វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឈ ពាក្យដែលផ្ដើមដោយ "ឈ" មាន 155 ពាក្យ
ទំព័រ 2 / 6
-
ឈីប នាម
( រូប .) ក្រាមស៊ីលីស្យូមស្តើងតូចៗដែលនៅលើនោះមានសៀគ្វីជាច្រើនជាមួយនឹងសមាសភាគរាប់រយពាន់។
-
ឈីបមេម៉ូរី នាម
( ប . ព .) ឈីបឬមីក្រូឈីបដែលអាចដោតចូលទៅក្នុងកុំព្យូទ័រដើម្បីផ្តល់ជាមេម៉ូរីបន្ថែម។
-
ឈីស នាម
ឈ្មោះអាហារមួយប្រភេទធ្វើពីទឹកដោះ ( គោ ) មានសភាពទន់ឬរឹងហើយតាមធម្មតាមានពណ៌សឬលឿង
-
ឈឹង គុណនាមនាម
សូន្យសូរសព្ទ, ស្ងប់ស្ងាត់, ជ្រៀប, ជ្រងំ
-
ឈឹប ឧទានសព្ទ
សូរសំឡេងឮដោយចាក់នឹងស្នឬច្បូកជាដើម
-
ឈឺ កិរិយាសព្ទ
ចាប់ជំងឺ, ទទួលរងជំងឺ
-
ឈឺក្បាល នាម
អាការៈដែលឈឺចាប់ក្នុងក្បាលបណ្ដាលមកពីមូលហេតុច្រើនយ៉ាងពេលខ្លះមិនអាចរកមូលហេតុឃើញក៏មាន
-
ឈឺចាប់ កិរិយាសព្ទ
ចុកចាប់ពើតផ្សាដោយប៉ះទង្គិចមុតដាច់រលាត់លើរាងកាយ
-
ឈឺចិត្ត កិរិយាសព្ទ
ក្ដៅចិត្តហាក់ដូចជាពើតចាប់ឈឺផ្សា។
-
ឈឺឆ្អាល កិរិយាសព្ទ
យកអាសា, ជួយធ្វើកិច្ចការ, ជួយដោះទុក្ខធុរៈផ្សេងៗ
-
ឈឺផល់ស្មា កិរិយាសព្ទ
ឈឺស្មា
-
ឈឺសន្លាក់ នាម
ជំងឹដែលបង្កការឈឺចុកចាប់ក្នុងសន្លាក់
-
ឈឺហាប់ថ្ងាស
( ព . ប្រ .) ឈឺធ្ងន់ខ្លាំងឡើងសាច់ថ្ងាសហាប់រលោង។
-
ឈុត នាម
ពាក្យសម្រាប់ប្រើហៅរបស់ដែលប្រមូលរួមចូលជាពួកមួយ, ជា១គ្រឿង
-
ឈូ គុណកិរិយា
កងរំពង, អ៊ូ
-
ឈូក នាម
ជលជាតិពួកមួយដើមរឹងមានបន្លា, ស្លឹកធំកំពាង, ផ្កាប្រើជាគ្រឿងបូជា, ក្រអៅនិងមើមប្រើជាអាហារបានច្រើនយ៉ាង, បុកត្រងច្រោះយកម្សៅក៏បាន, ផ្លែប្រើជាអាហារតាមខ្ចីតាមចាស់, ដាំក្នុងស្រះ, ត្រពាំង, បឹងងាយកើតដុះសាយឆាប់រហ័ស
-
ឈូករ័ត្ន នាម
រុក្ខជាតិមួយប្រភេទសម្បូរជាតិប្រេងមានផ្កាធំរាងមូលត្របកខាងក្រៅពណ៌លឿង។គ្រាប់វាត្រូវបានគេចម្រាញ់យកប្រេងប្រើជាអាហារឱសថនិងគ្រឿងសម្អាង
-
ឈូង នាម
ញោចសមុទ្ទ, ទន្លេ, ស្ទឹងបឹងដែលជាញកជាកៀនចូលក្នុងច្រាំង; ចំណែករបស់សមុទ្រដែលលយចូលក្នុងផ្ទៃទ្វីបនិងមានផ្ទៃធំទូលាយ
-
ឈូច ឧទានសព្ទ
សូរសំឡេងលាន់ឮឡើងព្រមនឹងម្រាមដៃដែលលូកចាក់អវយវៈគេលេងជាល្បែង
-
ឈូឆរ គុណកិរិយា
អ៊ូអរ
-
ឈូឈី នាម
ឈ្មោះសម្លទឹកខាប់មួយប្រភេទ។
-
ឈូស កិរិយាសព្ទ
ចាំងជម្រះដោយដែកឈូស
-
ឈើ នាម
អនុបាទិន្នកៈពួកមួយមានច្រើនប្រភេទជាពួកធាតុរឹងដុះលូតលាស់អាស្រ័យឫសដែលចាក់ចុះស្រូបយករសជាតិផែនដីទុកដូចជាអាហារឱ្យចម្រើនសាច់ដើមមែកសម្បកស្លឹកផ្កាផ្លែ, ជាធាតុមានប្រយោជន៍យ៉ាងធំដល់ពួកមនុស្ស ...។
-
ឈើកង់ នាម
ឈើហុបមានបណ្ដោយប្រវែងពី១ម៉ែត្រទៅដល់៥ម៉ែត្រ ( ហៅតាមទម្លាប់អ្នកស្រុក )។
-
ឈើកូត នាម
ឈើឬឫស្សីសម្រាប់កូតអ្វីៗមានសម្បារចេកនិងអំបោះជាដើម។
-
ឈើកែវ នាម
ឈ្មោះឈើមួយប្រភេទមានសាច់រឹងស្និទ្ធសម្បុរសស្រដៀងនឹងសាច់ភ្លុក។
-
ឈើខ្មៅ នាម
ឈ្មោះឈើមួយប្រភេទមានខ្លឹមខ្មៅរលើប។
-
ឈើគូស នាម
ប្រដាប់សម្រាប់គូសយកភ្លើង
-
ឈើចាក់ធ្មេញ នាម
ចម្រៀកឈើតូចៗសម្រាប់ចាក់ឆ្កឹះឱ្យអស់មន្ទិលដែលជាប់នៅចន្លោះធ្មេញ។
-
ឈើច្រត់ នាម
ឈើមានចម្ពាមដែកឬស្ពាន់ដាក់នៅគល់ឬឥតចម្ពាមក៏បានសម្រាប់កាន់ច្រត់ទប់អត្តភាព; ក្នុងវិន័យខាងព្រះពុទ្ធសាសនាមានពុទ្ធានុញ្ញាតឱ្យប្រើបានចំពោះតែភិក្ខុមានជំងឺដែលខានកាន់ឈើច្រត់មិនអាចនឹងដើរបាន, ខ្នាតឈើច្រត់នោះយ៉ាងវែងបានត្រឹមតែប្រវែង៤ហត្ថ, ត្រូវឱ្យមានអនុញ្ញាតអំពីជំនុំសង្ឃផងទើបកាន់បាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។