វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ញ ពាក្យដែលផ្ដើមដោយ "ញ" មាន 160 ពាក្យ
ទំព័រ 4 / 6
-
ញឹកញយ គុណកិរិយា
( ម . ព . ញឹកញាប់ )។
-
ញឹកញាប់ គុណកិរិយា
ដែលរឿយៗញយដងច្រើនដង
-
ញឹកៗ គុណកិរិយា
រឿយៗ
-
ញឹន កិរិយាសព្ទ
ស្រាក, អន់, ជិន, ( ច្រើនប្រើតែនឹងពាក្យបដិសេធន៍ថាមិន )
-
ញុះ កិរិយាសព្ទ
និយាយចាក់រុកនាំអុចអាលឱ្យរឹតតែខឹងឱ្យរឹតតែក្ដៅឡើង
-
ញុះញង់ កិរិយាសព្ទ
ញុះញយៗគឺនិយាយចាក់រុកនាំអុចអាលឱ្យអ្នកដទៃធ្វើការអ្វីៗដែលមិនគប្បី, ឱ្យឈ្លោះឱ្យទាស់ទែងគ្នា, ឱ្យបាក់បែកគ្នា
-
ញូញ កិរិយាសព្ទគុណនាម
អ៊ូញ, ព្រមឹក; សម្រាប់និយាយផ្សំជាមួយនឹងពាក្យខ្មៅ
-
ញើញ កិរិយាសព្ទ
រាថយ, ថយក្រញាង។
-
ញើបៗ កិរិយាសព្ទ
សន្សឹមៗ, ទ្រើបៗ, លបៗ, អើតខ្លួនដើរយឺតៗ
-
ញើស កិរិយាសព្ទនាម
បញ្ចេញសំបោរពីច្រមុះ
-
ញៀច កិរិយាសព្ទ
ចាប់ស្លឹកត្រចៀកអង្រង់ ( ពាក្យក្នុងល្បែងលេងបិទពួន )
-
ញៀត កិរិយាសព្ទ
សៀតញាត់ក្នុងកន្លៀត។
-
ញៀតញឹក គុណនាម
( ម . ព . ញៀតស្បាត )។
-
ញៀតស្បាត គុណនាម
ដែលញឹកជ្រៀតជុកជិតដោយស្មៅឬស្បូវនិងឈើតូចៗ
-
ញៀន កិរិយាសព្ទ
ជាប់ចិត្តដោយមានចំណង់អត់មិនបានដោយធ្លាប់ប្រព្រឹត្ត, ធ្លាប់ជក់, ធ្លាប់ស៊ីលុះដល់កំណត់, ដល់វេលាដែលធ្លាប់ក៏បណ្ដាលឱ្យនឹកចង់អត់មិនបានឬក៏ទៅជាធ្វើទុក្ខមិនស្រួលខ្លួន
-
ញេច កិរិយាសព្ទ
សង្កត់ឈ្លេចបំបែក, បំពៀច
-
ញេញ កិរិយាសព្ទ
ខាំស្រាលៗដោយធ្មេញឬខាំធ្មេញដោយកំហឹង
-
ញេយ្យធម៌ នាម
( ម . ព . ញេយ្យធម្ម )។
-
ញេយ្យធម្ម នាម
ធម៌ដែលអ្នកប្រាជ្ញគួរដឹង; ធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់ដឹង
-
ញែក កិរិយាសព្ទ
វែកចេញ, ផាត់ចេញ, ចែកចេញ។
-
ញោច កិរិយាសព្ទនាម
ខ្ញើច; លូកចេញឬលូកចូល។
-
ញោម សព្វនាម
ពាក្យសម្រាប់បព្វជិតហៅមាតាបិតាបង្កើតឬមាតាបិតាចិញ្ចឹមឬឧបាសកឧបាសិកាឯទៀតៗដែលមានចំណាស់ប្រហែលនឹងមាតាបិតារបស់ខ្លួនបព្វជិតក៏ហៅញោមបានដែរ។
-
ញោមញាតិ នាម
ពាក្យសម្រាប់បព្វជិតហៅពួកឧបាសកទាយកដោយរួបរួម
-
ញោមប្រុស នាម
ឪពុក។
-
ញោមវត្ត នាម
ឧបាសកឧបាសិកាអ្នកចេញមុខទំនុកបម្រុងផ្គត់ផ្គង់វត្តអារាមណាមួយ។
-
ញោមសិកា នាម
ម្ដាយ, ញោមស្រី។
-
ញោមស្រី នាម
( ម . ព . ញោមសិកា )។
-
ញោមឧបដ្ឋាក នាម
ឧបាសកឬទាយកជាអ្នកផ្គត់ផ្គង់បព្វជិត។
-
ញោស គុណនាម
ដែលទុំជ្រុលហួសពីធម្មតា
-
ញោះ កិរិយាសព្ទ
វាយគោះចុចដោយចុងដំបង, ចុងអន្លូង, ចុងញញួរជាដើម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។