វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ញ ពាក្យដែលផ្ដើមដោយ "ញ" មាន 160 ពាក្យ
ទំព័រ 3 / 6
-
ញាតិធម៌ នាម
ធម៌របស់ញាតិ; សេចក្ដីសង្គ្រោះដល់ញាតិ
-
ញាតិធីតា នាម
កូនស្រីរបស់ញាតិ។
-
ញាតិបុត្ត នាម
កូនប្រុសរបស់ញាតិ។
-
ញាតិបុត្រ នាម
( ម . ព . ញាតិបុត្ត )។
-
ញាតិប្រេត នាម
ប្រេតដែលជាញាតិ; ញាតិដែលចែកឋានទៅកាន់បរលោកហើយ
-
ញាតិពន្ធ នាម
ជនដែលគេរាប់ថាជាញាតិដោយជាប់ទាក់ទងគន្លងគ្នាគឺញាតិដោយសារដូចយ៉ាងម្ដាយក្មេក, ឪពុកក្មេក, កូនប្រសា, មាមីងក្មេក, បងថ្លៃ, ប្អូនថ្លៃ ( ខាងប្ដីឬខាងប្រពន្ធ )។ល។
-
ញាតិពលី នាម
ពលីការដែលគេធ្វើដល់ញាតិ, ការសង្គ្រោះញាតិ។
-
ញាតិភក្ដិ នាម
សេចក្ដីស្រឡាញ់ស្មោះចំពោះញាតិឬញាតិដែលស្លូតត្រង់។
-
ញាតិភេទ នាម
ការបែកបាក់នៃញាតិ, ដំណើរបែកខ្ញែកចាកញាតិ។
-
ញាតិវង្ស នាម
តំណនៃញាតិ, ពួកញាតិ ( ប្រើជាញាតិវង្សា, ញាតិពង្ស, ញាតិពង្សាក៏មាន )។
-
ញាតិវង្សានុវង្ស នាម
តំណនៃញាតិដែលជាប់តវង្សត្រកូលគ្នាជាលំដាប់លំដោយមក។
-
ញាតិវិវាទ នាម
សេចក្ដីទាស់ទែងនៃញាតិ, ជម្លោះនៃពួកញាតិ។
-
ញាតិសង្គហៈ នាម
ការទំនុកបម្រុងដល់ញាតិ, ការជួយដោះទុក្ខធុរៈញាតិ។
-
ញាតិសង្គ្រោះ នាម
( ម . ព . ញាតិសង្គហៈ )។
-
ញាតិសន្តាន នាម
តំណឬវង្សនៃញាតិ, ញាតិវង្ស, តំណវង្សញាតិ; ត្រកូលដែលជាប់ជាញាតិ។
-
ញាតិសម្ពន្ធ នាម
ញាតិពន្ធ។
-
ញាតិសម្ភេទ នាម
( ម . ព . ញាតិភេទ )។
-
ញាតិសាច់ នាម
( ម . ព . សាច់ញាតិ )។
-
ញាតិសាមគ្គី នាម
សេចក្ដីព្រមព្រៀងរបស់ញាតិ។
-
ញាតិសាលោហិត នាម
ញាតិដែលជាប់ខ្សែលោហិតជាមួយគ្នា ...។
-
ញាត់ កិរិយាសព្ទ
ច្រកដោយរុក, ដោយត្រសុកសង្កត់ឱ្យតឹងឱ្យណែន
-
ញាប់ គុណកិរិយាគុណនាម
បន្ទាន់ៗញឹកៗ, រន្ថាន់
-
ញាប់ញ័រ កិរិយាសព្ទ
ញ័ររញ្ជួយជារឿយៗឬខ្លាំង
-
ញាប់មាត់ គុណកិរិយា
បញ្ចេញវាចាយ៉ាងញាប់
-
ញាស់ កិរិយាសព្ទ
កើតចេញពីស៊ុត ( ពីពង ); និយាយចំពោះតែសត្វដែលជាអណ្ឌជៈ
-
ញាំ កិរិយាសព្ទនាម
ធ្វើម្ហូបដែលហៅថាញាំ។
-
ញាំញី កិរិយាសព្ទ
បំផ្លិចបំផ្លាញរាតត្បាតបង្កទុក្ខសោកធ្វើឱ្យលំបាក
-
ញី កិរិយាសព្ទគុណនាម
ឈ្លីរបស់ល្អិតៗឬរបស់ដែលមានសាច់ទន់
-
ញីញញូញ កិរិយាសព្ទ
ញញើតញញើម, ស្ទាក់ស្ទើរ។
-
ញឹក គុណកិរិយាគុណនាម
ដែលមិនរង្វើល, ជិតៗគ្នា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។