាំងៗខ្លាំងៗ
-
ញ៉ាំញ៉ើ គុណកិរិយាគុណនាម
ញ៉ិកញ៉ក់, ញ៉ែងញ៉ង,
-
ញ៉ិកញ៉ក់ គុណកិរិយាគុណនាម
ដែលង៉ិកង៉ក់រម៉េះរម៉ោះដោយអាការមាយា ( ច្រើននិយាយចំពោះតែស្ត្រីឬកូនក្មេង )
-
ញ៉ិញញ៉ុញ គុណកិរិយាគុណនាម
ច្រិមច្រុម; តិញតុញ
-
ញ៉ិម កិរិយាសព្ទ
បៅដោះ; ពាក្យទំយើនឹងកូនក្មេង; ដូចគ្នានឹងពាក្យបឹម, ម៉ឹម, អាំដែរ។
-
ញ៉ិមញ៉ុម កិរិយាសព្ទ
រួញរាស្ទាក់ស្ទើរមិនដាច់ស្រេចអឹមអៀន
-
ញ៉ិល គុណកិរិយា
ដែលទៅដោយរហ័ស ( ប្រើចំពោះតែសត្វតូចៗដែលស្ទុះ )
-
ញ៉ឹង កិរិយាសព្ទ
ចាប់ច្បិចយួរឡើង
-
ញ៉ឹម កិរិយាសព្ទ
( ម . ព . ញ៉ិម )។
-
ញ៉ុក កិរិយាសព្ទ
បិទ, ខ្ទប់, ភ្ជិត
-
ញ៉ុញ កិរិយាសព្ទ
ស្រុញ
-
ញ៉ុមៗ គុណកិរិយា
( ម . ព . ញំៗ)។
-
ញ៉ូញញ៉ាញ កិរិយាសព្ទគុណកិរិយា
ទូញទាញ, ស្ទើរបិទស្ទើរហើប ( និយាយចំពោះតែមាត់ )។
-
ញ៉ើក កិរិយាសព្ទ
ស្អុយ, សូន្យ ( ពាក្យប្រើក្នុងល្បែងផ្សេងៗ)។
-
ញ៉េចញ៉ាច ឧទានសព្ទ
សូរកូនក្មេងឬកូនសត្វច្រើនយំឬស្រែក។
-
ញ៉េចញ៉ូច កិរិយាសព្ទគុណកិរិយា
បេញបូញ។
-
ញ៉េបៗ ឧទានសព្ទ
សូរកូនសត្វស្លាបយំ។
-
ញ៉េវ គុណនាម
ដែលតូចង៉េវស្អាដោយតឹងក ( សំឡេង )
-
ញ៉េវញ៉ាវ ឧទានសព្ទ
សូរសំឡេងកូនឆ្មាយំ។
-
ញ៉េះញ៉ោះ កិរិយាសព្ទគុណកិរិយា
រឡេះរឡោះដោយលេងដោយប្រឡែង
-
ញ៉ែ កិរិយាសព្ទគុណនាម
ដែលតូចឆ្មារហើយស្អាផង ( សំឡេង )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។