វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 6 / 31
-
ជប់លៀង កិរិយាសព្ទ
ជួបជុំដោយមានរៀបចំអាហារបរិភោគក្នុងឱកាសពិសេសណាមួយ
-
ជម កិរិយាសព្ទ
ធ្វើឱ្យមានរាងជ្រលម, ព្រួមឱ្យមានរាងដូចត្រយូងចេក
-
ជម្នះ កិរិយាសព្ទនាម
ធ្វើឱ្យឈ្នះ, បំពារ, ចចេសឱ្យតែឈ្នះ
-
ជម្ពូ គុណនាមនាម
ព្រីង។
-
ជម្ពូទេព នាម
ឈ្មោះឈើមួយប្រភេទផ្កាច្រើនមានពណ៌ផ្កាឈូកសម្រាប់ដាំជាលម្អសួនជាដើម ( អ្នកខ្លះហៅសាគូរ៉ាខ្មែរ )
-
ជម្ពូទ្វីប នាម
ឈ្មោះទ្វីបធំមួយដែលលោកកំណត់ហៅដោយមានដើមព្រីងធំសម្បើមដុះនៅនាភ្នំសុមេរុជាគោលចារឹកហៅថាព្រីងប្រចាំទ្វីប, មានផ្លែធំៗ, កាលបើទុំជ្រុះចុះមក, លុះដល់រលួយទៅជាទឹកហូរច្រោះកើតជាស្ទឹងមួយហៅស្ទឹងជម្ពូ, កករដីក្បែរខាងទាំងពីរជ្រាបទឹកផ្លែព្រីងនោះលុះត្រូវខ្យល់បក់យូរៗទៅក៏ខះស្ងួតក្លាយជាមាសវិសេសមួយយ៉ាងហៅថាមាសជម្ពូនទ ( មាសជម្ពូនុទ )។កាលពីក្នុងសម័យបុរាណលោកសំដៅចំពោះត្រង់មធ្យមប្រទេស ( ឥណ្ឌា ) ទាំងមូលហៅថាជម្ពូទ្វីប ...។
-
ជម្ពូនទៈ នាម
ឈ្មោះមាសវិសេសមួយប្រភេទកើតអំពីកករដីដែលជ្រាបជោកដោយទឹកផ្លែព្រីងប្រចាំទ្វីប, ជាមាសបរិសុទ្ធឥតមានមន្ទិលមានសាច់ល្អបំផុតជាងមាសទាំងពួង, មាសនេះសូម្បីព្រះសម្មាសម្ពុទ្ធក៏ទ្រង់ត្រាស់សរសើរដែរ; ខ្មែរយើងហៅក្លាយមកជាមាសជម្ពូនុទ។
-
ជម្ពូនុទ នាម
( ម . ព . ជម្ពូនទៈ )។
-
ជម្ពូផល នាម
ផ្លែព្រីង; ផ្លែជម្ពូ។
-
ជម្ពូពាន នាម
ឈ្មោះស្ដេចស្វាមួយក្នុងរឿងរាមកេរ្តិ៍ថាកើតពីក្អែលព្រះឥសូរ; ក្នុងរាមាយណៈហៅជាម្ពវានឬឫក្សរាជថាកើតអំពីទឹកព្រះនេត្រនៃមហាព្រហ្មដែលទ្រង់ជូតហើយរលាស់ចោលលើផែនដី ...។
-
ជម្ពូព្រឹក្ស នាម
ដើមព្រីង; ដើមជម្ពូ។
-
ជម្ពូរត្ន នាម
កណ្ដៀងពណ៌ស្វាយ។
-
ជម្ម នាម
មនុស្សស្លាប់គំនិតគឺមនុស្សដែលឥតបានគិតពីខុសពីត្រូវចង់ធ្វើអ្វីក៏ចេះតែធ្វើៗទៅតាមទំនើងចិត្តខ្លួន; មនុស្សគម្រក់ចោលម្សៀត ( គេច្រើនប្រើសំដីនេះដោយកំហឹងខ្លាំង, ដោយមើលងាយឥតក្រែង )
-
ជម្រក កិរិយាសព្ទ
បញ្ចូលឱ្យជ្រក, បញ្ជ្រក។
-
ជម្រកនយោបាយ នាម
កន្លែងសម្រាប់អ្នកនយោបាយជ្រកកោន
-
ជម្រាប កិរិយាសព្ទនាម
ប្រាប់, ឱ្យដំណឹងឱ្យជ្រាប ( ព . គ .)
-
ជម្រាបលា ឧទានសព្ទកិរិយាសព្ទគុណកិរិយា
ពាក្យសម្រាប់សំដែងការគួរសមពេលបែកគ្នា
-
ជម្រាបសួរ ឧទានសព្ទកិរិយាសព្ទគុណកិរិយា
ពាក្យសម្រាប់សំដែងការគួរសមពេលជួបគ្នា
-
ជម្រាល កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យជ្រាល
-
ជម្រុល កិរិយាសព្ទ
ធ្វើឱ្យជ្រុល, ធ្វើឱ្យលឿនហួសទៅមុខ។ធ្វើឱ្យជ្រុលទប់ចិត្តមិនទាន់។
-
ជម្រុះ កិរិយាសព្ទ
ធ្វើឱ្យជ្រុះ, អង្រួនឱ្យជ្រុះ
-
ជម្រួញ កិរិយាសព្ទ
ធ្វើឱ្យជ្រួញ
-
ជម្រើស នាម
របស់ដែលបានស្រាល់ជ្រើស, វត្ថុដែលបានរើសរួចហើយ
-
ជម្រេញ កិរិយាសព្ទ
ធ្វើឱ្យជ្រេញ; ផ្អាប់ទុកឱ្យជ្រេញ
-
ជម្រែក នាម
ការដែលជ្រែក, អំពើដែលជ្រៀតជ្រែកចូល ( ម . ប្រ .)។
-
ជម្រោង នាម
ការជ្រោងឡើង; ប្រជុំអ្វីៗមានឫស្សីជាដើមដែលលើកបញ្ឈរជ្រោងឡើង
-
ជម្រៅ នាម
ទីដែលជ្រៅ; សភាពដែលជ្រៅ។
-
ជម្រះ កិរិយាសព្ទ
ធ្វើឱ្យជ្រះ, ឱ្យស្អាត, ធ្វើឱ្យដាច់ស្រេច
-
ជម្រះក្ដី កិរិយាសព្ទ
ធ្វើឱ្យជ្រះស្រឡះទៅលើរឿងក្ដីណាមួយ
-
ជម្រះទោស កិរិយាសព្ទ
ធ្វើឱ្យជ្រះស្រឡះថាមានឬពុំមានទោស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។