វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ជ ពាក្យដែលផ្ដើមដោយ "ជ" មាន 918 ពាក្យ
ទំព័រ 29 / 31
-
ជ្រលួស កិរិយាសព្ទគុណកិរិយា
ជ្រួស, ហួស, ទាសខុសពីផ្លូវពីដំណើរ
-
ជ្រលួសមាត់ កិរិយាសព្ទ
ជ្រលួសពាក្យសម្ដី, ជ្រុលមាត់ជ្រុលសម្ដី, ភ្លាត់មាត់បន្លឺពាក្យឬប្រយោគអ្វីមួយដោយអចេតនាដោយសារភ្ញាក់ឬត្រូវគេពញ្ញាក់។
-
ជ្រលៀក គុណកិរិយាគុណនាម
ដែលដេកស្ដូកស្ដឹងរហិតរហៃព្រោះអស់កម្លាំង, ឬព្រោះមានជំងឺធ្ងន់នៅសល់តែដង្ហើមបន្តិចៗ
-
ជ្រលែង គុណនាម
ពាក្យសម្រាប់ហៅគោដែលកើតពីមេកូនស្រុកបាពូជល្បាយ, ជាគោមានកម្លាំងច្រើនមានល្បឿនប៉ុន្តែមានពុតត្បុតកិច្ចកលរបិញរបុញពិបាកប្រើ
-
ជ្រហម គុណកិរិយា
ដែលមានអាការព្រនម
-
ជ្រហិតជ្រហម គុណកិរិយា
ដែលបះមុខបះក្រោយជជ្រុលជជ្រក, ទ្រោបទ្រាប
-
ជ្រហឹតជ្រហម គុណកិរិយា
( ម . ព . ជ្រហិតជ្រហម )។
-
ជ្រាក គុណនាម
ដែលមិនហាប់, មិនណែន
-
ជ្រាប កិរិយាសព្ទ
ចូលសព្វសាច់, ហូរស្រក់
-
ជ្រាម កិរិយាសព្ទ
ចងខ្វែងត្របែងឥតកូនកំព្រា
-
ជ្រាយ គុណនាមនាម
ទន់ច្របាច់បញ្ចូលគ្នាបាន
-
ជ្រាល គុណនាម
ទេរ, ទាបម្ខាងខ្ពស់ម្ខាង
-
ជ្រាលជ្រៅ គុណកិរិយាគុណនាម
ក្រៃលែងខ្លាំងក្លាដែលបង្ហាញនូវសភាព, គុណភាពឬលក្ខណៈនៃអារម្មណ៍ខ្លាំងក្លា។
-
ជ្រាវ កិរិយាសព្ទនាម
កកូរច្របល់, រាវរក។
-
ជ្រាស កិរិយាសព្ទគុណកិរិយា
រង្គាត់ស្កាត់រក
-
ជ្រាំ នាម
ភក់កខ្វក់ដែលមានអសោចិ៍, ភក់ដែលបែកពពុល
-
ជ្រាំង នាម
សាច់ជាចម្រៀកៗក្នុងផ្លែដែលផ្សេងពីក្លែបនិងគ្រាប់
-
ជ្រិតជ្រីវ គុណនាម
ដែលជ្រួញគ្រជីវមានផ្នត់ៗច្រើនអន្លើសាច់យុរយារព្រោះជរាភាព។
-
ជ្រិះ គុណកិរិយាគុណនាម
ស្រដៀង, ជ្រលិះ, វិះ។
-
ជ្រីវ គុណនាម
ជ្រួញគ្រជីវ
-
ជ្រីវជ្រួញ គុណនាម
ដែលមានស្នាមឆូតៗនៅលើស្បែកជាពិសេសនៅលើផ្ទៃមុខ
-
ជ្រឹង នាម
សត្វហើរមួយប្រភេទមានស្បែកដុះជាប់នឹងជើងប្រើជាស្លាបរូបដូចប្រចៀវតែធំជាង។
-
ជ្រុង នាម
មុំ, ទីមានសណ្ឋានជាកែង
-
ជ្រុងជ្រោយ នាម
ជ្រុងដែលមានជ្រោយលយចេញ។
-
ជ្រុល កិរិយាសព្ទគុណកិរិយា
ហួសកំណត់
-
ជ្រុលក្បាលក្រពើ
( សំនួន .) ជ្រុលដំណើរ, ហួសពេល។
-
ជ្រុលជ្រួស កិរិយាសព្ទគុណកិរិយា
ជ្រលួស, ជ្រុលហួស, ខុសដំណើរ
-
ជ្រុលនិយម នាម
គំនិតឬសកម្មភាពទាក់ទងនឹងនយោបាយឬសាសនាជាដើមដែលមានលក្ខណៈជ្រុលហួសខុសពីប្រក្រតីឬដែលប្រជាជនភាគច្រើនមិនអាចទទួលយកបាន, មតិយោបល់ឬការប្រកាន់ជំហរស្ដាំឬឆ្វេងបំផុត
-
ជ្រុលមាត់ កិរិយាសព្ទគុណកិរិយា
ជ្រុលសម្ដី។
-
ជ្រុះ កិរិយាសព្ទ
ធ្លាក់ដោយរបេះ, របូត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។