វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 5 / 31
-
ជន្មា នាម
( ម . ព . ជន្ម, ជន្មវស្សា )។
-
ជន្មាយុ នាម
( ម . ព . ជន្មា )។
-
ជន្ល កិរិយាសព្ទ
លើកលមិនឱ្យដល់
-
ជន្លង់ នាម
ឈើឬឫស្សីដែលគេជីកដាំបញ្ឈរដូចជាសសរសម្រាប់ឱ្យម្លូឬម្រេចវារតោងឡើង
-
ជន្លជន្លេញ កិរិយាសព្ទគុណកិរិយា
ជន្លញយៗដោយប្រឡែងលេង, លូកល, លូកលាន់នាយអាយដោយអាការៈប្រឡែងលេង; និយាយលូកលនាយអាយដោយពាក្យចំអែចំអន់និយាយលេញលេង។
-
ជន្លាត់ដៃ នាម
ឈ្មោះប្រទាលមួយប្រភេទមានបន្លាជ័រសដូចទឹកដោះស្រស់, ច្រើនតែដាំធ្វើរបងភូមិ, របងវត្ត ( ស្រុកក្រៅ )
-
ជន្លាស នាម
ត្រណោត, ខ្សែសម្រាប់ដោតត្រីឬដោតអ្វីៗ
-
ជន្លូស នាម
ឈ្មោះឈើមួយប្រភេទផ្លែប្រើជាអាហារបាន។
-
ជន្លួញ នាម
ដែកស្រួចមានដងសម្រាប់ចាក់គោ
-
ជន្លួញបរ នាម
ឈ្មោះឈើមួយប្រភេទ។
-
ជន្លួញមាន់ នាម
ឈ្មោះត្រីស្រកាមួយប្រភេទ។
-
ជន្លេញ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យជន្ល
-
ជន្លេន នាម
សត្វឥតជើងឥតឆ្អឹងកើតនៅក្នុងដីបរិភោគដីជាអាហារ; ហៅឫសដីក៏បាន។
-
ជប កិរិយាសព្ទ
ខ្សឹប; ស្វាធ្យាយខ្សឹបៗ, សូត្ររាយមន្តអាគមខ្សឹបៗឬសូត្រនឹកតែក្នុងចិត្ត; ប្រឡេះផ្គាំសូត្រខ្សឹបៗឬសូត្រដោយនឹកតែក្នុងចិត្ត។
-
ជបកម្ម នាម
ដូចគ្នានឹងជបករណ៍។
-
ជបករណ៍ នាម
ដំណើរជប, ការជប។
-
ជបការ នាម
ដូចគ្នានឹងជបកៈ។អ្នកដែលចូលចិត្តតែខាងនិយាយខ្សឹប, មនុស្សហៃខ្សឹប។
-
ជបការក៍ នាម
( ម . ព . ជបការ )។
-
ជបការិកា នាម
( ម . ព . ជបការ )។
-
ជបការិនី នាម
( ម . ព . ជបការ )។
-
ជបកៈ នាម
អ្នកជប។
-
ជបនាការ នាម
អាការៈជប, អាការៈដែលជប។
-
ជបមន្ត នាម
មន្ត, អាគមសម្រាប់សូត្របានតែខ្សឹបៗឬសូត្រនឹកតែក្នុងចិត្ត។
-
ជបមាលា នាម
កម្រងសម្រាប់ប្រឡេះសូត្រខ្សឹបៗ ( ផ្គាំ )។
-
ជបលក្ខណ៍ នាម
( ម . ព . ជបលក្សណ៍ )។
-
ជបលក្សណ៍ នាម
នាមកុមារម្នាក់ក្នុងរឿងរាមកេរ្តិ៍ថាកើតដោយឥសីជប។
-
ជបសូត្រ នាម
ផ្គាំ។
-
ជបិកា នាម
អ្នកជប ( ស្ត្រី )។
-
ជប់ កិរិយាសព្ទ
ជញ្ជក់, ស្រូប, បឺតដោយផ្អឹបបបូរមាត់ទាំងពីរខ្ទប់គ្នា
-
ជប់ខ្យល់ កិរិយាសព្ទ
យកកែវរោលភ្លើងមួយឈួលទៅដាក់ផ្កាប់លើរាងកាយរបស់អ្នកជំងឺដើម្បីសម្រួលអាការៈខ្យល់ចាប់ឬគ្រុនជាដើម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។